ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អា​មេ​រិ​ក​ចោទ​កា​ណា​ដា​ថា​ ក្បត់​

5 ឆ្នាំ មុន

សហរដ្ឋអាមេរិក​ ៖​ អា​មេ​រិ​ក​កាលពី​ថ្ងៃ​ទី​១០​ មិថុនា បាន​ចោទប្រកាន់​កា​ណា​ដា​ថា​ ក្បត់​ពេល​​ប្រជុំ​កំពូល G7 ដែល​បញ្ចប់​ទាំង​គ្រោតគ្រាត ខណៈ​ប្រ​ធានា​ធិ​ប​តិ​អា​មេ​រិ​ក លោក​ដូ​ណា​ល់…

សហរដ្ឋអាមេរិក​ ៖​ អា​មេ​រិ​ក​កាលពី​ថ្ងៃ​ទី​១០​ មិថុនា បាន​ចោទប្រកាន់​កា​ណា​ដា​ថា​ ក្បត់​ពេល​​ប្រជុំ​កំពូល G7 ដែល​បញ្ចប់​ទាំង​គ្រោតគ្រាត ខណៈ​ប្រ​ធានា​ធិ​ប​តិ​អា​មេ​រិ​ក លោក​ដូ​ណា​ល់ ​ត្រាំ ​គំរាម​បណ្ដា​សម្ព័ន្ធមិត្ត​ពី​ការ​ដាក់​ពន្ធគយ​ធ្ងន់ធ្ងរ​។

ប្រឈម​មុខ​នឹង​ការ​បែកបាក់​គ្នា​នេះ ប្រទេស​បារាំងបាន​បរិហារ​ពី​ការ​មិន​រួម​សហការ​របស់​​គណៈប្រតិភូ​អា​មេ​រិ​ក ​ចំណែក​អា​ល្លឺ​ម៉​ង់​បាន​ចោទប្រកាន់​លោក​ត្រាំ​ថា បំផ្លាញ​ទំនុកចិ​ត្ត​របស់​បណ្ដា​សម្ព័ន្ធមិត្ត​។​ ទោះបី​យ៉ាងណា​តាម​ទូរទស្សន៍ អធិការបតី​អា​ល្លឺ​ម៉​ង់ លោកស្រី​អេ​ន​ហ្សឺ ​ឡា​ម័​រ​កែ​ល ​ថ្លែង​ថា នេះ​ពុំ​មែន​ជា​ការ​បញ្ចប់​របស់ G7 ទេ​។

នាយក​រដ្ឋមន្ត្រី​កា​ណា​ដា​លោក JUSTIN TRUDEAU ជា​មុខសញ្ញា​នៃ​ការ​រិះគន់​ខ្លាំង​ៗ​របស់​​អា​មេ​រិ​ក សម្រាប់​ពេល​នេះ​ជ្រើស​យក​ការ​មិន​ឆ្លើយ​តបត តែ​រដ្ឋមន្ត្រី​ការ​បរទេស​របស់​លោក ​គឺ​លោកស្រី CHRYSTIA FREELAND បាន​បរិហារ​នៅ​មុខ​សារព័ត៌មាន​ថា ការ​វាយប្រហារ​ទាំងឡាយ​ជា​ការ​ឥតប្រយោជន៍​ និង​ពុំ​ស្ថាបនា​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ