ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកយាយ​ពិតជា​ត្រេកអរ​ណាស់​ដែល​មានផ្ទះ​បែប​នេះ !

5 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ ផ្ទះ​ឈើ​មួយ​ខ្នង​ត្រូវ​បាន​ប្រគល់​ជូន​ស្ត្រី​ទុរគត​ជន​ម្នាក់ ដែល​កំពុង​ជួប​ការ​ខ្វះខាត​ខ្លាំង លើ​ជីវភាព​ប្រចាំ​ថ្ងៃ ក្រោម​ការ​ជួយ​ឧ​ប​ត្ថ​ម​ពី​លោក​អភិបាលស្រុក​កែវ​សីមា កាលពី​រសៀល​ថ្ងៃ​ទី​១០ មិថុនា ២០១៨ នៅ​ភូមិ​ស្រែ​ព្រះ…

ខេត្តមណ្ឌលគិរី ៖ ផ្ទះ​ឈើ​មួយ​ខ្នង​ត្រូវ​បាន​ប្រគល់​ជូន​ស្ត្រី​ទុរគត​ជន​ម្នាក់ ដែល​កំពុង​ជួប​ការ​ខ្វះខាត​ខ្លាំង លើ​ជីវភាព​ប្រចាំ​ថ្ងៃ ក្រោម​ការ​ជួយ​ឧ​ប​ត្ថ​ម​ពី​លោក​អភិបាលស្រុក​កែវ​សីមា កាលពី​រសៀល​ថ្ងៃ​ទី​១០ មិថុនា ២០១៨ នៅ​ភូមិ​ស្រែ​ព្រះ ឃុំ​ស្រែ​ព្រះ ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី ។

លោក​សាន គឹ​ម​អ៊ា​ប អភិបាលរង​ស្រុក​កែវ​សីមា​បានឱ្យ​ដឹង​ថា តាំងពី​អភិបាលស្រុក​ថ្មី​លោក​នួន សា​រ៉​ន ផ្លាស់​ប្តូរ​តំណែង​មក​នៅ​ស្រុក​កែវ​សីមា​នេះ លោក​តែងតែ​យកចិត្តទុកដាក់​ទៅ​លើ​សុខទុក្ខ​ប្រជាពលរដ្ឋ ពិសេស គឺ​បញ្ហា​ផ្ទះសម្បែង​នេះ​ជាងគេ ។ ហើយ​កន្លង​ទៅ​លោក​អភិបាល​តែងតែ​ផ្តល់​ជា​អំណោយ និង​ប្រគល់​ផ្ទះ​ជូន​ទុរគត​ជា​រឿយ​ៗ ។

លោក​នួន សា​រ៉​ន អភិបាលស្រុក​កែវ​សីមា​បាន​ឲ្យ​ដឹង​ថា ក្នុង​នាម​លោក​ជា​មន្ត្រីរាជការ​ក្រោម​ការ​ដឹកនាំ​របស់​រាជរដ្ឋាភិបាល​សព្វថ្ងៃ ត្រូវ​តែ​បំពេញភារៈកិច្ច​ជួយ​ប្រជាពលរដ្ឋ​ដែល​ខ្វះខាត និង​មាន​តួនាទី​ជា​សេនាធិការ​របស់​រាជរដ្ឋាភិបាល ដូច្នេះ​អ្វី​ដែល​លោក​អាច​ជួយ​បាន គឺ​លោក​ត្រូវ​តែ​ជួយ ។ លោក​អភិបាល​បន្ត​ថា ផ្ទះ​ឈើ​សង់​ផុត​ដី​នេះ ត្រូវ​សង់​ឡើង​ក្នុង​ទំហំ​៥​គុណ​៧​ម៉ែត្រ ដែល​ត្រូវ​ចំណាយ​ថវិកា ប្រមាណ​ជាង​៧​លាន​រៀល ។

ស្ត្រី​មេម៉ាយ​ឈ្មោះ នូវ ម៉ុ​ន ភេទ​ស្រី អាយុ​៦៦​ឆ្នាំ ដែល​ទទួល​បាន​ផ្ទះ​ថ្មី​ខាងលើ មានការ​ត្រេកអរ និង​ថ្លែងអំណរគុណ​ដល់​ថ្នាក់ដឹកនាំ​ដែល​តែងតែ​យកចិត្តទុកដាក់​លើ​សុខទុក្ខ​ប្រជាពលរដ្ឋ​ដែល​ក្រលំបាក​ជា​ប្រចាំ ។
ស្រប​ពេល​នោះ​ដែរ​ក្រុមការងារ​បាន​បន្ត​នាំ​យក​នូវ​អង្ករ​២៥​គីឡូក្រាម និង​ថវិកា​៣១​ម៉ឺន​៥​ពាន់​រៀល ជូន​ដល់​លោកយាយ និង​ថវិកា ៤៦​ម៉ឺន​រៀល​បន្ថែម​ទៀត ដើម្បី​សម្រួល​ជីវភាព​ប្រចាំ​ថ្ងៃ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ