ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ពិតជា​ច្រើន​ណាស់​! បើ​បរិភោគ​ទៅ​ជា​យ៉ាងណា?

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គណៈកម្មការ​ផ្សារ​អូរ​ឬ​ស្សី​បាន​សហការ​ជាមួយ​សាខា​កាំកុងត្រូល​ផែស្ងួត​ចុង​ទីក្រុង​ភ្នំពេញ រួម​ជាមួយ​មន្ត្រី​មន្ទីរ​ពាណិជ្ជកម្ម​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃ​ទី​១១ មិថុនា ២០១៨ ចុះ​ត្រួតពិនិត្យ ទំនិញ​នៅ​ផ្សារ​អូរ​ឬ​ស្សី ដើម្បី​សុវត្ថិភាព​ចំណីអាហារ​ទប់ស្កាត់​ទំនិញ​ខូចគុណភាព…

រាជធានី​ភ្នំពេញ ៖ គណៈកម្មការ​ផ្សារ​អូរ​ឬ​ស្សី​បាន​សហការ​ជាមួយ​សាខា​កាំកុងត្រូល​ផែស្ងួត​ចុង​ទីក្រុង​ភ្នំពេញ រួម​ជាមួយ​មន្ត្រី​មន្ទីរ​ពាណិជ្ជកម្ម​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃ​ទី​១១ មិថុនា ២០១៨ ចុះ​ត្រួតពិនិត្យ ទំនិញ​នៅ​ផ្សារ​អូរ​ឬ​ស្សី ដើម្បី​សុវត្ថិភាព​ចំណីអាហារ​ទប់ស្កាត់​ទំនិញ​ខូចគុណភាព ប្រើប្រាស់​សារធាតុ​គីមី​ហាមឃាត់​ក្លែងបន្លំ និង​ពង្រឹង​ការ​យល់​ដឹង​អំពី​បញ្ហា​សុវត្ថិភាព​ចំណីអាហារ​ដល់​បងប្អូន​អាជីវករ និង​អ្នក​ប្រើប្រាស់​ព្រមទាំង​បាន​យក​គំរូ​មក​ធ្វើតេស្ត​បឋម រកសារ​ធាតុគីមី​ហាម​ហាត់​ទៅ​លើ​បង្គា​ស្រស់ មឹក សាច់​ប៉ា​តេ ប្រហិត​សាច់​គោ នំស្លឹកស្រស់ នំគម នំ​ស្រួយ ។

ជា​លទ្ធផល​បាន​រក​ឃើញ​សារធាតុ​គីមី​ហាម​ហាត់ (​បូ​រ៉ា​ក់​)​នៅ​ក្នុង​នំស្លឹកស្រស់ និង​នំ​ស្រួយ​ដែល​ដាក់​តាំង​លក់​សរុប​ចំនួន​៦​ទីតាំង មាន​ចំនួន​សរុប​៨៦​គីឡូក្រាម និង​បាន​ធ្វើការ​អប់រំ​ណែនាំ មាន​កំណត់ហេតុ បញ្ឈប់​ការ​ទទួល​ចែកចាយ​លក់ដូរ​បន្ត​ទៀត និង​បាន​អញ្ជើញ​អ្នក​វេច​នំ​បោះ​ដុំ​មក​ស្នាក់​ការ​ធ្វើ​កំណត់ហេតុ​អប់រំ​ណែនាំ​បញ្ឈប់​ការ​ប្រើប្រាស់​សារធាតុ​គីមី​ហាម​ហាត់​ខាងលើ ។

ហើយ​គាត់​ប្តេជ្ញា​ឈប់​ប្រើប្រាស់ ឈប់​ផលិត និង​លក់ដូរ​នូវ​ទំនិញ​ដែល​មាន​សារធាតុ​គីមី​ហាមឃាត់​នេះ​ទៀត និង​បាន​ប្រគល់​ឲ្យ​មក​សមត្ថកិច្ច​ធ្វើការ​កម្ទេច​ចោល​នំ​ទាំង​អស់នោះ​ដោយ​ស្ម័គ្រចិត្ត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ