ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាលខេត្ត​បញ្ជា​ឲ្យ​កោះហៅជា​បន្ទាន់អ្នកចាក់សំរាម​តាម​ថ្នល់​កក្រើក Facebook

5 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ ជាង​ប៉ះ​កង់​-​ម៉ូតូ​ម្នាក់​ឈ្មោះ ព្រុំ ធឿ​ន ភេទ​ប្រុស អាយុ​៦៣​ឆ្នាំ បាន​យក​សំរាម​ក្នុង​ថង់ចាក់​បង្ហូរ​ទៅ​លើ​ថ្នល់​ដែល​កំពុង​តែ​ភ្លៀង​នា​ពេល​កន្លង​ទៅ​ថ្មី​ៗ​ដើម្បី​ឲ្យ​ហូរ​ទៅ​តាម​ទឹកភ្លៀង​ជាប់​របង​សាលា​បឋម​សិក្សា​ឧត្តរ ក្នុង​សង្កាត់​កំពង់ចាម ក្រុង​កំពង់ចាម…

ខេត្តកំពង់ចាម ៖ ជាង​ប៉ះ​កង់​-​ម៉ូតូ​ម្នាក់​ឈ្មោះ ព្រុំ ធឿ​ន ភេទ​ប្រុស អាយុ​៦៣​ឆ្នាំ បាន​យក​សំរាម​ក្នុង​ថង់ចាក់​បង្ហូរ​ទៅ​លើ​ថ្នល់​ដែល​កំពុង​តែ​ភ្លៀង​នា​ពេល​កន្លង​ទៅ​ថ្មី​ៗ​ដើម្បី​ឲ្យ​ហូរ​ទៅ​តាម​ទឹកភ្លៀង​ជាប់​របង​សាលា​បឋម​សិក្សា​ឧត្តរ ក្នុង​សង្កាត់​កំពង់ចាម ក្រុង​កំពង់ចាម ត្រូវ​បាន​គេ​លួច​ថត​បាន​បង្ហោះ​តាម​បណ្តា​ញ​សង្គម Facebook ហើយ​ដឹង​ដល់​លោក គួ​ច ចំរើន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ក៏​បា​នបញ្ជា​ឲ្យ​សមត្ថកិច្ច​គ្រប់​លំដាប់ថ្នាក់​មាន​ផែនការ​លើ​អ្នក​ចាក់សំរាម​ឥត​គំនិត​នោះ ។

លោក ចាន់ ផ​ល្លី អភិបាលក្រុង​កំពង់ចាម​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​១១ ខែមិថុនា ឆ្នាំ​២០១៨ ថា​នៅ​ថ្ងៃ​ទី​០៨​មិថុនា រូប​លោក​បាន​ទទួល​វី​ដូ​អូ​ឃ្លី​ប​មួយ​ពី​លោក​អភិបាលខេត្ត​ដែល​ពលរដ្ឋ​លួច​ថត​បាន​បុរស​ណាស់​ខាងលើ​ចាក់សំរាម​ដើម្បី​ឲ្យ​ហូរ​ទៅ​តាម​ខ្សែទឹក​ហូរ ខណៈ​ពេល​ដែល​មេឃ​កំពុង​តែ​ភ្លៀង​ធ្លាក់ ។ ដោយ​ចាត់​ឲ្យ​រូប​លោក​បើក​កិច្ចប្រជុំ​ជា​បន្ទាន់​មួយ នៅ​សាលាក្រុង​កំពង់ចាម ព្រមទាំង​បាន​ហៅ​អ្នក​ចាក់សំរាម​នោះ​ឲ្យ​មក​ស្តាប់​ការ​ណែនាំ និង​ធ្វើ​កិច្ចសន្យា​បញ្ឈប់​មិន​ឲ្យ​មាន​បន្ត​ទៅ​ទៀត​នោះ​ទេ ។

លោក ចាន់ ផ​ល្លី អភិបាលក្រុង​កំពង់ចាម​បញ្ជាក់​ថា ដើម្បី​ថែរក្សា​បរិស្ថាន​ឲ្យ​ស្អាត​បន្ត​ទៀត​ទៅ​អ​នាគត​ត្រូវ​តែ​មានការ​ចូលរួម​ពី​ប្រជាពលរដ្ឋ​គ្រប់​ទិស​ទី នៅ​តាម​ផ្លូវ​មាត់ទន្លេ​មាន​ដាក់​ធុងសំរាម​ដើម្បី​កុំ​ឲ្យប្រជាពលរដ្ឋ​ដែល​ដើរ​កំសាន្ត​តាម​មាត់ទន្លេ​មិន​ថា​ក្មេង​ឬ​ចាស់​នោះ​ទេ​ត្រូវ​តែ​បោះ​សំរាម​ដាក់​ក្នុង​ធុង ។

ក្រោយ​ពី​បាន​ធ្វើ​កិច្ចសន្យា​អប់រំ​ដល់​ជាង​ប៉ះ​កង់​-​ម៉ូតូ​ឈ្មោះ ព្រុំ ធឿ​ន បន្ទាប់​មក​បាន​ចាត់​ឲ្យ​លោក​អ​ធិការ​នគរបាល​ក្រុង​កំពង់ចាម និង​អាវុធហត្ថ​ព្រមទាំង​លោក​ចៅសង្កាត់​កំពង់ចាម​ដឹកនាំ​កម្លាំង​ចុះ​រៀបចំ​សណ្តាប់ធ្នាប់​នៅ​ជាប់​របង​សាលា​បឋម​សិក្សា​ឧត្តរ​ដែល​ជា​កន្លែង​ចោល​សំរាម​ត្រូវ​ឲ្យ​អ្នក​លក់ដូរ និងជាង​ធ្វើ​សោរ ជាង​ប៉ះ​កង់ ឲ្យ​រុះរើ​ប្តូរ​ទីតាំង​ទៅ​កន្លែង​ផ្សេង​មិន​អនុញ្ញាត​ឲ្យ​បន្ត​ធ្វើ​អាជីវកម្ម​ទី​នេះ​ទៀតទេ ដើម្បី​ឲ្យ​មាន​សោ​ភណ្ឌ​ភាព​ស្អាត និង​អនាម័យ​ល្អ ៕

https://www.facebook.com/388647658148555/videos/647073555639296/

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ