ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សារមន្ទីរ​សិល្បៈ​នៅ​ក្នុង​ទឹកលើក​ដំបូង

5 ឆ្នាំ មុន

សារព័ត៌មាន​បរទេស​កាលពី​ពេលថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា សហរដ្ឋអាមេរិក​បាន​បង្កើត​សារ​មន្ទីរ​សិល្បៈ​លើក​ដំបូង​នៅ​ក្នុង​ទឹក​ឈ្មោះ «underwater art museum» ។ សារមន្ទីរ​នេះ​មាន​ដាក់​តាំង​បង្ហាញ​រូប​សិល្បៈ​នៅ​ក្នុង​ឈូង​សមុទ្រ​ម៉ិ​ក​ស៊ិ​ក នៅ​ខាងក្រៅ​ឆ្នេរ​ក្នុង​រដ្ឋ​ផ្ល​រី​ដា សហរដ្ឋអាមេរិក និង​បង្ហាញ​សមិទ្ធផល​សិល្បៈ​ចំនួន​៧​ប្រភេទ​កើត​ចេញពី​ស្នាដៃ​របស់​វិចិត្រករ​ជា​ច្រើន​រូប…

សារព័ត៌មាន​បរទេស​កាលពី​ពេលថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា សហរដ្ឋអាមេរិក​បាន​បង្កើត​សារ​មន្ទីរ​សិល្បៈ​លើក​ដំបូង​នៅ​ក្នុង​ទឹក​ឈ្មោះ «underwater art museum» ។ សារមន្ទីរ​នេះ​មាន​ដាក់​តាំង​បង្ហាញ​រូប​សិល្បៈ​នៅ​ក្នុង​ឈូង​សមុទ្រ​ម៉ិ​ក​ស៊ិ​ក នៅ​ខាងក្រៅ​ឆ្នេរ​ក្នុង​រដ្ឋ​ផ្ល​រី​ដា សហរដ្ឋអាមេរិក និង​បង្ហាញ​សមិទ្ធផល​សិល្បៈ​ចំនួន​៧​ប្រភេទ​កើត​ចេញពី​ស្នាដៃ​របស់​វិចិត្រករ​ជា​ច្រើន​រូប ។

 

សមិទ្ធផល​ទាំងនោះ​ស្ថិត​នៅ​ក្នុង​ជម្រៅ​ទឹក​១៨​ម៉ែត្រ ឆ្ងាយ​ពី​បរិវេណ​ឧទ្យាន​ «Grayton Beach» ជា​តំបន់ឆ្នេរ​នៅ​ក្រុង​សាន​តា​រ៉ូ​សា ប្រហែល​១,៦​គីឡូម៉ែត្រ ។ សារមន្ទីរ​នោះ​នឹង​សម្រួល​​ឲ្យ​ការ​មុជទឹក​កាន់តែ​មាន​ភាពល្អ​ប្រសើរ​ឡើង ព្រោះ​អ្នក​មុជទឹក​មិន​ត្រឹមតែ​បាន​ឃើញ​សត្វ​នៅ​ក្នុង​សមុទ្រ​ប៉ុណ្ណោះ​ទេ ពួក​គេ​នឹង​បានឃើញ​រូប​សិល្បៈ​ដែល​មនុស្ស​ជា​អ្នក​​បង្កើត ឃើញ​រូបចម្លាក់​ក្ដាន់ លលាដ៍ក្បាល និង​សមិទ្ធផល​ដទៃ​ទៀត​គួរ​ឲ្យ​ចាប់​អារម្មណ៍ ។

សារមន្ទីរ​នោះ​នឹង​បើក​ឲ្យ​ចូល​ទស្សនា​ដោយ​ឥត​គិតថ្លៃ ប៉ុន្តែ​អ្នក​ចូល​ទស្សនា​ត្រូវ​មាន​លិខិត​ធានា​ពី​ការ​មុជទឹក ទើប​អាច​មុជទឹក​ទៅ​ទស្សនា​បាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ