ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រោះតែរឿងប៉ុណ្ណឹង អ្នកម៉ែ​មានកំហុសដែរឬ​​ ទើបលោកកូនសម្លា.ប់​គាត់?​

5 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ មាន​សេចក្តីរាយការណ៍​ឱ្យ​ដឹង​ថា បុរស​ម្នាក់​ដែល​ប្រើប្រាស់​គ្រឿងញៀនរហូត​ឈ្លោះ​ទាស់​ទែង​លែងលះ​គ្នា​ជាមួយ​ប្រពន្ធ និង​ត្រូវ​នគរបាល​ចាប់​ដាក់​ពន្ធនាគារ​នោះពេល​ចេញ​មក​វិញ​ ក៏​បាន​ទៅ​សុំ​កូន​របស់​ខ្លួន​ប្រុស​១ ស្រី​១​ដែល​ម្តាយ​យក​ទៅ​ចិញ្ចឹម ដើម្បី​មក​រស់នៅ​ជាមួយ​ខ្លួន​វិញ ។ ប៉ុន្តែ​ម្តាយ​មិន​ព្រមឱ្យ​ដោយ​ខ្លាចក្រែង​ចៅ​គ្មាន​អនាគត…

ខេត្ត​ប៉ៃលិន ៖ មាន​សេចក្តីរាយការណ៍​ឱ្យ​ដឹង​ថា បុរស​ម្នាក់​ដែល​ប្រើប្រាស់​គ្រឿងញៀនរហូត​ឈ្លោះ​ទាស់​ទែង​លែងលះ​គ្នា​ជាមួយ​ប្រពន្ធ និង​ត្រូវ​នគរបាល​ចាប់​ដាក់​ពន្ធនាគារ​នោះពេល​ចេញ​មក​វិញ​ ក៏​បាន​ទៅ​សុំ​កូន​របស់​ខ្លួន​ប្រុស​១ ស្រី​១​ដែល​ម្តាយ​យក​ទៅ​ចិញ្ចឹម ដើម្បី​មក​រស់នៅ​ជាមួយ​ខ្លួន​វិញ ។ ប៉ុន្តែ​ម្តាយ​មិន​ព្រមឱ្យ​ដោយ​ខ្លាចក្រែង​ចៅ​គ្មាន​អនាគត ព្រោះតែ​កូនប្រុស​ម្នាក់​នេះ​ស្រវឹង​នឹង​គ្រឿងញៀន ស្រាប់តែ​​ជន​នេះ​ខឹង​ទាញ​យក​ពូថៅ​ទៅ​កាប់​ម្តាយ​ពេញទំហឹង​ចំ​ក្បាល​ផុង​លលាដ៍​ស្លាប់​ភ្លាម​នៅ​នឹង​កន្លែង ។

ចំណែក​បងប្អូន​ដែល​ចូល​ទៅ​ជួយ ក៏​ត្រូវ​ជន​នេះ​កាប់​រង​របួស​ជា​ច្រើន​នាក់​ដែរ តែ​ភ្លាម​ៗនោះ នគរបាល​ក៏​បាន​ឃាត់ខ្លួន​យក​ទៅ​ឃុំ​នៅអធិការដ្ឋាន​ស្រុក​សាលា​ក្រៅ ។ តាម​ទោស​កំហុ​ស​ដែល​ធ្ងន់​ជាង​ភ្នំ​ព្រះ​មេរុ​នេះ កូន​ទុរយស​នេះ​ ប្រហែល​ជាប់គុក​គ្មាន​ថ្ងៃ​ចេញ​វិញ​បាន​ឡើយ ។ ហេតុការណ៍​ដ៏គួរ​ឲ្យ​រន្ធត់​នេះ បាន​កើតឡើង កាលពី​វេលា​ម៉ោង​៦​ និង​១០​នាទី​ព្រឹក​ថ្ងៃ​ទី​១០ ​មិថុនា ស្ថិត​នៅ​ភូមិ​ដីស ឃុំ​ស្ទឹង​ត្រង់ ស្រុក​សាលា​ក្រៅ ។

ប្រភព​ព័ត៌មាន​ពី​លោក រី ដា​រ៉ា អធិការរង​នគរបាល​ស្រុក​សាលា​ក្រៅ បាន​ឲ្យ​ដឹង​ថា ជន​នេះ​ឈ្មោះ ធុង នាង អាយុ​៣១​ឆ្នាំ អតីត​ទណ្ឌិត​គ្រឿងញៀន រស់នៅ​ក្នុងភូមិ​ឃុំ​កើតហេតុ​ខាងលើ ។ ចំណែក​ម្តាយ​ដែល​រង​គ្រោះ​ឈ្មោះ សុខ ស្រី​ុ​ម អាយុ​៥៥​ឆ្នាំ ត្រូវ​កូនប្រុស​តិរច្ឆាន​នេះ​ កាប់​នឹង​ពូថៅ បណ្តាល​ឱ្យ​ស្លាប់​នៅ​នឹង​កន្លែង ។
ចំណែក​ជន​រង​គ្រោះ​ផ្សេង​ទៀត​មាន ឈ្មោះ ធុង ថូ ភេទ​ប្រុស អាយុ​២២​ឆ្នាំ ជា​ប្អូនបង្កើត​រង​របួស​ក្បាល​ផ្នែក​ខាង​មុខ​ធ្ងន់ និង​ឈ្មោះ ធុង សារី ភេទ​ស្រី អាយុ​២០​ឆ្នាំ ជា​ប្អូនបង្កើត​ដែរ រង​របួស​ក្បាល​ផ្នែក​ខាង​ក្រោយ​​ធ្ងន់ ។

លោក​អធិការរង​បន្ត​ទៀត​ថា ជន​ឈ្មោះ ធុង នាង នេះ​ ធ្លាប់​ជាប់​ពន្ធនាគារ​រយ​:​ពេល​ជា​ច្រើន​ឆ្នាំ ​នា​ពេល​កន្លង​មក ពាក់ព័ន្ធ​នឹង​ករណី​ប្រើប្រាស់​គ្រឿងញៀន ហើយ​បាន​ឈ្លោះ​ទាស់ទែង​គ្នា​ជាមួយ​ប្រពន្ធ​រហូត​ដល់​លែងលះ​គ្នា ។ ពេល​នោះ ​ប្រពន្ធ​ក៏​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ​បាត់​ទៅ លុះ​ឃើញ​អត់​មាន​អ្នក​មើលថែ​ចៅ ស្ត្រី​ជា​ជីដូន​ ក៏​យក​ចៅប្រុស-​ស្រី​មក​ចិញ្ចឹម ។ លុះ​កូន​ទុរយស​នេះ​ ចេញពី​ពន្ធនាគារ​វិញ ក៏​ទៅ​រំអុក​សុំ​កូន​មក​រស់​នៅ​ជាមួយនឹង​ខ្លួន តែ​ម្តាយ​ឃើញ​ជនសង្ស័យ​នៅ​មានការ​ប្រើប្រាស់​គ្រឿងញៀន គាត់​មិន​ព្រម ឲ្យ​ក៏​កើត​ទៅ​ជា​ទំនាស់​ទាស់ទែង​គ្នា​ជា​ពាក្យ​សម្តី ។

ពេល​នោះ ស្រាប់តែ​ជន​នេះ​ទាញ​ពូថៅ​កាប់​ម្តាយចំ​ក្បាល​ពេញទំហឹង បណ្តាល​ឱ្យ​ស្លាប់​ភ្លាម​ៗ​តែ​ម្តង លុះ​បងប្អូន​ចូល​ទៅ​ជួយ​ក៏​កាប់​រង​របួស​ជា​ច្រើន​នាក់​ទៀត និង​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត ។ ប្រភព​ដដែល​បញ្ជាក់​ថា ជនសង្ស័យ​ត្រូវ​នគរបាល​ចាប់​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​ស្រុក​សាលា​ក្រៅ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង ។

នេះ​ជា​វិបត្តិ​គ្រឿងញៀន​ដែល​កំពុង​ជះ​ឥទ្ធិពល​កាន់តែ​ធ្ងន់ធ្ងរ​ដល់​សង្គម​គ្រួសារ ហើយ​ក៏​កំពុង​ឈាន​ដល់​បង្ក​បញ្ហា​សង្គម​ដែរ ៕ ​

អត្ថបទសរសេរ ដោយ