ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស៊ែរ​ភ្លាម ឆ្នាំ​អាសន្ន​ទាំង​៦​នឹង​មាន​គ្រោះភ័យ​នៅ​ថ្ងៃសីល​ស្អែក​នេះ

5 ឆ្នាំ មុន

សូម​ឱ្យ​អន្តរាយ​ទាំងឡាយ​វិនាស​សាបសូន្យ​ទៅ ហើយ​នាំ​ត្រឡប់​មក​វិញ​តែ​នឹង​សុខ​ចម្រើន មាន​ហុងស៊ុយ មាន​ង៉ូ​វ​ហេង មាន​លាភ មាន​លុយ​ធំ​ចូល​មក​ជំនួស​វិញ ។ មុន​នេះ​បន្តិច​គ្រូ​ហោរ​ចិន​សែ​បាន​ទស្សន៍​ទាយ​ថា នៅ​ថ្ងៃសីល​ស្អែក​នេះ​(​ទី​១៣ មិថុនា​)…

សូម​ឱ្យ​អន្តរាយ​ទាំងឡាយ​វិនាស​សាបសូន្យ​ទៅ ហើយ​នាំ​ត្រឡប់​មក​វិញ​តែ​នឹង​សុខ​ចម្រើន មាន​ហុងស៊ុយ មាន​ង៉ូ​វ​ហេង មាន​លាភ មាន​លុយ​ធំ​ចូល​មក​ជំនួស​វិញ ។
មុន​នេះ​បន្តិច​គ្រូ​ហោរ​ចិន​សែ​បាន​ទស្សន៍​ទាយ​ថា នៅ​ថ្ងៃសីល​ស្អែក​នេះ​(​ទី​១៣ មិថុនា​) មាន​ឆ្នាំ​អាសន្ន​ចំនួន​៦​គឺ មមី ច ខាល កុរ ឆ្លូវ ម្សាញ់ ប្រញាប់​ស៊ែរ​ផ្តាច់​ឧបទ្រពចង្រៃ ចេញពី​ជីវិត​ឱ្យ​អស់ ជំនួស​មក​វិញ​តែ​នឹង​សុខ​ចម្រើន រកស៊ី​ចេះ​តែ​កាក់កប​ប្រសើរ​ឡើង លាភ​ធំ សំណាង​ធំ មាន​លុយ​វាល់​លាន​ចូល​មក​ក្នុង​ជីវិត និង​ជួប​តែ​រឿង​ល្អ​ៗ មានជោគ​ជ័យ​លុយ​ចូល​ហូរហៀរ​រាល់ថ្ងៃ ។ បើ​តាម​តម្រា​សាស្ត្រ​បាន​ប្រាប់​ថា ឆ្នាំ​ទាំង​៦​គួរតែ​ធ្វើបុណ្យ​ទាន​ខ្លះ តែបើ​មិន​មាន​ពេលវេលា​គ្រប់គ្រាន់​ទេ ត្រឹមតែ​ដាក់​បាត្រ​នៅ​ពេល​លោក​និមន្ត​បិណ្ឌ​តាម​ដងផ្លូវ ក៏​រាប់​បញ្ចូល​ថា លោក​អ្នក​បាន​ធ្វើបុណ្យ​ដោយ​ប្រពៃ កម្ចាត់​គ្រោះ​ចង្រៃ​ឱ្យ​អន្តរធាន​អស់​ទៅ និង​នាំ​ត្រឡប់​មក​វិញ​តែ​នឹង​សុខ​ចម្រើន ហេង​ហេង​ពេញ​មួយ​ជីវិត ។

 

ឆ្នាំមមី សេះ​ឈរ​លើ​ផ្ទាំងសិលា​មាស Cmt ១២៦ នៅ​ថ្ងៃសីល​ស្អែក​នេះ​រាសី​ស្រុត​ចុះ​ខ្លាំង ហេតុនេះ​សូម​លោក​អ្នក​ស៊ែរ​ចេញ​បន្ទាន់​ដើម្បី​បន់ស្រន់ ឱ្យ​យីអ៊ុន​ហក់​ឡើង​ខ្ពស់​។ នៅ​ថ្ងៃ​នោះ​ដោយសារ​ដួង​រាសី​ធ្លាក់​ចុះ​ខ្លាំង​ដូច្នេះ​ការ​ប្រកបការងារ​ទាំងឡាយ​តែង​មិនសូវ​ទទួលផល​ទេ និង​ត្រូវ​ប្រយ័ត្នប្រយែង​បន្តិច​ទើប​រឿង​អាក្រក់​មិន​អាច​ចូល​មក​យាយី​ដល់​ជីវិត​។ ចំណែក​អ្នក​ប្រកប​របរ​រក​ទទួលទាន​វិញ​ដោយសារ​រាសី​កំពុង​ធ្លាក់​ចុះ​ជា​ហេតុ​នាំ​ឱ្យ​មាន​ក្រុម​មនុស្ស​តាម​ព្យាបាទ​យាយី​ច្រើន ដូច្នេះ​លោក​អ្នក​ត្រូវ​តាំងចិត្ត​ឱ្យ​រឹង​មាំ និង​រក្សា​ភាព​ស្ងប់ស្ងាត់​ទើប​ចៀស​ផុត​ពី​វិវាទ​ទាំងពួង​បាន​។ រីឯ​សម្ព័ន្ធភាព​ស្នេហា​ប្រុស​ស្រី​មានការ​គិត​ផ្លូវ​អាក្រក់​ដល់​គ្នា និង​បង្ក​ការ​រកាំរកូស​ច្រើន ។

ឆ្នាំច Cmt ៣២២​រាសី​ស្រុត​ចុះ​ខ្លាំង ប្រញាប់​ស៊ែរ​លើករាសី​បន្ទាន់​។ នៅ​ថ្ងៃសីល​ស្អែក​នេះ​កិច្ចការ​ទាំងឡាយ​មិនសូវ​ផ្តល់​ផល​ល្អ​សម្រាប់​លោក​អ្នក​ទេ យក​ល្អ​ការងារ​ណា​ដែល​សំខាន់​គួរ​កុំ​អាល​ធ្វើ បង្អង់​បន្តិច​សិន​ក៏​មិន​ទាន់​ហួសពេល​ដែរ ព្រោះថា​ផល​អាក្រក់​នោះ​ងាយ​នឹង​កើតឡើង​ខ្លាំង​ណាស់​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ ទោះ​ជួញ​ទី​ជិត​ទី​ឆ្ងាយ​គឺ​ច្រើន​ជួប​ឧបសគ្គ មាន​អ្នក​តាម​យាយី ដូច្នេះ​លោក​អ្នក​ត្រូវ​បន្ថែម​ការ​ប្រុង​ប្រយ័ត្ន​បន្តិច​ទើប​ប្រសើរ​។ បញ្ហា​ស្នេហា​គូ​ស្វាមីភរិយា កំលោះ​ក្រមុំ​ជួន​ត្រូវរ៉ូវ​គ្នា ជួន​រកាំចិត្ត​មិនសូវ​ទៀងទាត់​ឡើយ ។

 

ឆ្នាំខាល ខ្លា​ពាំ​ដុំ​ពេជ្រ Cmt ៥១១ រាសី​ស្រុត​ចុះ​ខ្លាំង ហេតុនេះ​គួរ​លោក​អ្នក​កែកុន​រាសី​ឡើង​វិញ​ដោយ​ការ​ស៊ែរ បួងសួង ដើម្បី​លើក​យីអ៊ុន​ឱ្យ​បាន​ប្រសើរ​ឡើង ។ ថ្ងៃសីល​ស្អែក​នេះ​ដំណើរ​ជីវិត​របស់​លោក​អ្នក​មិនល្អ​ប្រសើរ​ទាល់តែ​សោះ ដូច្នេះ​គប្បី​មានការ​ប្រយ័ត្នប្រយែង​បន្តិច​ទើប​គេច​ពី​បញ្ហា​បាន​។ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ថ្ងៃនេះ​មុខ​ជំនួញ​របស់​លោក​អ្នក​ហុច​ផល​ផ្លែផ្កា​មក​វិញ​ស្តួចស្តើង​ណាស់ ព្រោះហេតុនោះ ចូរ​ប្រយ័ត្ន​ក្រុម​បាបមិត្ត​បង្ក​បញ្ហា​ណាមួយ​។ ការ​ធ្វើ​ដំណើរ​ទៅ​ទី​ជិត​ឆ្ងាយ​ច្រើន​ជួប​បញ្ហា​ប្រទាំង​ប្រទូស្ត គប្បី​បន្ថែម​ការ​ប្រុង​ប្រយ័ត្ន​។ ចំណែក​បញ្ហា​ស្នេហា​គូ​ស្វាមីភរិយា កំលោះ​ក្រមុំ​ច្រើន​មានការ​សោះអង្គើយ​ដាក់​គ្នា​។

ឆ្នាំកុរ រាសី​ធ្លាក់​ចុះ​ខ្លាំង បើ​មិន​មានការ​ជួយ​អន្តរាគមន៍​ពី​អ្នក​ដទៃ​ទេ ការងារ​របស់​អ្នក​មិន​អាច​រក្សា​បាន​លំនឹង​ឡើយ ។ រីឯ​ឱកាស​នៃ​ការ​រក​លុយ បើ​លោក​អ្នក​រារែក​ចិត្ត​តែ​បន្តិច លុយ​នឹង​បោល​ហួស​ទៅ​បាត់​។ ពេល​នេះ​លោក​អ្នក​គប្បី​ចំណាយ​ពេលវេលា​ដើរ​កម្សាន្ត​ជាមួយ​ក្រុម​គ្រួសារ ដើម្បី​បន្ធូរ​អារម្មណ៍​តានតឹង​បន្តិច​សិន ។ Cmt ១១៧

ឆ្នាំឆ្លូវ រាសី​ធ្លាក់​ចុះ​ខ្លាំង ពេល​នេះ​ផ្លូវចិត្ត​របស់​លោក​អ្នក​ពុំ​នឹងនរ​ទេ ប៉ះពាល់​ដល់​ការងារ និង​កើត​មានរឿង​រ៉ាវ​ជាមួយ​អ្នក​នៅ​ជុំវិញ​ខ្លួន​ផង​ដែរ ហើយ​ក៏​ជា​ពេលវេលា​ដែល​មិន​ត្រូវ​ដាក់​ទុន​រកស៊ី​ឡើយ ព្រោះ​ប្រឈម​នឹង​ហានិភ័យ​ខ្ពស់ ។ ចំពោះ​ការ​ទំនាក់ទំនង​មិន​គប្បី​ចេះ​តែ​រឹងរូស​ទេ ត្រូវ​ចេះ​លើកលែង​ចំពោះ​ករណី​ខ្លះ​ទើបបាន​សុខ​។

ឆ្នាំម្សាញ់ នៅ​ថ្ងៃសីល​ស្អែក​នេះ​ហុងស៊ុយ​លោក​អ្នក​មិនល្អ​សោះ ត្រូវ​ប្រុង​ប្រយ័ត្ន ព្រោះ​អាច​ធ្លាក់​ចូល​ក្នុង​អន្ទាក់​របស់​គូប្រជែង កុំ​ប្រហែសធ្វេស​ឱ្យ​សោះ ប្រយ័ត្ន​ខាតបង់​មាសប្រាក់​ទៅ​ទទេ​ៗ ។ ពេល​នេះ​មាន​មនុស្ស​អាក្រក់​តាម​ប៉ង​យាយី​ធ្វើបាប ដូច្នេះ​ទៅ​ណា​មក​ណា​គប្បី​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ។ Cmt ៥១៣