ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្ដេចព្រះ​វររាជ​មាតា​ជាតិខ្មែរ​សរសើរ​លោក​ជំទាវ​បណ្ឌិត​ប៊ុ​ន រ៉ា​នី ហ៊ុន សែន

13 ឆ្នាំ មុន

ខេត្ដកំពង់ចាម ៖ មាន​ព្រះរាជ​សវនីយ៍ នៅ​ចំពោះ​មុខ​ប្រជាពលរដ្ឋ​ក្រីក្រ​ចំនួន​ជាង៥០០​នាក់ សម្ដេចព្រះ​មហាក្សត្រី​នរោត្ដមមុនិនាថ សីហ​នុ ព្រះ​វររាជ​មាតា​ជាតិខ្មែរ បាន​កោតសរសើរ​លោក​ជំទាវ​បណ្ឌិតប៊ុ​ន រ៉ា​នី ហ៊ុន សែន ថា លោក​ជំទាវ​មិនមែន​ត្រឹមតែជា​កំពូល​ភរិយា​ដ៏​ល្អ​របស់​សម្ដេច​អគ្គ​ មហាសេនាបតី​តេ​ជោ​ហ៊ុន សែន ប៉ុណ្ណោះ​ទេ ថែមទាំង​ជា​កំពូល​នារី​ដែល​ពូកែ និង​ឈ្លាសវៃបំផុត ដែល​បាន​ដឹកនាំ​កាកបាទក្រហមកម្ពុជាឱ្យ​មាន​ភាព​រីក​ចំរើន

ខេត្ដកំពង់ចាម ៖ មាន​ព្រះរាជ​សវនីយ៍ នៅ​ចំពោះ​មុខ​ប្រជាពលរដ្ឋ​ក្រីក្រ​ចំនួន​ជាង៥០០​នាក់ សម្ដេចព្រះ​មហាក្សត្រី​នរោត្ដមមុនិនាថ សីហ​នុ ព្រះ​វររាជ​មាតា​ជាតិខ្មែរ បាន​កោតសរសើរ​លោក​ជំទាវ​បណ្ឌិតប៊ុ​ន រ៉ា​នី ហ៊ុន សែន ថា លោក​ជំទាវ​មិនមែន​ត្រឹមតែជា​កំពូល​ភរិយា​ដ៏​ល្អ​របស់​សម្ដេច​អគ្គ​មហាសេនាបតី​តេ​ជោ​ហ៊ុន សែន ប៉ុណ្ណោះ​ទេ ថែមទាំង​ជា​កំពូល​នារី​ដែល​ពូកែ និង​ឈ្លាសវៃបំផុត ដែល​បាន​ដឹកនាំ​កាកបាទក្រហមកម្ពុជាឱ្យ​មាន​ភាព​រីក​ចំរើន និង​មានកេរ្ដិ៍ឈ្មោះ​ល្បីល្បាញ​លើ​ឆាក​អន្ដរជាតិ​ក្នុង​ពេល​បច្ចុប្បន្ននេះ ។ សម្ដេចម៉ែ​ក៏​បាន​កោតសរសើរ​ផង​ដែរចំពោះ​ភាព​វៃឆ្លាត​របស់​សម្ដេច​អគ្គ​មហាសេនាបតី​តេ​ជោ​ហ៊ុន សែន ដែល​បាន​ខិតខំកសាង និង​អភិវឌ្ឍន៍​ប្រទេស​ជាតិ​ផង ការពារ​ប្រទេស​ជាតិ​ផង ហើយ​កម្ពុជា​កំពុង​តែ​រីកចំរើន​គួរ​ឱ្យ​កត់សំគាល់ ។ សម្ដេចម៉ែ​បាន​មានព្រះរាជ​សវនីយ៍​បែប​នេះ​នៅ​ក្នុងភូមិ​ពង្រ ឃុំស្ដើង​ជ័យ ស្រុក​ជើងព្រៃ ខេត្ដកំពង់ចាម កាលពី​ព្រឹក​ថ្ងៃ​ទី​៥ ឧសភា ខណៈ​ពេល​ដែល ព្រះ​អង្គ​បាន​យាងចុះ​ចែក​ព្រះរាជ​អំណោយដល់​ប្រជាពលរដ្ឋ​ចំនួន​៥៣១​គ្រួសារ​មក​ពីឃុំ​ចំនួន​១០​ក្នុងស្រុក​ជើងព្រៃ ។

ក្នុង​ព្រះរាជដំណើរ​យាងចុះ​ចែក​អំណោយ​នេះ លោកជំទាវ​ប៊ុ​ន រ៉ា​នី ហ៊ុន សែន ប្រធាន​កាកបាទក្រហម​កម្ពុជា រួម​ជាមួយ​សមាជិកសមាជិកាកាកបាទក្រហម​ដែល​ជា​ភរិយា​របស់​ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា​ក៏​បាន​អម ព្រះ​រាជដំណើរ​សម្ដេចម៉ែ​ក្នុង​ឱកាស​នោះដែរ ។អំណោយ​ដែល​ប្រជាពលរដ្ឋ​ទទួល​បានក្នុង​មួយ​គ្រួសារ​ៗ​មាន​អង្ករ​៣០​គីឡូក្រាម សារុង​១ ក្រមា​១ មុង​១ ភួយ​១ នំប៉័ង​បាក់ យ៉ុ​ង​២​ដើម ទឹកបរិសុទ្ធ​ឱ​រ៉ា​ល់​២​ដប និង​ថវិកា ចំនួន​៥​ម៉ឺន​រៀល ដែល​អំណោយ​ទាំងនេះ អង្ករ​ជា​របស់​ក្រុមហ៊ុន​អ៊ែ​ត​វូ​ត និង​ក្រៅពី​នេះជា​អំណោយ​របស់​កាកបាទក្រហមកម្ពុជា ។ សម្ដេចម៉ែ​មាន​ព្រះរាជ​សវនីយ៍​បន្ដ​ថា ឆ្នាំ​នេះសម្ដេចឪ​មាន​ព្រះ​ជន្ម​៨៩​ព្រះ​វស្សា​ទៅហើយ ស្ដេច​ទន់ និង​មាន​ព្រះ​ប្រឈួន​ទៀត មិន​អាច​យាងចុះ​សាកសួរ​សុខទុក្ខ​ប្រជា​ពលរដ្ឋ​នៅ​តាម​បណ្ដា​ខេត្ដ​ដូច​មុន​ៗ​ទៀត​បាន​ទេ ហើយ​សម្ដេចឪ​ក៏​បាន​កសាង​សមិទ្ធផល​ជាច្រើន​នៅ​តាម​បណ្ដា​ភូមិ ស្រុក​ផង​ដែរ ដូច​ជា ផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យ និង​អណ្ដូង ទឹកជា​ដើម ។

សម្ដេចព្រះ​មហាក្សត្រីនរោត្ដម មុនិនាថ សីហ​នុ ព្រះ​វររាជ​មាតា​ជាតិខ្មែរ ព្រះប្រធានកិត្ដិយស​កាកបាទក្រហមកម្ពុជា​បាន​ប្រទានទឹកប្រាក់​ចំនួន​១​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​ដល់លោក​ជំទាវ ប៊ុ​ន រ៉ា​នី ហ៊ុន សែន សំរាប់ចូលរួម​ក្នុង​ពិធី​អបអរសាទរ​ខួប​លើក​ទី១៤៧ ទិវា​ពិភពលោក​កាកបាទក្រហម អឌ្ឍចន្ទ​ក្រហម​ ៨ឧសភា ដែល​កាកបាទក្រហមកម្ពុជា​គ្រោង​រៀបចំ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​៨ ឧសភា ខាង​មុខ​នេះក្រោម​អធិបតីភាពសម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ដ្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។ សម្ដេចម៉ែ​បាន​ជូនពរ​លោក​ជំទាវ​ប៊ុ​ន រ៉ា​នី ហ៊ុន សែន ឱ្យ​ទទួល​ជោគជ័យ​ក្នុង​ឆ្នាំ​ថ្មី និងសូម​ឱ្យ​ទិវា​កាកបាទក្រហម​ទទួល​បាន​ជោគជ័យ គឺ​ទទួល​បាន​ថវិកា​ពី​សប្បុរសជន​គ្រប់ មជ្ឈដ្ឋាន​ដែល​ចូល​ជា​វិភាគទាន​ដល់​កាកបាទក្រហម​កម្ពុជា​ឱ្យ​បាន​ច្រើន​ដើម្បី​ជួយ​ប្រជាពលរដ្ឋ​ក្រីក្រ ប្រជាពលរដ្ឋ​ដែល​រង​គ្រោះ ដោយ​ប្រការ​ផ្សេង​ៗ​គ្រប់​ខេត្ដ តំបន់ សម​ដូចពាក្យស្លោក​របស់​កាកបាទក្រហម​ដែល​បានលើក​ឡើង​ថា ទីណា​មានទុក្ខ​លំបាក​ទីនោះមាន​កាកបាទក្រហម ។ នេះ​ជា​សកម្មភាពមនុស្សធម៌​គ្មាន​ព្រំដែន។