ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផឹក​ចំ​ស្រា​ខ្លាំង ចាក់​ប្រាវ សែងយក​ទៅ​ពេទ្យ​ព្រុយ​

5 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ យុវជន​ម្នាក់​ត្រូវ​បាន​សាច់ញាតិ​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់ ក្រោយ​ផ្ទុះ​អំពើ​ហិង្សា​ក្នុង​វង់​ផឹកស៊ី កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទីព្រឹក​ថ្ងៃ​ទី​១១ ខែមិថុនា ឆ្នាំ​២០១៨ នៅ​ចំណុច​ផ្ទះ​ឈ្មោះ ថុ​ន ថៃ…

ខេត្តមណ្ឌលគិរី ៖ យុវជន​ម្នាក់​ត្រូវ​បាន​សាច់ញាតិ​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់ ក្រោយ​ផ្ទុះ​អំពើ​ហិង្សា​ក្នុង​វង់​ផឹកស៊ី កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទីព្រឹក​ថ្ងៃ​ទី​១១ ខែមិថុនា ឆ្នាំ​២០១៨ នៅ​ចំណុច​ផ្ទះ​ឈ្មោះ ថុ​ន ថៃ ក្នុងភូមិ​ចក់​ចារ ឃុំ​ស្រែ​ឈូក ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី​។​​

លោក​វរៈ​សេនី​យ៍​ទោ ស៊ុន ប៊ុ​ន​ធឿ​ន អធិការ​នគរបាល​ស្រុក​កែវ​សីមា​បាន​ឲ្យ​ដឹង​ថា មាន​ករណី​អំពើ​ហិង្សា​ដោយ​ចេតនា យក​កាំបិត​ចាក់​គ្នា​ក្នុង​ពេល​ផឹកស្រា ។ លោក​អធិការ​បន្ត​ថា ជន​រង​គ្រោះ​ឈ្មោះ ប៉ាវ សំណាង ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កសិករ មានស្រុក​កំណើត​ភូមិ​ក្ដុល ឃុំ​ទ​ង្លូ​ង ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ ត្រូវ​ជនសង្ស័យ​ចាក់​១​កាំបិត​លើ​ដើម​ដោះ​ខាងស្ដាំ​រង​របួស​ជា​ទម្ងន់ ត្រូវ​បាន​បងប្អូន​សាច់ញាតិ​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​ស្រុក​ស្នួល ខេត្តក្រចេះ ។

ជនសង្ស័យ​ឈ្មោះ វ៉ា​ន់ ភាក់​ណា ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កសិករ មានស្រុក​កំណើត ភូមិ​ខ្សាច់​ទប់ ឃុំ​ជ្រោយ​បន្ទាយ ស្រុក​ព្រែក​ប្រសព្វ ខេត្តក្រចេះ​។

លោក​ស៊ុន ប៊ុ​ន​ធឿ​ន បាន​បញ្ជាក់​ថា ករណី​នេះ​បណ្តាល​មក​ពី​ផឹកស្រា​ជាមួយ​គ្នា រួច​មាន​ទំនាស់​ពាក្យ​សម្តី​ឈាន​ដល់​ការ​បង្ក​ជា​អំពើ​ហិង្សា​នេះ​កើតឡើង ។ បច្ចុប្បន្នសមត្ថកិច្ច​ជំនាញ​បាន​ឃាត់ខ្លួន​ជនសង្ស័យ ដើម្បី​សួរនាំ​និង​ចាត់ការ​តាម​នីតិវិធី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ