ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​ស្នើ​តំណាង​អយ្យការ​ចាត់ការ​តាម​ច្បាប់​ចំពោះ​លោក សម រ​ង្ស៊ី ប្រមាថ​ព្រះមហាក្សត្រ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​បានឱ្យ​ដឹង​ថា រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​បាន​ធ្វើ​អធិ​បញ្ជា​​ឲ្យ​តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ចាត់ការ​តាម​ផ្លូវច្បាប់​ចំពោះ​លោក សម រ​ង្ស៊ី ដែល​ប្រមាថ​ព្រះមហាក្សត្រ​រឿង​ព្រះរាជ​សារ​ក្លែងក្លាយ ។ លោក គឹ​ម…

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​បានឱ្យ​ដឹង​ថា រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​បាន​ធ្វើ​អធិ​បញ្ជា​​ឲ្យ​តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ចាត់ការ​តាម​ផ្លូវច្បាប់​ចំពោះ​លោក សម រ​ង្ស៊ី ដែល​ប្រមាថ​ព្រះមហាក្សត្រ​រឿង​ព្រះរាជ​សារ​ក្លែងក្លាយ ។

លោក គឹ​ម សន្តិភាព អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​បាន​ឲ្យ​ដឹង​ថា នៅ​ពេល​នេះ​លោក អង្ស វង្ស​វ​ឌ្ឍា​នា រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​បាន​ធ្វើ​អធិបញ្ជា​ឱ្យ​តំណាង​អយ្យការ​អម​សាលាដំបូង រាជធានី​ភ្នំពេញ ចាត់​ការ​តាម​ច្បាប់​ចំពោះ​ករណី​នេះ​ហើយ ។ តាម​អះអាង​របស់​របស់​អ្នកនាំពាក្យ​តាម​បណ្តាញ​សង្គម​​ថា ការ​ធ្វើ​អធិប​ញ្ហា​របស់​លោក​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​ដើម្បី​ការពារ​ព្រះ​ចេស្តា​អង្គ​ព្រះ​មហា​ក្សត្រ ស្រប​តាម​ស្មារតី​រដ្ឋធម្មនុញ្ញ និង​ច្បាប់​កម្ពុជា ។

សូម​ជម្រាប​វិធានការ​របស់​លោក​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​នា​ពេល​នេះ​បាន​ធ្វើ​ឡើង​ស្រប​ពេល​ដែល​មានការ​ងើប​ទាមទារ​ឱ្យ​តុលាការ​កម្ពុជា ចាត់វិធានការ​ឱ្យ​បាន​ម៉ឺងម៉ាត់​តាម​ច្បាប់​ចំពោះ​ទណ្ឌិត សម រ​ង្ស៊ី មេ​ចលនា​សង្គ្រោះ​ជាតិ​ដែល​បាន​ប្រមាថ​ថា ព្រះរាជ​សារ​ព្រះមហាក្សត្រ​ជាទី​សក្ការៈ ចុះ​ថ្ងៃ​ទី​១៨ ខែឧសភា ឆ្នាំ​២០១៨ ដែល​មាន​ព្រះរាជ​ឱង្ការ​ឱ្យ​ប្រជាពលរដ្ឋ​ទៅ​បោះ​ឆ្នោត​នា​ចុងខែ​កក្កដា​ខាង​មុខ​នោះ គឺជា​ព្រះរាជ​សារ​ក្លែងក្លាយ និង​គ្មាន​តម្លៃ ទោះបីជា​ព្រះ​បរមរាជវាំង​ចេញ​មុខ​ប្រកាស​ថា ព្រះរាជ​សារ​នោះ​ជា​ព្រះរាជ​សារ​ពិតប្រាកដ មិន​ក្លែងក្លាយ​ក៏​ដោយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ