ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បងប្អូន​ត្រូវ​ចេះ​គោរព​ស្រលាញ់​គ្នា និង​រក្សាសុខ​សន្តិភាព​ទើប​ប្រទេស​ជាតិ​រីក​ចម្រើន

5 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ ការ​បំពាក់​មេដាយ​ការពារ​ជាតិ​ចំនួន​១៥២៧​នាក់​បាន​ពាក់​ប្រគល់​ឲ្យ​បងប្អូន​អតីត​យុទ្ធ​ជន​ក្នុង​ក្រុង​-​ខេត្តបាត់ដំបង ក្រោម​អធិបតីភាព​របស់​សម្តេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា លោកនាយ​ឧត្តមសេនីយ៍​គន់ គី​ម…

ខេត្តបាត់ដំបង ៖ ការ​បំពាក់​មេដាយ​ការពារ​ជាតិ​ចំនួន​១៥២៧​នាក់​បាន​ពាក់​ប្រគល់​ឲ្យ​បងប្អូន​អតីត​យុទ្ធ​ជន​ក្នុង​ក្រុង​-​ខេត្តបាត់ដំបង ក្រោម​អធិបតីភាព​របស់​សម្តេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា លោកនាយ​ឧត្តមសេនីយ៍​គន់ គី​ម អគ្គលេខាធិការ​សមាគម​អតីត​យុទ្ធ​ជន​កម្ពុជា​លោក​ងួ​ន រតនៈ​អភិបាលខេត្ត​បាត់ដំបង​ព្រមទាំង​តំណាងរាស្ត្រ មន្ត្រីរាជការ​កងកម្លាំងប្រដាប់អាវុធ​ដែល​ជា​សមាជិកសមាគម​អតីត​យុទ្ធ​ជន​ក្នុង​ខេត្តបាត់ដំបង​ទាំងអស់​បាន​មក​ចូលរួម​នៅ​វេលា​ព្រឹក​ថ្ងៃ​ទី​១១ ខែមិថុនា ឆ្នាំ​២០១៨ ក្នុង​សាល​មហោស្រព​ស្ទឹង​សង្កែ​ក្រុង​-​ខេត្តបាត់ដំបង ។

លោក​ឧត្តមសេនីយ៍ទោ អ៊ុ​ក ឃ្នួ​ច មេបញ្ជាការ​រង​យោធភូមិ​ភាគ​ទី​៥​មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​បាត់ដំបង និង​ជា​ប្រធាន​សមាគម​អតីត​យុទ្ធ​ជន​ខេត្តបាត់ដំបង​បាន​អាន​របាយការណ៍​អំពី​ការ​ចុះ​ជួយ​ដល់​បងប្អូន​អតីត​យុទ្ធ​ជន​ជួប​ការ​លំបាក ក្នុង​រយៈពេល​២​ឆ្នាំ​កន្លង​មកនេះ គឺ​មាន​លទ្ធផល​ល្អ​ប្រសើរ ទាំង​ផ្នែក​ជីវភាព សុខភាព ដោះស្រាយ​ដីធ្លី ផ្តល់​ជម្រក​ស្នាក់​នៅ​ផ្តល់​ថវិកា​មរណៈ​សង្គ្រោះ ក្នុង​ការ​ជួយ​កាត់​បន្ថយ​ភាព​ក្រីក្រ និង​ការ​លំបាក​បាន​មួយ​ចំណែក​ធំ​កន្លង​មកនេះ​ក៏​ដោយសារ​មានការ​ជួយ​ជំរុញ​ជ្រោមជ្រែង​ពី​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​ចង្អុលបង្ហាញ​តាម​លោកនាយ​ឧត្តមសេនីយ៍​គន់ គី​ម អគ្គលេខាធិការ​សមាគម​អតីត​យុទ្ធ​ជន​កម្ពុជា​សំខាន់​ពី​សម្តេច​ក្រឡាហោម ស​ខេ​ង នាយក​រដ្ឋមន្ត្រី​ស្តីទី និង​ជា​តំណាងរាស្ត្រ​មណ្ឌល​បាត់ដំបង​ជួយ​ជំរុញ​បន្ថែម​លោក​ងួ​ន រតនៈ​អភិបាលខេត្ត​បាន​ចុះ​ជា​ប្រចាំ​ទើប​បងប្អូន​យើង​ទទួល​បាន​ជីវភាព​ល្អ​ប្រសើរ​ឡើង​មួយ​កម្រិត​ទៀត ។

បន្ទាប់​សម្តេច​ក្រឡាហោម ស ខេ​ង នាយក​រដ្ឋមន្ត្រី​ស្តីទី​បាន​បញ្ជាក់​ថា នេះ​ជា​ការ​រំលឹក​អំពី​ការ​ដឹងគុណ​ក្នុង​ការ​ជួយ​រួបរួម​គ្នា​រំដោះប្រទេស​ជាតិ​ឲ្យ​បាន​រួច​ចាក​ផុត​ពី​សង្គ្រាម និង​ប្រល័យពូជសាសន៍​រួច​មក យើង​បាន​ប្រមូលផ្តុំ​គ្នា គឺ​ខ្មែរ​តែ​មួយ​មក​ពី​គ្រប់​ភាគី ដើម្បី​កសាង​រក្សាសុខ​សន្តិភាព​ជា​បន្ត​ទៅ​ទៀត តែ​កន្លង​មក​មាន​បងប្អូន​យើង​ខ្លះ​ដែល​ពលី ពិការ និវត្តជន​បាន​ជួប​ការ​លំបាក​ដោយ​គ្មាន​អ្នក​ចាប់អារម្មណ៍​ឡើយ គឺ​មាន​តែ​មនុស្ស​មួយ​ចំនួន​នៅ​ក្រៅប្រទេស​របស់​បក្ស​ប្រឆាំង​បាន​បង្ក​ភាព ញុះញង់ បំ​ភ្លើ​សការ​ពិត រាំង​ខ្ទប់​មិន​ឲ្យ​ដំណើរការ​បាន​នូវ​ការ​បោះ​ឆ្នោត ដែល​ខ្លួនឯង​បាន​រលាយ​បក្ស​ដឹកនាំ​អស់ហើយ​នោះ គឺ​ដើម្បី​លាងខ្លួន​ព្រោះ តែ​គ្មាន​សិទ្ធ​អ្វី​មក​ចូលរួម​បោះ​ឆ្នោត​ក្នុង​អាណ​ត្តទី​៦​នេះ​ទៀត​បាន​ឡើយ​នោះ​ក៏​ព្រោះ តែ​ទ​ង្វើ​ដែល​បាន​ធ្វើ​កន្លង​មក​គឺ ក្បត់ជាតិ​មាន​គោលបំណង​ផ្តួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់ មាន​ព្រះមហាក្សត្រ អាស្រ័យ​ដោយ​រដ្ឋធម្មនុញ្ញ មាន​សុខ​សន្តិភាព​ពិតប្រាកដ កំពុង​ដំណើរការ​អភិវឌ្ឍន៍ ដែល​ប្រទេស​កម្ពុជា​បាន​ងើប​ពី​សង្គ្រាម​សល់​តែ​ផេះ​មក​នោះ​ក៏​កើតឡើង​ដោយ​ការ​បោះ​ឆ្នោត​ជា​ច្រើន​អាណត្តិ​ពី​ប្រជាពលរដ្ឋ​ពិត​ៗ​តាំងពី​ឆ្នាំ​១៩៩៣​កន្លង​មក​ម្ល៉េះ ។

សម្តេច​ក្រឡាហោម​បាន​បន្ថែម​អំពី​ការ​ប្រគល់​ដី​បន្ថែម​ទៀត​ដល់​បងប្អូន​ដែល​នៅ​ជួប​ការ​លំបាក​ចំនួន​២០០​ហិ​កតា ដល់​លោកនាយ​ឧត្តមសេនីយ៍​គន់ គី​ម អគ្គ​លេខា​សមាគម​អតីត​យុទ្ធ​ជន និង​លោក​ងួ​ន រតនៈ​អភិបាលខេត្ត​សម្រាប់​ជួយ​បងប្អូន​នៅ​ក្នុងស្រុក​គាស់​ក្រឡ​កំពុង​ត្រូវការ ហើយ​សុំ​ឲ្យ​បងប្អូន​អតីត​យុទ្ធ​ជន​ទាំងអស់​ត្រូវ​ចេះ​សាមគ្គី​គ្នា ចេះ​គោរព​ស្រលាញ់​គ្នា​ទៅ​វិញ​ទៅ​មក ទន្ទឹម​នោះ​ដែរ​ត្រូវ​ណែនាំ​បងប្អូន​កូនចៅ​ជឿជាក់​គាំទ្រ​ការ​ដឹកនាំ​របស់​សម្តេច​តេ​ជោ​ជា​ប្រធាន​សមាគម​អតីត​យុទ្ធ​ជន​កម្ពុជា និង​សុំ​ឲ្យ​អតីត​យុទ្ធ​ជន​ទាំងអស់​ត្រូវ​នាំ​បងប្អូន​កូនចៅ​ទៅ​បោះ​ឆ្នោត​ជូន​សម្តេច​តេ​ជោ ដើម្បី​ដឹកនាំ​ប្រទេស​ជាតិ ឲ្យ​កាន់តែ​អភិវឌ្ឍន៍​រីក​ចម្រើន​បន្ត​ទៀត ។

បន្ត​មក​ពិធី​សំណេះសំណាល​ជូន​លិខិត​សរសើរ និង​បំពាក់​មេដាយ​ជូន​ដល់​សមាជិក​អតីត​យុទ្ធ​ជន​ក្រុង​បាត់ដំបង​ចំនួន​១៥២៧​នាក់ រួម​មាន​មេដាយមាស​, មេដាយ​ប្រាក់​, មេដាយ​សំរឹទ្ធ​ក្នុង​កិច្ចការ ការពារ​ជាតិ​ម្នាក់​១​គ្រឿង និង​ថវិកា​៥០,០០០​រៀល ជា​អំណោយ​របស់​សម្តេច អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​គត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន​រ៉ា​នី ហ៊ុន​សែន ៕

 

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ