ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភី​ហ្សា​​អាច​ការពារ​ជំងឺមហារីកបាន​ ពិត​ជាពិសេស​មិន​ធម្មតា​ទេ

5 ឆ្នាំ មុន

ប្រទេស​អ៊ី​តា​លី ៖ តាម​ប្រភព​ព័ត៌មាន Metro បាន​ឲ្យ​ដឹង​ថា អ្នក​វិទ្យាសាស្ត្រ​នៅ​ប្រទេស​អ៊ី​តា​លី បាន​បង្កើត​នំ​ភី​ហ្សា ដែល​អាច​ជួយ​ការពារ​ជំងឺមហារីក និង​ធ្វើ​ឲ្យ​អាយុ​វែង​។ វា​ពិតជា​ចម្លែក​ណាស់…

ប្រទេស​អ៊ី​តា​លី ៖ តាម​ប្រភព​ព័ត៌មាន Metro បាន​ឲ្យ​ដឹង​ថា អ្នក​វិទ្យាសាស្ត្រ​នៅ​ប្រទេស​អ៊ី​តា​លី បាន​បង្កើត​នំ​ភី​ហ្សា ដែល​អាច​ជួយ​ការពារ​ជំងឺមហារីក និង​ធ្វើ​ឲ្យ​អាយុ​វែង​។ វា​ពិតជា​ចម្លែក​ណាស់ ព្រោះ​ជា​ធម្មតា​នំ​ប្រភេទ Fast Food នេះ មិនសូវ​ជា​ល្អ​ប៉ុន្មាន​ទេ​សម្រាប់​សុខភាព​។

ក្រុម​អ្នក​វិទ្យាសាស្ត្រ​នៅ​វិទ្យាស្ថាន​ជាតិ​ជំងឺមហារីក Istituto Nazionale Tumori បាន​ណែនាំ​ឲ្យ​ប្រជាជន​ទទួលទាន​ភី​ហ្សា​ដែល​ខ្លួន ទើប​បង្កើត​ឲ្យ​បាន​២​ដង​ក្នុង​មួ​យសប្តាហ៍។

ភី​ហ្សា​នេះ​មាន​គ្រឿងផ្សំ​ជា​បន្លែ​សុខភាព​ដូច​ជា ផ្លែ​ប៉េងប៉ោះ ផ្លែ​អូ​លីវ បន្លែ​រ៉ា​ពី​នី ជា​ដើម។ គេ​មិន​ប្រើ​ឈី​ស ឬ​សាច់​ឡើយ​លើ​ភី​ហ្សា​នេះ​។

ក្រុម​អ្នក​វិទ្យាសាស្ត្រ​អះអាង​ថា គ្រឿងផ្សំ​ទាំង​អស់នោះ​អាច​ជួយ​កាត់​បន្ថយ​អត្រា​កើត​ជំងឺ​សរសៃឈាម និង​ជំងឺមហារីក​ពោះវៀន​។

អ្វី​ដែល​សំខាន់ តើ​វា​មាន​រសជាតិ​យ៉ាងណា​ដែរ? បើ​តាម​រូបភាព​ខាងក្រោម វា​ហាក់​បី​ដូច​ជា​​ចម្លែក​ណាស់​!

 

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ