ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បទ​ចម្រៀង ទូច ស្រី​លក្ខណ៍ មួយ​បទ​នេះ ស្តាប់​ហើយ​រន្ធត់​ចិត្ត​អួល​ដើម​ក

5 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បទ​ចម្រៀង​កាយវិការ​ក្រោម​ទឹកដម​សំឡេង​របស់​អ្នក​នាង ទូច ស្រី​លក្ខណ៍ បាន​ចេញ​ជា​ផ្លូវការ​ហើយ ក្រោម​ចំណងជើង​ថា “​ជីវិត​តូច​ធំ​សុទ្ធតែ​សុំ​ផ្ញើ​វាសនា​លើ​អ្នកបើកបរ​” ចេញ​បង្ហោះ​លើ​ប្រព័ន្ធ​យូ​ធូប​ផ្លូវការ​។ មួយ​បទ​នេះ​បាន​ធ្វើ​ឲ្យ​ប្រិ​យ​មិត្ត​ទស្សនា​ហើយ​អួល​ដើម​ក…

រាជធានី​ភ្នំពេញ ៖ បទ​ចម្រៀង​កាយវិការ​ក្រោម​ទឹកដម​សំឡេង​របស់​អ្នក​នាង ទូច ស្រី​លក្ខណ៍ បាន​ចេញ​ជា​ផ្លូវការ​ហើយ ក្រោម​ចំណងជើង​ថា “​ជីវិត​តូច​ធំ​សុទ្ធតែ​សុំ​ផ្ញើ​វាសនា​លើ​អ្នកបើកបរ​” ចេញ​បង្ហោះ​លើ​ប្រព័ន្ធ​យូ​ធូប​ផ្លូវការ​។ មួយ​បទ​នេះ​បាន​ធ្វើ​ឲ្យ​ប្រិ​យ​មិត្ត​ទស្សនា​ហើយ​អួល​ដើម​ក ស្រក់​ទឹកភ្នែក​មិន​ខាន ដែល​និយាយ​រ៉ា​យ​រាប់​ពី​សមាជិក​ចាកចេញ​គ្មាន​វិល​វិញ​ដោយ​បញ្ហា​ចរាចរណ៍​។ នេះ​ជា​ការ​ដាស់តឿន​មួយ​ដល់​បងប្អូន​អ្នកបើកបរ​ទាំងឡាយ​មិន​ថា​នៅ​តំបន់​ណា​ទីណា​កន្លែង​ណា គួរ​ពង្រឹងស្មារតី​ប្រុង​ប្រយ័ត្ន​ខ្ពស់​លើ​ការ​បញ្ជា​យានយន្ត​តាម​ដង​វិ​ថី​តូច​ធំ​។

ជា​ពិសេស​ត្រូវ​ចេះ​យោគយល់ អធ្យាស្រ័យ​គ្នា​ក្នុង​ពេល​បើកបរ ប្រកបដោយ​សុជីវធម៌​ក្នុង​នាម​ខ្មែរ និង​ខ្មែរ​។ ជាក់ស្តែង​ការ​សម្តែង​របស់ អ្នក​នាង ទូច ស្រី​លក្ខណ៍ បាន​បញ្ចូល​អារម្មណ៍​មនោសញ្ចេតនា​ខ្លាំង​ណាស់ កម្សត់​យំយែក​ជាមួយ អត្ថន័យ​ចម្រៀង​បែកបាក់​គ្រួសារ​ព្រោះ​គ្រោះថ្នាក់​ចរាចរណ៍​។ លើស​ពី​នេះ​រូបថត​ដែល​អ្នក​នាង​ទូច ស្រី​លក្ខណ៍​កាន់​ឱប​ផ្អិ​ប​គឺជា​រូបថត​ជន​រង​គ្រោះ​បាត់បង់​ជីវិត​ដោយ​បញ្ហា​ចរាចរណ៍​។ សង្ឃឹមថា អត្ថន័យ​ដែល​តារាចម្រៀង​រូប​នេះ និង​ក្រុមការងារ​ចងក្រង​ផលិត​ឡើង​គឺ​បំណង​តែ​ម្យ៉ាង​នោះ គឺ​បើកបរ​ដោយ​ការ​យកចិត្តទុកដាក់​ខ្ពស់​ជាប់​ជា​និច្ច​។ សូម​ចូលរួម​ទស្សនា​ចម្រៀង​មួយ​បទ​នេះ​ទាំងអស់​គ្នា ៖


https://www.youtube.com/watch?v=IVSO4rHi918&feature=youtu.be

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ