ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​ជនជាតិ​វៀតណាម​លោត​ពីលើ​អគារ​៣២​ជាន់​សម្លា.ប់​ខ្លួន

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ស្ត្រី​វ័យក្មេង​ម្នាក់​ជា​ជនជាតិ​វៀតណាម​មាន​វិបត្តិ​គ្រួសារ​សង្ស័យ​ប្តី​មាន​ស្រី​ថ្មី​បាន​លោត​ពីលើ​អគារ​ជាន់​ទី​២៩ ធ្វើ​អត្តឃាត​សម្លាប់​ខ្លួន បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៧​និង​១៥​នាទី​យប់​ថ្ងៃ​ទី​១០ ខែមិថុនា នៅ​ចំណុច​អគារ Decastle Royal កម្ពស់​៣២​ជាន់…

រាជធានី​ភ្នំពេញ ៖ ស្ត្រី​វ័យក្មេង​ម្នាក់​ជា​ជនជាតិ​វៀតណាម​មាន​វិបត្តិ​គ្រួសារ​សង្ស័យ​ប្តី​មាន​ស្រី​ថ្មី​បាន​លោត​ពីលើ​អគារ​ជាន់​ទី​២៩ ធ្វើ​អត្តឃាត​សម្លាប់​ខ្លួន បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៧​និង​១៥​នាទី​យប់​ថ្ងៃ​ទី​១០ ខែមិថុនា នៅ​ចំណុច​អគារ Decastle Royal កម្ពស់​៣២​ជាន់ ផ្លូវ​២៩៤ សង្កាត់​បឹង​កេងកង​១ ខណ្ឌចំការមន​។

ប្រភព​ពី​កន្លែង​កើតហេតុ​បាន​បញ្ជាក់​ប្រាប់​អោយ​ដឹង​ថា សព​ស្ត្រី​ដែល​លោត​សម្លាប់​ខ្លួន​មានឈ្មោះ ង្វៀ​ង ធី​ជុក ជនជាតិ​វៀតណាម អាយុ​២៨​ឆ្នាំ មុខរបរ​មេផ្ទះ បាន​លោត​ចេញពី​បន្ទប់​ស្នាក់​នៅ​របស់​ខ្លួន​នៅ​ជាន់​ទី​២៩ ធ្លាក់​មក​ដី​លាន់​ស្នូរ​ដូច​ផ្ទុះ​កង់​ឡាន បណ្តាល​ឱ្យ​ស្ត្រី​រងគ្រោះ​បែក​ពោះ​ធ្លាយ​ពោះវៀន និង​បែកក្បាល​ស្លាប់​ភ្លាម​ៗ​យ៉ាង​អ​ណោ​ច​អធម នៅ​នឹង​កន្លែង​កើតហេតុ ។

ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ទៀត​ថា មុន​ពេល​កើតហេតុ​ នៅ​ក្នុង​បន្ទប់​មាន​គ្នា​៤​នាក់ គឺ​ស្ត្រី​រង​គ្រោះ​ម្នាក់ កូន​២​នាក់ (​កូនប្រុស​អាយុ​១០​ឆ្នាំ​ម្នាក់ និង​កូនស្រី​អាយុ​៩​ខែ​ម្នាក់​) និង​អ្នកបម្រើ​ស្រី​ម្នាក់ ។

ប្រភព​ពី​ម្តាយ​ស្ត្រី​​ជន​រង​គ្រោះ​បាន​បង្ហើប​អោយ​ដឹង​ថា ស្ត្រី​រង​គ្រោះ​មាន​ប្តី​ជា​ជនជាតិ​ចិន ស្នាក់​នៅ​និង​ធ្វើការ​នៅ​ប្រទេស​សិង្ហ​បុរី យូ​ៗ​មក​លេង​ប្រពន្ធ​ម្តង ។ មុន​ពេល​កើតហេតុ បាន​ឈ្លោះប្រកែក​គ្នា តែ​គាត់​មិន​បានដឹង​ច្បាស់​ថា​ឈ្លោះ​គ្នា​ពី​មូលហេតុ​អ្វី​អោយ​ច្បាស់​នោះ​ទេ ហើយ​កាលពី​ម្សិលមិញ​ថ្ងៃ​ទី​៩​ ខែមិថុនា កន្លង​មកនេះ កូនស្រី​របស់​គាត់​ប៉ុនប៉ង​ធ្វើ​អត្តឃាត​ខ្លួនឯង​ម្តង​រួច​ទៅ​ហើយ តែ​មិន​បាន​សម្រេច ដោយសារ​តែ​ក្រុម​គ្រួ​សារបាន​ឃាត់​ទាន់ លុះ​មក​ដល់​យប់​កើតហេតុ ស្រាប់តែ​នាង​នៅ​តែ​គិត​ខ្លី ហើយ​ព្យាយាម​ធ្វើ​អត្តឃាត​ខ្លួនឯង​រហូត​ដល់​លោត​ពីលើ​អគារ​ស្នាក់​នៅ​ជាន់​ទី​២៩​មក​ដី​ស្លាប់​យ៉ាង​អា​ណោ​ច​អា​ធ័​ម ចោល​កូន​និង​ប្តី​បែប​នេះ​តែ​ម្តង​។

ក្រោយ​ពី​ធ្វើ​កោសល្យវិច័យ​រួចរាល់​ហើយ សព​ត្រូវ​បាន​ប្រគល់​អោយ​ក្រុម​គ្រួសារ​ដឹក​យក​ទៅ​វត្ត​ស្ទឹង​មាន​ជ័យ ធ្វើបុណ្យ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ