ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អនុសាសន៍​គន្លឹះ​សំខាន់​ៗ​របស់​លោក​ស៊ី ជិន​ពីង

5 ឆ្នាំ មុន

ទីក្រុង​ Qingdao ខេត្ត Shandong ៖ នៅ​ក្នុង​កិច្ចប្រជុំ Shanghai Cooperation Organization (SCO)…

ទីក្រុង​ Qingdao ខេត្ត Shandong ៖ នៅ​ក្នុង​កិច្ចប្រជុំ Shanghai Cooperation Organization (SCO) លើក​ទី​១៨ ដែល​បាន​រៀបចំ​ឡើង​នៅ​ថ្ងៃ​ទី​៩ និង​ទី​១០ មិថុនា នៅ​ទីក្រុង ​Qingdao ខេត្ត​Shandong ភាគ​ខាងកើត​ប្រទេស​ចិន លោក ស៊ី ជិន​ពីង ប្រធានា​ធិបតី​​ចិន បាន​ផ្ដល់​អនុសាសន៍​គន្លឹះ​សំខាន់​ៗ​ក្នុង​គោលដៅ​ជំរុញ​ឲ្យ​មាន​សាមគ្គីភាព ដែល​​ធានា​ការ​រីក​ចម្រើន​ដល់​កិច្ចប្រជុំ SCO ក្នុង​នោះ បើ​យោង​តាម​គេហទំព័រ​សារ​ព័ត៌​មាន​ចិន chinadaily.com.cn បាន​ស្រង់​នូវ​អនុសាសន៍​ចំនួន​៥​ចំណុច​ដូច​ខាងក្រោម ៖

១-​ស្មារតី​សៀង​ហៃ (Shanghai Spirit)
លោក​ប្រធានាធិបតី ស៊ី ជិន​ពីង បាន ថ្លែង​ថា ៖« យើង​គួរតែ​ចែករំលែក​ប្រពៃណី​សាមគ្គី​ភាព និង​ការ​សម្របសម្រួល​នេះ​បន្ត​។ រដ្ឋ​ជា​សមាជិក​ទាំងអស់​ទាំង​ចាស់ និង​ថ្មី គួរតែ​ធ្វើ​ការ​យ៉ាង​ជិត​ស្និទ្ធ បង្កើន​ទំនុកចិត្ត​គ្នា និង​បង្កើន​ការ​គាំទ្រ​គ្នា​ទៅ​វិញ​ទៅ​មក ក្នុង​ការ​ខិតខំ​ប្រឹងប្រែង​សម្រាប់​កសាង​សហគមន៍​មួយ​ដែល​មាន​អនាគត​រួម​និង​មាន​សមភាព សាមគ្គី​ភាព និង​ការ​ចែករំលែក​នៃ​សារ​ប្រយោជន៍​និង​វិបត្ដិ​»​។

២-​សុវត្ថិភាព និង​សន្តិសុខ (Safe and Security)
SCO គួរតែ​បង្កើន​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ខ្លួន​ក្នុង​ការ​កសាង​ច្បាប់ យន្តការ​ប្រឆាំង​នឹង​ភាព​​ជ្រុលនិយម និង​ការ​គ្រប់គ្រង​គ្រឿងញៀន​។ ប្រទេស​ចិន​បាន​ត្រៀមខ្លួន​រួច​ជា​ស្រេច​ក្នុង​ការ​ចូលរួម​កិច្ច​ខិតខំ​ប្រឹងប្រែង​ជាមួយ​រដ្ឋ​ជា​សមាជិក​ដទៃ​ទៀត ក្រោម​ក្របខ័ណ្ឌ​នៃ SCO ដើម្បី​ជំរុញ​ការ​ផ្សះផ្សា​ជាតិ និង​ការ​ស្ថាបនា​ឡើង​វិញ​នូវ​សេដ្ឋកិច្ច​អា​ហ្វ​ហ្គា​នី
ស្ថាន ។

៣-​ស្វាគមន៍​ផែនការ​ពង្រីក​SCO (Welcoming the plan to enlarge the SCO)
SCO គួរ​បន្ត​ពង្រីក​ការ​ផ្លាស់​ប្តូរ​ខាងក្រៅ​ជាមួយ​អង្គការ​ក្នុង​តំបន់ និង​អន្ដរជាតិ​ដទៃ​ទៀត ព្រមទាំង​កែ​លម្អ​យន្តការ​សន្ទនា និង​កិច្ច​សហប្រតិបត្តិការ​ជាមួយ​អ្នក​សង្កេតការណ៍ និង​ដៃគូ​សន្ទនា​របស់​ខ្លួន ។

៤-​លើក​ស្ទួយ​ការ​ផ្សារ​ភ្ជាប់​បេះដូង​ប្រជាជន (Promoting the connection of people’s hearts)
ប្រទេស​ចិន​មាន​ឆន្ទៈ​ផ្តល់​កន្លែង​ចំនួន ២.០០០​កន្លែង​សម្រាប់​ការ​បណ្តុះបណ្តាល​មន្ត្រី រដ្ឋ​បាល និង​អ្នកមាន​ទេព​កោសល្យ​បច្ចេកទេស​ដែល​មក​ពី​រដ្ឋ​ជា​សមាជិក​របស់ SCO ពី​ឆ្នាំ ២០១៥ ដល់​ឆ្នាំ​២០១៧ និង​អញ្ជើញ​អ្នកដឹកនាំ​វ័យក្មេង​ចំនួន​៥០​នាក់​នៃ​រដ្ឋ SCO រៀង​រាល់​ឆ្នាំ ដើម្បី​ស្រាវជ្រាវ និង​សិក្សា​នៅ​ប្រទេស​ចិន ក្នុង​រយៈពេល​៥​ឆ្នាំ​បន្ទាប់ ។

៥-​កិច្ច​សហប្រតិបត្តិការ​នយោបាយ (Practical Cooperation)
កិច្ចព្រមព្រៀង​ស្តី​ពី​ការ​សម្រួល​ដល់​ការ​ដឹក​ជញ្ជូន​តាម​ផ្លូវគោក​អន្តរជាតិ គួរតែ​ត្រូវ​បាន​សម្រេច​យ៉ាង​ឆាប់រហ័ស​នៅ​ក្នុង SCO ដើម្បី​កសាង​ច្រក​ដឹក​ជញ្ជូន​ដែល​ត​ភ្ជាប់​សមុទ្រ​បាល់​ទិ​ក​និង​មហាសមុទ្រ​ប៉ា​ស៊ី​ហ្វិ​ក ព្រមទាំង​ត​ភ្ជាប់​អាស៊ី​កណ្តាល​ជាមួយ​មហាសមុទ្រ​ឥណ្ឌា និង​ឈូង​សមុទ្រ ។

បណ្តា​ប្រទេស SCO ក៏​គួរ​ឈ្វេងយល់​ពី​កិច្ចព្រមព្រៀង​សម្រួល​ពាណិជ្ជកម្ម​និង​វិនិយោគ​, ការ​ជំរុញ​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​, បង្កើត​ធនាគារ​អភិវឌ្ឍន៍ SCO និង​ក្លិប​ថាមពល និង​បង្កើត​យន្តការ​កិច្ច​សហប្រតិបត្តិការ​មួយ​សម្រាប់​សន្តិសុខ​ស្បៀង​អាហារ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ