ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​យំសោក​ស្តាយ​អ្នក​ស្លា.ប់​ទៅ បាន​ផល​ដល់​សព​ទេ ?

5 ឆ្នាំ មុន

នៅ​ក្នុង​តិរោកុឌ្ឌសូត្រ ត្រង់​ចំណុច​អ​ទា​សិ មេ អ​កា​សិ មេ ញាតិ​មិ​ត្តា​។​បេ​។ ការ​យំ​ក្តី ការ​សោកសៅ​ក្តី ការ​ខ្សឹកខ្សួល​ណា​ដទៃ​ក្តី បុគ្គល​មិន​គប្បី​ធ្វើ​ឡើយ…

នៅ​ក្នុង​តិរោកុឌ្ឌសូត្រ ត្រង់​ចំណុច​អ​ទា​សិ មេ អ​កា​សិ មេ ញាតិ​មិ​ត្តា​។​បេ​។ ការ​យំ​ក្តី ការ​សោកសៅ​ក្តី ការ​ខ្សឹកខ្សួល​ណា​ដទៃ​ក្តី បុគ្គល​មិន​គប្បី​ធ្វើ​ឡើយ ព្រោះ​កិច្ច​មានការ​យំ​ស្រែក​សោកសៅ​ជាដើម​នោះ មិន​បានជា​ប្រយោជន៍​អ្វី​ទៅ​ដល់​ប្រេត​បុគ្គល​(​អ្នក​ស្លាប់​)​ទៅ​កាន់​បរលោក​ឡើយ​។ ញាតិ​ទាំងឡាយ​ដែល​ស្លាប់​ទៅ​នោះ​ក៏​ស្ថិត​នៅ​យ៉ាងនោះ​ដដែល គឺ​ឥត​បានដឹង​បានឮ​អ្វី​ឡើយ ។

ចំណែក​ទក្ខិណាទាន ដែល​បុគ្គល​បានឱ្យ​ហើយ​នេះឯង​ជា​ទាន​ដែល​បាន​តម្កល់​ទុក​ដ៏​ល្អ​ហើយ​ក្នុង​ព្រះសង្ឃ រមែង​សម្រេច​ផល​ដល់​ញាតិ​ទាំងនោះ​អស់​កាល​ជា​យូរអង្វែង តាម​ឋានៈ​គឺ​ទី​ដែល​គួរ​សម្រេច​បាន ។

តាម​ទស្សនៈ​របស់ខ្ញុំ​យល់​ថា ថ្វីបើ​ការ​យំ ឬ​ខ្សឹកខ្សួល​ដទៃ​មិន​មាន​ប្រយោជន៍​អ្វី​ដល់​អ្នក​ស្លាប់​ក៏​ដោយ​ក្តី តែ​ក៏​ជា​ការ​សម្តែង​សេចក្តី​អាឡោះអាល័យ អាណិតអាសូរ​ដល់​មនុស្ស​ដែល​យើង​ធ្លាប់​ស្រឡាញ់​រាប់អាន ឬ​ក៏​ជា​ញាតិ​ជិតខាង​នឹង​គ្នា គឺ​មិន​ខុសឆ្គង​អ្វី​ទេ ។ ប៉ុន្តែ​សូមកុំ​ខូចចិត្ត​រហូត​ដល់​ទៅ​ប្រព្រឹត្ត​អំពើ​ដែល​មិនមែន​ជា​ប្រយោជន៍​សម្រាប់​ជីវិត​របស់​ខ្លួន​ដោយសារ​តែ​ក្តី​វិបត្តិ​ចំពោះ​អ្នក​ស្លាប់​ទៅ​នោះ ។ នេះ​ជា​ប្រការ​មិន​គួរ​ឡើយ ។