ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ូតូ​នឹង​ម៉ូតូ​បុក​​​គ្ន​ាពេញទំហឹង​ ស្លា.ប់​ម្នាក់ របួស​ធ្ងន់​ម្នាក់​ និង​ស្រាល​ម្នាក់​

5 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល​ ៖ ម៉ូតូ​២​គ្រឿង​បើក​លឿន​ដូច​គ្នា​លុះ​មក​ដល់​ចំណុច​ផ្លូវ​កោង​បាន​បុក​គ្នា​ចំ​ពីមុខ​ពេញទំហឹង​បណ្តាល​ឲ្យ​ស្លាប់​ម្នាក់ រង​របួសធ្ងន់​ម្នាក់ និង​របួសស្រាល​ម្នាក់ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២​និង​៤០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១១ ខែមិថុនា នៅ​ចំណុច​មុខ​ផ្សារ​តា​ខ្មៅ​ថ្មី ផ្លូវជាតិ​លេខ​២…

ខេត្តកណ្តាល​ ៖ ម៉ូតូ​២​គ្រឿង​បើក​លឿន​ដូច​គ្នា​លុះ​មក​ដល់​ចំណុច​ផ្លូវ​កោង​បាន​បុក​គ្នា​ចំ​ពីមុខ​ពេញទំហឹង​បណ្តាល​ឲ្យ​ស្លាប់​ម្នាក់ រង​របួសធ្ងន់​ម្នាក់ និង​របួសស្រាល​ម្នាក់ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២​និង​៤០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១១ ខែមិថុនា នៅ​ចំណុច​មុខ​ផ្សារ​តា​ខ្មៅ​ថ្មី ផ្លូវជាតិ​លេខ​២ ភូមិ​ដើម​គរ ឃុំ​ដើម​មាន សង្កាត់​តា​ខ្មៅ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល ។

 ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ​ឈុ​ន ឈឿ​ន ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ស្នាក់​នៅ​ភូមិលៀក ឃុំ​គោក​គ្រប់ ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល ។ ចំណែក​ម៉ូតូ​របស់​ជន​រង​គ្រោះ​ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​ឆ្នាំ​២០១៨ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កណ្តាល ១X-៨៩៦៩ ។

តាម​សាក្សី​នៅ​កន្លែង​កើតហេតុ​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​បានឃើញ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​ឆ្នាំ​២០១៨ ព​ណ៍​ខ្មៅ ពាក់​ស្លាក​លេខ កណ្តាល ១X-៨៩៦៩ បើកបរ​ដោយ​បុរស​ម្នាក់ ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​២ បើកបរ​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង ជិះ​បញ្ច្រាសទិស​ដៅ​ចរាចរណ៍ លុះពេល​​មក​ដល់​ចំណុច​កើតហេតុ​ស្រាប់តែ​មាន​ម៉ូតូ​មួយ​គ្រឿង​ទៀត ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​ឆ្នាំ​២០១៨ ព​ណ៍​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ ១GM-០៩៦១ បើកបរ​ដោយ​បុរស​ម្នាក់ និង​នារី​ម្នាក់​ទៀត​ជា​អ្នក​រួម​ដំណើរ ធ្វើ​ដំណើរ​ពី​ជើង​ទៅ​ត្បូង​ក្នុង​ល្បឿន​លឿន​ដូច​គ្នា លុះ​មក​ដល់​ចំណុច​កើតហេតុ​ជា​ផ្លូវ​កោង ក៏​បាន​បុក​គ្នា​ពេញទំហឹង បណ្តាល​អោយ​បុរស​ម្នាក់​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​ឆ្នាំ​២០១៨ ព​ណ៍​ខ្មៅ ពាក់​ស្លាក​លេខ កណ្តាល ១X-៨៩៦៩ ស្លាប់​នៅ​នឹងកន្លែង​កើតហេតុ ចំណែក​ភាគី​ម្ខាង​ទៀត​បាន​រង​របួសធ្ងន់​ម្នាក់ និង​ស្រាល​ម្នាក់ រីឯ​ម៉ូតូ​ទាំង​២​គ្រឿង​រង​ការ​ខូចខាត​ខ្ទេច​មួយ​កំណាត់​មុខ​ដូច​គ្នា​។

ក្រោយ​ពេល​កើតហេតុ ជន​រង​គ្រោះ​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ភ្លាម​ៗ​ផង​ដែរ ចំណែក​ម៉ូតូ​ទាំង​ពីរ​គ្រឿង​ត្រូវ​បាន​នគរបាល​ធ្វើការ​វាស់វែង​យក​ទៅ​រក្សា​ទុក​នៅ​អធិការ​ដ្ឋាន​ក្រុង​តា​ខ្មៅ រង់​ចាំ​ដោះស្រាយ​ពេល​ក្រោយ រីឯ​សព​ត្រូវ​បាន​សមត្ថកិច្ច​ទំនាក់ទំនង​ទៅ​ក្រុម​គ្រួសារ​មក​ទទួលយក​ទៅ​ធ្វើបុណ្យ​នៅ​ស្រុក​កំណើត​តាម​ប្រពៃណី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ