ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រមូល​អាវុធ​ទំនើប​ៗ​ធ្វើ​សមយុទ្ធ​នៅ​គ្រី​មេ

5 ឆ្នាំ មុន

ប្រទេស​រុ​ស្ស៊ី ៖ ផ្នែក​សារព័ត៌មាន​នៃ​យោធភូមិ​ភាគ​ខាងត្បូង​រុ​ស្ស៊ី​ទើប​រាយការណ៍​នា​ពេល​ថ្មី​ៗ​នេះ​ថា អាវុធ​ទំនើប​ៗ​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​តំបន់​គ្រី​មេ ដើម្បី​ធ្វើ​សមយុទ្ធ​យោធា​​មួយ​នៅ​ទីនោះ ។ ក្នុង​សេចក្ដី​ប្រកាស​មួយ​អ្នកនាំពាក្យ​យោធភូមិ​ភាគ​ខាងត្បូង​រុ​ស្ស៊ី លោក​វ៉ា​ឌី​ម​ អា​ស្តា​ហ្វី​យ៉េ​វ​ និយាយ​ថា…

ប្រទេស​រុ​ស្ស៊ី ៖ ផ្នែក​សារព័ត៌មាន​នៃ​យោធភូមិ​ភាគ​ខាងត្បូង​រុ​ស្ស៊ី​ទើប​រាយការណ៍​នា​ពេល​ថ្មី​ៗ​នេះ​ថា អាវុធ​ទំនើប​ៗ​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​តំបន់​គ្រី​មេ ដើម្បី​ធ្វើ​សមយុទ្ធ​យោធា​​មួយ​នៅ​ទីនោះ ។

ក្នុង​សេចក្ដី​ប្រកាស​មួយ​អ្នកនាំពាក្យ​យោធភូមិ​ភាគ​ខាងត្បូង​រុ​ស្ស៊ី លោក​វ៉ា​ឌី​ម​ អា​ស្តា​ហ្វី​យ៉េ​វ​ និយាយ​ថា ដើម្បី​រុញច្រាន​ការ​វាយប្រហារ​ដោយ​មី​ស៊ី​ល ទីបញ្ជាការ​កងទ័ពអាកាស​ព្រមទាំង​ការពារ​អាកាស នៃ​យោធភូមិ​ភាគ​ខាងត្បូង​របស់​កង​នាវាចរណ៍​សមុទ្រ​ខ្មៅ ក្នុង​ក្រប​ខណ្ឌ​នៃ​សមយុទ្ធ​តាក់​ទិ​ក បាន​ប្រើប្រាស់​ប្រព័ន្ធ​មី​ស៊ី​ល​ការពារ​អាកាស S-400 TRIUMPH និង​ប្រព័ន្ធ​មី​ស៊ីល PANTSIR-S1 ។

ម្យ៉ាងវិញទៀត​អ្នកនាំពាក្យ​រូប​នេះ​អះអាង​ថា ប្រព័ន្ធ​មី​ស៊ី​ល​របស់​កង​នាវាចរណ៍​សមុទ្រ​ខ្មៅ ធ្វើ​ត្រាប់​ការ​វាយប្រហារ​ប្រឆាំង​បណ្ដា​នាវាចម្បាំង​របស់​ពួក​សត្រូវ រួច​គោលដៅ​ក្នុង​សមុទ្រ​វាយប្រហារ​ដោយ​បណ្ដា​យន្តហោះ​ប្រដេញ SU-30SM និង​បណ្ដា​យន្តហោះ​ទម្លាក់​​គ្រាប់បែក​យុទ្ធសាស្ត្រ SU-34​។

សមយុទ្ធ​យោធា​រួម​របស់​កងកម្លាំង​អាកាស និង​ការពារ​អាកាស​របស់​កង​នាវាចរណ៍​សមុទ្រ​​ខ្មៅ ចាប់ផ្ដើម​ពី​ថ្ងៃ​ទី​៥ ​មិថុនា​មក​។​ ទាហាន​ប្រមាណ​ជា​៦០០០​នាក់ ​ព្រមទាំង​យន្តហោះ​ និង​ឧទ្ធម្ភាគចក្រ​ប្រមាណ​១០០​គ្រឿង​ចូលរួម​ក្នុង​សមយុទ្ធ​នេះ​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ