ទុក្ខ​លំបាក​របស់​គាត់​ធ្វើ​ឱ្យ​រំជួលចិត្ត​សប្បុរសជន


ខេត្តបន្ទាយមានជ័យ ៖ បុរស​ពោះម៉ាយ​ម្នាក់​ដែល​ដេក​ក្នុង​ខ្ទម​កំសត់ ព្រោះ​ស្លាប់​មួយ​ចំហៀង​ខ្លួន​ ក្រោយ​ដើរ​ដួល ​សង្ស័យ​ជម្ងឺលើសឈាម​១០​ឆ្នាំ​មក​ហើយ មិន​អាច​ក្រោក​ទៅ​ណា​បាន ដែល​កាលពី​ថ្ងៃមុន​គាត់​បាន​អំពាវនាវ​រក​ជំនួយ​ពី​សប្បុរសជន ហើយ​នៅ​ថ្ងៃ​ទី​១១ មិថុនា ឆ្នាំ​២០១៨​នេះ ​គាត់​បាន​ទទួល​អំណោយ​ពី​លោក​វរសេនីយ៍ត្រី​អោ​ក សំ​ណុ​ក អនុប្រធាន​កា​រិ​យា​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ និង​មន្ត្រី​ការិយាល័យ​សង្គមកិច្ច​ក្រុង​ប៉ោយ​ប៉ែ​ត ។ អំណោយ​ខាងលើ​រួម​មាន​អង្ក​រ១​បាវ​ស្មើនឹង​៥០​គីឡូក្រាម ទឹកត្រី​១​យួរ និង​ទឹកស៊ីអ៊ីវ​១​យួរ​។

លោក​វរសេនីយ៍ត្រី​អោ​ក សំ​ណុ​ក បានឱ្យ​កោះសន្តិភាព​ដឹង​ថា ដោយ​អនុវត្តន៍​តាម​បទបញ្ជា​របស់​លោក​ឧត្តមសេនីយ៍ទោ​អាត់ ខែ​ម ស្នងការ​នគរបាល​ខេត្ត ដែល​ណែនាំ​ដល់​កម្លាំង​ក្រោម​ឱវាទ​នៅ​ទូ​ទាំង​ខេត្ត​ឲ្យ​យកចិត្តទុកដាក់​ជួយ​ដល់​ពលរដ្ឋ​ក្រីក្រ និង​ជួប​ទុក្ខ​លំបាក គាប់​ជួន​ឃើញ​គេហទំព័រ និង​កាសែតកោះសន្តិភាព​​ចុះផ្សាយ និង​បង្ហោះ​រឿង​គ្រួសារ​ទុរគត​ជនមួយ​​នេះ លោក​ក៏​បាន​អំពាវនាវ​ដល់​មិត្តភក្តិ និង​សប្បុរសជន ទើប​ទទួល​បាន​អំណោយ​យក​មក​ចែក​ជូន​គ្រួសារ​មួយ​នេះ​។ លោក​បន្ត​ថា អំណោយ​ទាំងនេះ​មួយ​ចំនួន​ជា​របស់​សប្បុរសជន​ធ្វើការ​នៅ​កាស៊ីណូ និង​មួយ​ចំនួន​ទៀត​ជា​របស់​ក្រុមការងារ​លោក​ផ្ទាល់​តែ​ម្តង​។ ដោយ​មើលឃើញ​ពី​ទុក្ខ​លំបាក​នេះ មន្ត្រី​ការិយាល័យ​សង្គមកិច្ច​ក្រុង​ប៉ោយ​ប៉ែ​ត​បានឱ្យ​ដឹង​ថា នៅ​ពេល​ខាង​មុខ លោក​នឹង​នាំ​យក​អំណោយ​របស់​មន្ទីរ​សង្គមកិច្ច​យក​មក​ចែក​ជូន​ផង​ដែរ ព្រោះ​បាន​រាយការណ៍ និង​ស្នើ​សុំ​រួច​ហើយ ។

គួរ​បញ្ជាក់​ថា គ្រួសារ​ទុរគត​ជន​ខាងលើ បុរស​ដែល​ពិការ​ស្លាប់​មួយ​ចំហៀង​ខ្លួន​ឈ្មោះ​ទុ​យ តឹ​ម អាយុ​៥៥​ឆ្នាំ ជា​បុរស​ពោះម៉ាយ រស់នៅ​ក្នុង​ខ្ទម​ដ៏​កំសត់​មួយ​នេះ និង​រស់នៅ​អាស្រ័យ​លើ​បាយ​ម្ហូប​អ្នកស្រុក​ហុច​ព្រឹកល្ងាច​ក្នុងភូមិ​បា​លិ​លេ​យ្យ​២ សង្កាត់​ប៉ោយ​ប៉ែ​ត និង​ក្រុង​ប៉ោយ​ប៉េ​ត​។ បុរស​ពិការ​ម្នាក់​នេះ​បាន​និយាយ​ថា គាត់​ធ្លាក់ខ្លួន​ពិការ​១០​ឆ្នាំ​មក​ហើយ​៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

សប្បុរសធម៌

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ