ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រោង​ចេញ​ច្បាប់​ហាម​ទិញ​-​លក់​ភ្លុក​ដំរី បើ​ល្មើស​ជាប់​គុក​

5 ឆ្នាំ មុន

«AFP» នៅ​ក្រុង​ឡុ​ង​ដ៍​ចក្រភព​អង់គ្លេស​ផ្សាយ​ថា ច្បាប់​នៃ​ការ​ហាមឃាត់​រក្សា​ទុក​ភ្លុក​ដំរី​នឹង​មាន​សុពលភាព​នៅ​គ្រប់​ទិស​ទី ហើយ​អ្នក​ដែល​ល្មើស​ត្រូវ​ជាប់គុក​ប្រហែល​៥​ឆ្នាំ និង​ពិន័យ​​អាស្រ័យ​លើ​ការ​ត្រួតពិនិត្យ​របស់​អាជ្ញាធរ ។ ​ការ​សម្រេច​របស់​រដ្ឋាភិបាល​អង់​គ្លេស ត្រូវ​ឆ្លងកាត់​ការ​យល់​ស្រប​ពី​សភា​ជា​មុន​សិន ដើម្បី​មាន​ប្រសិទ្ធភាព ។…

«AFP» នៅ​ក្រុង​ឡុ​ង​ដ៍​ចក្រភព​អង់គ្លេស​ផ្សាយ​ថា ច្បាប់​នៃ​ការ​ហាមឃាត់​រក្សា​ទុក​ភ្លុក​ដំរី​នឹង​មាន​សុពលភាព​នៅ​គ្រប់​ទិស​ទី ហើយ​អ្នក​ដែល​ល្មើស​ត្រូវ​ជាប់គុក​ប្រហែល​៥​ឆ្នាំ និង​ពិន័យ​​អាស្រ័យ​លើ​ការ​ត្រួតពិនិត្យ​របស់​អាជ្ញាធរ ។ ​ការ​សម្រេច​របស់​រដ្ឋាភិបាល​អង់​គ្លេស ត្រូវ​ឆ្លងកាត់​ការ​យល់​ស្រប​ពី​សភា​ជា​មុន​សិន ដើម្បី​មាន​ប្រសិទ្ធភាព ។ គម្រោង​នៃ​ការ​បង្កើត​ច្បាប់ បាន​កើតឡើង​ក្រោយ​ពី​មាន​កិច្ច​ពិភាក្សា​ជាមួយ​ពលរដ្ឋ ឃើញ​ថា​ មាន​ប្រហែល​៨៨%​នៃ​អ្នកឆ្លើយ​នឹង​សំនួរ​ប្រហែល​៧០.០០០​នាក់ បាន​គាំទ្រ​លើ​បម្រាម​នេះ។

 

 

លោក​ម៉ៃ​ឃើ​ល ហ្គូ​វ (Michael Gove )​ រដ្ឋមន្ត្រីក្រសួង​បរិស្ថាន​របស់​អង់គ្លេស​ថ្លែង​ថា​ ភ្លុក​ដំរី​​មិន​គួរ​ប្រទះ​ឃើញ​ក្នុង​លក្ខណៈ​ជា​ទំនិញ​ទេ​អង់គ្លេស​នឹង​ចេញ​ច្បាប់​ហាម​លក់​ភ្លុក​ដំរី​យ៉ាង​តឹងរ៉ឹង​មួយ​នៅ​លើ​ពិភពលោក ដើម្បី​គ្រប់គ្រង​ដំរី ។

 

តាម​ទិន្នន័យ​របស់​អាជ្ញាធរ​អង់គ្លេស​បង្ហាញ​ថា មានការ​ទិញ​-​លក់​សត្វព្រៃ​ខុសច្បាប់​ក្នុង​តម្លៃ​ខ្ពស់​ដល់​ទៅ​១៧.០០០​លាន​ផោន ឬ​ប្រហែល​២៣.៨០០​លាន​ដុល្លារ ។ ចំនួន​ដំរី​នៅ​លើ​​ពិភពលោក​បាន​ធ្លាក់​ចុះ​ជិត​១​ភាគ​៣ ក្នុង​អំឡុង​១០​ឆ្នាំ​កន្លង​មក ហើយ​មាន​ដំរី​ត្រូវ​សម្លាប់​​ក្នុង​មួយ​ឆ្នាំ​ប្រហែល​២០.០០០​ក្បាល​តាម​តម្រូវការ​ភ្លុក​ដំរី​នៅ​លើ​ទីផ្សារ​ពិភព​លោក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ