ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ធ្វេសប្រហែស​ទោះ​មានជីវិត​ក៏​ទុក​ដូច​ស្លា.ប់​ស្រេច​ទៅ​ហើយ

5 ឆ្នាំ មុន

បុរស​ស្ត្រី​រូប​ណា​ជា​អ្នក​មិន​ធ្វេសប្រហែស មិន​ភ្លេច​ស្មារតី មិន​បណ្តោយ​ឱ្យ​កាល​វេលា​កន្លង​ហួស​ទៅ​ទទេ​ៗ បុរស​ស្ត្រី​នោះ​នឹង​មិន​វិនាស​ចាក​ផលប្រយោជន៍​ដែល​បាន​សម្រេច​នោះ​ទេ ទាំង​មិនមែន​មិន​សម្រេច​ផលប្រយោជន៍​ដែល​មិន​ទាន់​បាន​ស​ម្រ​ច​នោះ​ដែរ​។ បើ​និយាយ​ក្នុង​ក្រុម​អ្នករៀន​សូត្រ អ្នក​ដែល​មិន​ធ្វេសស្មារតី​ក៏​រមែង​មិន​ភ្លេច​ចំណេះដឹង​ដែល​ចេះ​ហើយ​នោះ​ឡើយ ហើយ​ប្រាកដជា​នឹង​ចេះ​ចំណេះ​ដទៃ​ទៀត​ដែល​ខ្លួន​មិន​ទាន់​ចេះ​ផង​ដែរ​។ បើ​និយាយ​ក្នុង​ក្រុម​អ្នក​ប្រកប​របរ​ទទួលទាន​បុគ្គល​អ្នកមាន​សេចក្តី​មិន​ប្រមាទ​រមែង​មិន​ខាតបង់​របស់​ដែល​រកបាន​ហើយ​ផង ហើយ​ប្រាកដជា​នឹង​រកបាន​របស់​ដែល​មិន​ទាន់​បាន​ទៀត​ផង…

បុរស​ស្ត្រី​រូប​ណា​ជា​អ្នក​មិន​ធ្វេសប្រហែស មិន​ភ្លេច​ស្មារតី មិន​បណ្តោយ​ឱ្យ​កាល​វេលា​កន្លង​ហួស​ទៅ​ទទេ​ៗ បុរស​ស្ត្រី​នោះ​នឹង​មិន​វិនាស​ចាក​ផលប្រយោជន៍​ដែល​បាន​សម្រេច​នោះ​ទេ ទាំង​មិនមែន​មិន​សម្រេច​ផលប្រយោជន៍​ដែល​មិន​ទាន់​បាន​ស​ម្រ​ច​នោះ​ដែរ​។

បើ​និយាយ​ក្នុង​ក្រុម​អ្នករៀន​សូត្រ អ្នក​ដែល​មិន​ធ្វេសស្មារតី​ក៏​រមែង​មិន​ភ្លេច​ចំណេះដឹង​ដែល​ចេះ​ហើយ​នោះ​ឡើយ ហើយ​ប្រាកដជា​នឹង​ចេះ​ចំណេះ​ដទៃ​ទៀត​ដែល​ខ្លួន​មិន​ទាន់​ចេះ​ផង​ដែរ​។
បើ​និយាយ​ក្នុង​ក្រុម​អ្នក​ប្រកប​របរ​ទទួលទាន​បុគ្គល​អ្នកមាន​សេចក្តី​មិន​ប្រមាទ​រមែង​មិន​ខាតបង់​របស់​ដែល​រកបាន​ហើយ​ផង ហើយ​ប្រាកដជា​នឹង​រកបាន​របស់​ដែល​មិន​ទាន់​បាន​ទៀត​ផង ។

បើ​និយាយ​ក្នុង​ក្រុម​អ្នកមាន​យសស័ក្តិ អ្នក​មិន​ធ្វេសប្រហែស​រមែង​មិន​ថយ​យសស័ក្តិ​ដែល​ធ្លាប់​មាន​ហើយ​ផង ហើយ​ទៀងតែនឹង​បាន​ទទួល​យសស័ក្តិ​ដែល​មិន​ទាន់​បាន​នោះ​ទៀត​ផង ។

នៅ​ក្នុង​វចនានុក្រម​សម្តេចព្រះសង្ឃរាជ ជួន ណាត បាន​សរសេរ​ថា ជន​ណា​ប្រមាទ​ប្រព្រឹត្ត​ឃ្លៀងឃ្លាត​ចាក​ធម៌​សុចរិត ជន​នោះ​ទោះបី​នៅ​មានជីវិត ក៏​ចាត់​ថា​បាន​ស្លាប់​ស្រេច​បាត់​ទៅ​ហើយ ។ ចំណុច​នេះ​ត្រូវ​គ្នា​នឹង​ពុទ្ធភាសិត​ត្រាស់​ថា ជន​ណា​ប្រមាទ ជន​នោះ​ទុកដូចជា​បុគ្គល​ស្លាប់ គឺ​ស្លាប់ប្រយោជន៍​ក្នុង​ជាតិ​នេះ និង​បរលោក ។