ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មូល​ហេតុ និង​វិធី​ខ្លះៗ ពេល​កូនអ្នក​​ឈឺធ្មេញ​​​គួរធ្វើអ្វី

5 ឆ្នាំ មុន

ការ​ឈឺធ្មេញ ប្រាកដជា​នឹង​កើតឡើង​ចំពោះ​ក្មេង​ទូទៅ ជា​ពិសេស​ក្មេង​ដែល​ចូល​ចិត្ត​ញ៉ាំ​ផ្អែម ដូច​ជា​ស្ករ​គ្រាប់ សូកូឡា និង​បង្អែម​ជាដើម ។ ក្នុង​នាម​ជា​ឪពុក​ម្តាយ​អ្នក​ច្បាស់​ព្រួយ​បារម្ភ និង​អាណិតកូន​ខ្លាំង​ណាស់​ហើយ ពេល​គេ​ស្រែកយំ…

ការ​ឈឺធ្មេញ ប្រាកដជា​នឹង​កើតឡើង​ចំពោះ​ក្មេង​ទូទៅ ជា​ពិសេស​ក្មេង​ដែល​ចូល​ចិត្ត​ញ៉ាំ​ផ្អែម ដូច​ជា​ស្ករ​គ្រាប់ សូកូឡា និង​បង្អែម​ជាដើម ។ ក្នុង​នាម​ជា​ឪពុក​ម្តាយ​អ្នក​ច្បាស់​ព្រួយ​បារម្ភ និង​អាណិតកូន​ខ្លាំង​ណាស់​ហើយ ពេល​គេ​ស្រែកយំ ឬ​នៅ​មិន​សុខ​ក្នុង​ខ្លួន ។

ការ​ឈឺធ្មេញ​របស់​កូន​អ្នក​អាច​បណ្តាល​មក​ពី​មូលហេតុ​ជា​ច្រើន ដូច​ជា ៖
•​ដង្កូវ​ស៊ី​ធ្មេញ (​ពុក​ធ្មេញ​)
•​មាន​កំណក​កខ្វក់​នៅ​ជាប់​ធ្មេញ
•​ធ្មេញ​មាន​ខូច​ប្រហោង
•​ការ​បាក់​ធ្មេញ
•​ការ​ដុះធ្មេញ​បន្ថែម ដូច​ជា​ធ្មេញ​ទាល់​ជាដើម​។​ល​។

តើ​អ្នក​គួរ​ជួយ​កូន​តាម​វិធី​ណាខ្លះ ដើម្បី​សម្រាល​ការ​ឈឺចាប់ និង​ជួយ​ឲ្យ​គេ​បាន​ធូរស្រាល​ជាង​មុន?
•​ស្វែងរក​មូលហេតុ និង​ដំណោះស្រាយ​នៃ​ការ​ឈឺធ្មេញ​របស់​គេ ។
•​ណែនាំ​កូន​ឲ្យ​ដុះ​សម្អាត​ធ្មេញ​ជា​ប្រចាំ ។
•​លាង​សម្អាត​មាត់​ដោយ​ទឹកអំបិល ។
•​ប្រើ​ក្រណាត់​ស្អាត ត្រជាក់​ៗ​ទៅ​សង្កត់ តិច​ៗ​នៅ​កន្លែង​ឈឺចាប់ ។
•​ប្រើប្រាស់​ថ្នាំ​បំបាត់​ការ​ឈឺចាប់​តាម​កម្រិត និង​ការ​ណែនាំ ។
•​នាំ​កូន​ទៅ​ជួប​គ្រូពេទ្យ​ធ្មេញ ៕

ស្រង់​ពី​គេហទំព័រ​សុខភាព

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ