ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដល់.ក ! ប្រាក់នឿយហត់អាជ្ញាកណ្តាល World Cup នៅរុស្ស៊ីកប់ពពក

5 ឆ្នាំ មុន

ប្រិ​យ​មិត្ត​ភាគច្រើន​ដឹង​ពី​តម្លៃ​ខ្លួន​កីឡាករល្បី​ៗ​ក្នុង​លោក​ដែល​ពួក​គេ​មាន​តម្លៃ​រហូតដល់​ខ្ទង់លាន​ដុល្លារ តែ​តម្លៃ​ខ្លួន​របស់​អាជ្ញាកណ្តាល​ក្នុង​នាម​ជា​អ្នកសម្របសម្រួល​លើ​ទីលាន វិញ​អាច​នឹង​មិនដឹង ។ ស្ថាប័ន FIFA បាន​ទម្លាយ​បញ្ជី​ប្រាក់​ឈ្នួលក្រុម​អាជ្ញាកណ្តាល​៣៦​រូប ជំនួយការ​អាជ្ញាកណ្ដាល​៦៣​រូប និង​ជំនួយការ​វី​ដេ​អូ VAR…

ប្រិ​យ​មិត្ត​ភាគច្រើន​ដឹង​ពី​តម្លៃ​ខ្លួន​កីឡាករល្បី​ៗ​ក្នុង​លោក​ដែល​ពួក​គេ​មាន​តម្លៃ​រហូតដល់​ខ្ទង់លាន​ដុល្លារ តែ​តម្លៃ​ខ្លួន​របស់​អាជ្ញាកណ្តាល​ក្នុង​នាម​ជា​អ្នកសម្របសម្រួល​លើ​ទីលាន វិញ​អាច​នឹង​មិនដឹង ។

ស្ថាប័ន FIFA បាន​ទម្លាយ​បញ្ជី​ប្រាក់​ឈ្នួលក្រុម​អាជ្ញាកណ្តាល​៣៦​រូប ជំនួយការ​អាជ្ញាកណ្ដាល​៦៣​រូប និង​ជំនួយការ​វី​ដេ​អូ VAR ១៣ រូប​មក​ពី​៦​សហព័ន្ធ​បាល់ទាត់​ផ្សេង​ៗ​គ្នា​ជុំវិញ​ពិភពលោក ដែល​ត្រូវ​បាន​ជ្រើសរើស​ឱ្យចូលរួម​ក្នុង​ព្រឹត្តិការណ៍​បាល់ទាត់​ World Cup ២០១៨ នៅ​រុ​ស្ស៊ី ។

យោង​តាម​ប្រភព​វិ​ប​សាយ UOL Esporte ឱ្យ​ដឹង​ថា អាជ្ញាកណ្តាល​ដែល​មាន​បទពិសោធន៍ និង​ជំនាញ​ច្បាស់លាស់ នឹង​ទទួលបាន ​៧០០០០ ​ដុល្លារ​ សម្រាប់​សេវាកម្ម​របស់ពួក​គេ​នៅ​ World Cup និង​ ៣០០០​ដុល្លារទៀត​បើសិនជា​ពួក​គេ​បំពេញ​តួនាទី​ជា​អាជ្ញាកណ្តាល​កាត់សេចក្តី​ក្នុង​តារាង ។ ដោយឡែកប្រាក់​ឈ្នួល​របស់​ជំនួយការ​អាជ្ញាកណ្តាល​វិញត្រឹមតែ ​២៥០០០​ដុល្លារ និង​ប្រាក់​បន្ថែម​ប្រមាណ​២០០០​ដុល្លារ​ក្នុង​មួយ​ប្រកួត ។

គួរ​បញ្ជាក់​ថា World Cup ២០១៨ បាន​ផ្តល់​សិទ្ធិ​អាទិភាព​ឱ្យ​អាជ្ញាកណ្តាល​ទាំងអស់​អាច​បញ្ឈប់​ការ​ប្រកួត​ភ្លាម​ៗ​បើ​ឃើញ​ថា​មាន​ទ​ង្វើ​រើសអើង​ពូជសាសន៍​កើត​មាន​ឡើង​អំឡុង​ពេល​ប្រកួត ៕ ជួប សុខ​ជា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ