ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មក​ស្គាល់​មុខ​មេទ័ព​ខ្លាំង​ៗ​ទាំង9រូប​ត្រៀម​ដឹកនាំ​ក្រុម​ប្រយុទ្ធ​លើ​សមរភូមិ World Cup 2018

5 ឆ្នាំ មុន

គិត​មក​ទល់​ពេល​នេះ បណ្តា​ប្រទេស​ទាំង​៣២បាន​បញ្ចេញ​ឈ្មោះ​កីឡាករ​ផ្លូវការ​ទាំង​២៣​រូប​របស់​ខ្លួន​អម​ដោយ​ឈ្មោះ​ប្រធាន​ក្រុម​ជម្រើសជាតិ​នីមួយ​ៗ​ដែល​ពួក​គេ​ហាក់បីដូចជា​ជឿជាក់​លើ​ការ​ដឹកនាំ​ក្រុម​ក្នុង​នាម​ជា «មេទ័ព​» ដើម្បី​លើក​ពានមាស World Cup ២០១៨ ។ តោះ​ទៅ​មើល​មុខ​ពួក​គេ​ទាំងអស់​គ្នា​៖ ១-Lionel…

គិត​មក​ទល់​ពេល​នេះ បណ្តា​ប្រទេស​ទាំង​៣២បាន​បញ្ចេញ​ឈ្មោះ​កីឡាករ​ផ្លូវការ​ទាំង​២៣​រូប​របស់​ខ្លួន​អម​ដោយ​ឈ្មោះ​ប្រធាន​ក្រុម​ជម្រើសជាតិ​នីមួយ​ៗ​ដែល​ពួក​គេ​ហាក់បីដូចជា​ជឿជាក់​លើ​ការ​ដឹកនាំ​ក្រុម​ក្នុង​នាម​ជា «មេទ័ព​» ដើម្បី​លើក​ពានមាស World Cup ២០១៨ ។ តោះ​ទៅ​មើល​មុខ​ពួក​គេ​ទាំងអស់​គ្នា​៖

១-Lionel Messi (​អា​ហ្ស​ង់​ទី​ន​)

ខ្សែប្រយុទ្ធ​មុត​ស្រួច​វ័យ​៣០​ឆ្នាំ Messi កំពុង​តែ​រិះរក​យុទ្ធសាស្ត្រ​ថ្មី​ៗ​ដើម្បី​ទុក​ប្រើ​ក្នុង​សមរ​ភូមិធំ​នៅរុ​ស្ស៊ី​ព្រោះ​វា​អាច​ជា​ព្រឹត្តិការណ៍​ចុង​ក្រោយ​របស់​ក្រុម​ជម្រើសជាតិ​អា​ហ្ស​ង់​ទី​ន​របស់​គេ​ផង​ដែរ ។ ខណៈ​អា​ហ្ស​ង់​ទី​ន​ទទួល​បាន​ត្រឹម​តំណែង​ជើងឯក​រង​តែ​ប៉ុណ្ណោះ​កាលពី​World Cup២០១៤ នៅ​លើ​ទឹកដី​ប្រេ​ស៊ី​ល ។

២-Marquinhos (​ប្រេ​ស៊ី​ល​)

បន្ទាប់​ពី Thiago Silva ​របួស​ទៅ តំណែង​ប្រធាន​ក្រុម​ក៏​ធ្លាក់​ក្នុង​ដៃ Marquinhos ជា​លើក​ដំបូង​កាលពី​ថ្ងៃ​ទី​១០ តុលា ២០១៧ អំឡុង​ការ​ប្រកួត​យកឈ្នះ​ក្រុម​ស៊ី​លី ៣-០ ក្នុង​ទឹកដី​របស់​ខ្លួន ។

៣-Harry Kane (​អង់គ្លេស​)

Kane បាន​បោះពាក្យ​សម្ដី​ថា អង់គ្លេស​អាច​ឈ្នះ World Cup ក្រោយ​ពី​ទទួល​តំណែង​ជា​ប្រធាន​ក្រុម​ពី​សហព័ន្ធ​បាល់ទាត់​អង់គ្លេស​(FA)​កាលពី​ថ្ងៃ​ទី​២២ ឧសភា ២០១៨ ដោយ​ខ្សែប្រយុទ្ធ​វ័យ​២៤​ឆ្នាំ​រូប​នេះ​ជំនួស​កៅអី Rooney ដែល​ចូល​និវត្តន៍​កាលពី​ឆ្នាំ​២០១៦ ។

៤-Sergio Ramos (​អេ​ស្ប៉ា​ញ​)

ម្ចាស់​ពានរង្វាន់ «ខ្សែការពារ​ល្អ​បំផុត​របស់​ក្របខ័ណ្ឌ​អេ​ស្ប៉ា​ញ» ៤​ដង Ramos វ័យ​៣២​ឆ្នាំ​ជឿជាក់​ថា ទ័ព​អេ​ស្ប៉ា​ញ​នឹង​ឡើង​ដល់​វគ្គ​ផ្តាច់ព្រ័ត្រក្នុង​ការ​ប្រយុទ្ធ​នៅ​លើ​សមរភូមិ World Cup ។

៥-Cristiano Ronaldo (​ព័រ​ទុ​យ​ហ្គា​ល់​)

ខ្សែប្រយុទ្ធ​វ័យ​៣៣​ឆ្នាំ Ronaldo ដែល​ប្រកាស​ក្តែ​ង​ៗថា ខ្លួនឯង​ជា​កីឡាករ​ល្អ​ជាងគេ​ក្នុង​លោក​កំពុង​មាន​អំនួត​ខ្លាំង​ក្រោយ​ក្លាយជា ​«​កីឡាករ​រក​គ្រាប់បាល់​ច្រើន​ជាងគេ​នៅ​ក្នុង​កម្មវិធី​ឆេ​ម​ពាន​លី​គ» កំពុង​នាំ​នាវា​ព័រ​ទុ​យ​ហ្គា​ល់​ទៅ​រក​ត្រើយ​ជ័យជម្នះ ។

៦-Robert Lewandowski (​ប៉ូ​ឡូញ​)

ក្នុងយុទ្ធនាការ​ប្រកួត​ជម្រុះ World Cup២០១៨ កីឡាករ​វ័យ​២៩​ឆ្នាំ​Lewandoxski​រកបាន
ដល់​ទៅ​១៦​គ្រាប់​ជូន​ក្រុម​របស់​ខ្លួន​ហើយ​រូបគេ​នឹង​បន្ត​រក​គ្រាប់​បាល់​បន្ថែម​ទៀត​ដើម្បី​ឱ្យ​ស័ក្តិ
សមជា​កីឡាករ​ដែល​កើត​ចេញពី​ត្រកូល​អ្នកជំនាញ​កីឡា ។

៧-Radamel Falcao (​កូ​ឡុំ​ប៊ី​) 

Falcao ត្រូវ​បាន​ប្រសិទ្ធ​នាម​ថា «​អធិរាជ​ក្នុង​សមរភូមិយូ​រ៉ូ​ប៉ា​លី​គ​» ។ ខ្សែប្រយុទ្ធ​វ័យ​៣២​ឆ្នាំ​រូប​នេះត្រូវ​បាន​កោះហៅ​ឱ្យ​ចូល​បន្ទាយ​កូ​ឡុំ​ប៊ី​វិញ​កាលពី​២០១៦​ដើម្បី​ដឹកនាំ​ទ័ព​ទៅ​សមរភូមិ World Cup ២០១៨ ជាមួយនឹង​ក្តី​រំពឹង​ខ្ពស់ ។

៨-Eden Hazard (​បែ​ល​ហ្ស៊ិ​ក​)

ខ្សែបម្រើ​ប្រយុទ្ធ Hazard ទទួល​ងារ​ជា​ប្រធាន​ក្រុម​ជំនួស Kompany កាលពី​នៅ Euro ២០១៦ ចាប់តាំងពី​ពេល​នោះ​មក ។

៩-Luka Modric (​ក្រូ​អាស៊ី​)

តារា​ចូលចិត្ត​លេង​ស្ទីល​សក់​វែង​ដូច​ស្រី​វ័យ​៣២​ឆ្នាំ​កីឡាករ Modric បាន​ជាប់​ឈ្មោះ​ជា «Croatian Footballer of Year» ឬ «​កីឡាករ​ឆ្នើម​បំផុត​របស់​ក្រុមបាល់ទាត់​ក្រូ​អាស៊ី​» ៦​ដង និង​សង្ឃឹមថា ក្រូ​អាស៊ី​អាច​ឡើង​ដល់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ឬ​ផ្តាច់ព្រ័ត្រ ខណៈ​ក្រុម​ធ្លាប់​ភ្លក់​រសជាតិ​វគ្គ​៨​ក្រុម​ពីរ​ដង​នៅ Euro ១៩៩៦ និង ២០០៨ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ