ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អំពើបាប​នៅមិនយូរ​… ពលរដ្ឋនាំគ្នាព័ទ្ធចាប់ប្តី-ប្រពន្ធ១គូនេះ

5 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖  ជនសង្ស័យ​២​នាក់​ប្ដី​-​ប្រពន្ធ​ ចេះ​រកគ្នា​ឃើញ​ក្លាយជា​មុខសញ្ញា​ចោរលួច​គោ ដែល​ប្រជា​កសិករ​ជា​ម្ចាស់​បាន​ចងឱ្យ​ស៊ី​ស្មៅ​នៅ​តាម​វាលស្រែ​និង​ទីទួល​នានា ក្នុង​រយៈពេល​១​ឆ្នាំ គឺ​លួច​បាន​សម្រេច​ជាច្រើន​លើក​ នៅ​ក្នុងភូមិ​សាស្ត្រ​ជាយ​រាជធានី​ភ្នំពេញ និង​ខេត្តកណ្ដាល រហូត​អ្នកស្រុក​លែង​ហ៊ាន​លែង…

ខេត្តកណ្តាល ៖  ជនសង្ស័យ​២​នាក់​ប្ដី​-​ប្រពន្ធ​ ចេះ​រកគ្នា​ឃើញ​ក្លាយជា​មុខសញ្ញា​ចោរលួច​គោ ដែល​ប្រជា​កសិករ​ជា​ម្ចាស់​បាន​ចងឱ្យ​ស៊ី​ស្មៅ​នៅ​តាម​វាលស្រែ​និង​ទីទួល​នានា ក្នុង​រយៈពេល​១​ឆ្នាំ គឺ​លួច​បាន​សម្រេច​ជាច្រើន​លើក​ នៅ​ក្នុងភូមិ​សាស្ត្រ​ជាយ​រាជធានី​ភ្នំពេញ និង​ខេត្តកណ្ដាល រហូត​អ្នកស្រុក​លែង​ហ៊ាន​លែង គោ ចោល​ដូច​មុន​ៗ គឺ​លួច​បាន​កៀង​ឡើង​រថយន្ត​ ដែល​ទិញ​សម្រាប់​ដឹកគោ ។ ប៉ុន្តែ​ចាត់​ទុក​ថា ជា​អំពើ​បាបកម្ម​តាម​ទាន់​ជាន់កែង ដែល​លើក​ចុង​ក្រោយ​នេះ ត្រូវ​បាន​ប្រជាពលរដ្ឋ​ព័ទ្ធ​ចាប់​បាន​និង​ប្រគល់​ជូន​នគរបាល​ឱ្យ​ចាត់ការ​តាម​ច្បាប់ ។ លុះ​ពេល​នគរបាល​សាកសួរ ត្រូវ​បាន​សារភាព​ថា ពួក​ខ្លួន​ធ្លាប់​ធ្វើ​សកម្មភាព​លួច​គោ​តាម​វាលស្រែ​និង​ទីទួល បាន​សម្រេច​ត្រឹមតែ​៦​លើក​ប៉ុណ្ណោះ ។ ការ​សារភាព​នេះ​មន្ត្រី​សមត្ថកិច្ច​សង្ស័យ​ថា​ជា​ចម្លើយ​មិន​ពិត​នោះ​ទេ ។

ហេតុការណ៍​ចាប់ខ្លួន​២​នាក់​ប្តី​ប្រពន្ធ​ធ្វើ​ចោរលួច​នេះ បាន​កើតឡើង កាលពី​វេលា​ម៉ោង​៨​និង​៤០​នាទី​ព្រឹក​ថ្ងៃ​ទី​៨ មិថុនា នៅ​ចំណុច វាលស្រែ​ស្ថិត​នៅ​ខាងជើង​ភូមិ​វែង ឃុំ​ម្កាក់ ស្រុក​អង្គស្នួល ខេត្តកណ្តាល ។នគរបាល​បានឱ្យ​ដឹង​ថា ជនសង្ស័យ​ជា​ប្ដី​ឈ្មោះ​ហេង ចាំ អាយុ​៣៧​ឆ្នាំ ។ ចំណែក​ប្រពន្ធ​ឈ្មោះ រ៉េ​ត ណា​ន អាយុ​៣៥​ឆ្នាំ ។ អ្នក​ទាំង​២​នេះ​មានកូន​៣​នាក់​នៅ​ក្នុង​បន្ទុក និង​មាន​ទីលំនៅ​ក្នុងភូមិ​ស្លែង ឃុំ​ជ្រៃ​លាស់ ស្រុក​ពញាឮ ខេត្តកណ្តាល ។ ខណៈ​ការ​ចាប់ខ្លួន​នេះ​សមត្ថកិច្ច​បាន​ដកហូត​វត្ថុ​តាង​មួយ​ចំនួន​រួម​មាន​រថយន្ត​ម៉ាក​ហ៊ី​យា​៉​ន់​ដាយ ពណ៌​សលាយ​បៃតង ពាក់​ស្លាក​លេខ​ភ្នំពេញ​2D-0484 មួយ​គ្រឿង គឺ​ទិញ​ឡាន​សម្រាប់​ដឹកគោ​ដែល​លួច​បាន​ទាំង​ថ្ងៃ គោ​មេ​១​ក្បាល និង​ឈ្មោល​១​ក្បាល ដែល​២​នាក់​ប្ដី​ប្រពន្ធ​នេះ​លួច​បាន​ដឹក​តាម​រថយន្ត​ប្រុង​នាំ​យក​ទៅ​លក់​ឱ្យ​ឈ្មួញ ។ ចំណែក​ម្ចាស់​គោ​ឈ្មោះ អុ​ី អុ​ី​ច ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ជា​កសិករ មាន​ទីលំនៅ​ក្នុងភូមិ​វែង ឃុំ​ម្កាក់ ស្រុក​អង្គស្នួល ។

ប្រភព​ដដែល​បាន​បន្ត​ឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ លោក អុ​ី អុ​ី​ច បាន​ដឹកគោ​របស់​ខ្លួន​ទាំង​២​ក្បាល​នោះ​ចេញពីផ្ទះ​យក​ទៅ​ចងឱ្យ​សុ​ី​ស្មៅ​នៅ​វាលស្រែ​ខាងជើង​ភូមិ ត្រង់​ចំណុច​កើតហេតុ​ខាងលើ ។ លុះ​ក្រោយ​ពេល​ចង​រួចរាល់​ក៏​បាន​ដើរ​ត្រឡប់​ទៅ​ផ្ទះ​វិញ ហើយ​ខណៈនោះ​ក៏​មាន​បុរស​ម្នាក់​ទៀត​ឈ្មោះ សន សាន អាយុ​៣៩​ឆ្នាំ ដែល​ជា​អ្នក​ភូមិ​ជាមួយ​គ្នា ស្ថិត​នៅ​វាលស្រែ​ក្បែរ​នោះ​បានឃើញ​ម្ចាស់​យក​គោ​ទៅ​ចង​ដែរ ។
ក្រោយ​ពេល​ម្ចាស់​គោ​ដើរទៅ​ផ្ទះ​ផុត​មួយសន្ទុះ ស្រាប់តែ​ឃើញ​ចោរ​២​នាក់​ប្ដី​-​ប្រពន្ធ​បាន​បើករថយន្ត​ទៅ​ឈប់​នៅ​វាលស្រែ​នោះ ។ បន្ទាប់​មក​បាន​ស្រាយ​ខ្សែ និង​ដឹកគោ​ឡើង​រថយន្ត​របស់​ខ្លួន​យ៉ាង ប្រញាប់ ប្រញាល់ និង​តក់ក្រហល់​បំផុត​ព្រមទាំង​ងាកឆ្វេង​ងាកស្ដាំ​ឡេមឡឺម​ៗ​ទៀត​ផង ។ ខណៈនោះ​ត្រូវ​បាន​បុរស​ឈ្មោះ សន សាន ប្រទះ​ឃើញ ប៉ុន្តែ​ប្តី​-​ប្រពន្ធ​ចោរ​មិន​បានឃើញ​និង​ចាប់អារម្មណ៍​ថា មាន​អ្នក​ភូមិ​ស្ថិត​នៅ​ជិត​នោះ​ឡើយ ។ លុះ​ពេល​ឃើញ​គួរ​ឱ្យ​សង្ស័យ​បែប​នេះ​លោក សន សាន បាន​ទូរស័ព្ទ​ប្រាប់​លោក​មេ​ភូមិ​របស់​ខ្លួន ទើប​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល ហើយ​លោក​មេ​ភូមិ​ក៏​បាន​កេណ្ឌ​អ្នក​ភូមិ​ចេញ​ពួនស្ទាក់​ភ្លាម​ៗ​មិន​ហ៊ាន​បង្អង់​ទេ ។ ក្រោយមក​បាន​ឃាត់ខ្លួន​ក្នុង​ខណៈ​ពេល​ដែល​ប្តី​ប្រពន្ធ​បើករថយន្ត ដឹកគោ​ទៅ​ដល់​ភូមិ​ត្រពាំង​អណ្តែង ឃុំ​ម្កាក់ ស្រុក​អង្គស្នួល ស្ថិត​នៅ​ជិត​ភូមិ​កើតហេតុ​នោះ​ដែរ ។

នគរបាល​ខាងលើ​បាន​បញ្ជាក់​ថា បន្ទាប់​ពី​ឃាត់​បាន ប្រជាពលរដ្ឋ​ក៏​រាយការណ៍​ឱ្យ​កម្លាំង​នគរបាល​ប៉ុស្តិ៍​ម្កាក់ និង​នគរបាល​ព្រហ្មទណ្ឌ​ស្រុក​អង្គស្នួល​ចុះ​ទៅ​នាំ​ខ្លួន ចោរ​២​នាក់​ប្ដី​ប្រពន្ធ​នេះ​ចាត់ការ​តាម​ច្បាប់ ។ ពួក​គេ​គឺជា​មុខសញ្ញា​លួច​គោ​យ៉ាង​សកម្ម​បំផុត ដែល​កន្លង​មក​បាន​ធ្វើ​សកម្មភាព​លួច​គោ​របស់​ប្រជា​កសិករ​ដែល​បាន​យក​ទៅ​ចងឱ្យ​ស៊ី​ស្មៅ នៅ​តាម​វាលស្រែ​និង​ទីទួល​ទាំង​ថ្ងៃ​គឺ​លួច​ដឹក​តាម​រថយន្ត​ផ្ទាល់ខ្លួន​ដែល​ប្តី​ជា​អ្នក​បើក ។ពួក​គេ​ធ្វើ​សកម្មភាព​លួច​នៅ​ក្នុងភូមិ​សាស្ត្រ​ស្រុក​អង្គស្នួល ខេត្តកណ្ដាល និង​ភូមិសាស្ត្រ ជាយ​រាជធានី​ភ្នំពេញ​ច្រើន​ដង រាប់​មិន​អស់​មក​ហើយ ។ ប៉ុន្តែ​ដល់​ពេល​សួរនាំ​បាន​សារភាព​ថា ពួក​ខ្លួន​ធ្វើ​សកម្មភាព​លួច​នេះ​រយៈពេល​១​ឆ្នាំ​មក​ហើយ និង​លួច​បាន​ត្រឹមតែ​៦​ដង​ប៉ុណ្ណោះ លុះដល់​លើក​ទី​៧​ត្រូវ​ជាប់អន្ទាក់​បែប​នេះ ។

ទោះបី​បែប​នេះ​ក្តី សង្ស័យ​ថា ចម្លើយ​សារភាព​នេះ​មិន​ពិត​ទេ ជនសង្ស័យ​អាច​មានការ​លាក់លៀម​ច្រើន ព្រោះ​មួយ​រយៈ​នេះ​មាន​អ្នក​បាត់គោ​ទាំង​ថ្ងៃ​ច្រើន​ណាស់ ឱ្យ​តែ​ពេល​យក​ទៅ​ចងឱ្យ​ស៊ី​ស្មៅ គឺ​បាត់​ជា​បន្តបន្ទាប់​មក​ហើយ ទើបតែ​ពេល​នេះ​ដែល​ចាប់​បាន​ចោរ​ប្តី​ប្រពន្ធ​ដ៏​អស្ចារ្យ​នេះ ៕

អត្ថបទសរសេរ ដោយ