មក​ស្គាល់​តារា​ឆ្នើម​ជម្រើសជាតិ​10​រូប​ដែល​ក្មេង​ជាងគេ​បំផុត​នៅ World Cup 2018


និយាយ​អ៊ីចឹង​ភ្លេច​ៗ​ខ្លួន​ជិត​ដល់​ World Cup​បាត់ ​! ​ដូច​លោក​អ្នក​បាន​ជ្រាប​ស្រាប់​ហើយថា World Cup ​គឺជា​ព្រឹត្តិការណ៍​កីឡា​ដ៏​ធំ​បំផុតមួយ​ដែល​រៀបចំ​ធ្វើ​រៀង​រាល់​៤​ឆ្នាំ​ម្ដង​ធ្វើ​ឲ្យ​រញ្ជួយទូ​ទាំង​ពិភពលោក ។ ព្រឹត្តិការណ៍​នេះ មាន​កីឡាករជម្រើសជាតិ​ចំនួន​៣២​ក្រុម​មក​ពី​៣២​ប្រទេស
ផ្សេង​គ្នា​ដែល​ឆ្លងកាត់​ការ​ប្រកួត​ជម្រុះ​ជា​ច្រើនដំណាក់កាល​នៅ​ទូ​ទាំង​ទ្វីប​ទាំង​៥​មុន​នឹង​ឡើងមក​ដល់​វគ្គ​នេះ​។

ថ្ងៃនេះ ក្រុមការងារ​កីឡា​នៃ​សារព័ត៌មាន កោះសន្តិភាព ​សូម​លើកយក​កំពូល​កីឡាករវ័យក្មេង​ជាងគេ​បំផុត​ចំនួន​១០​រូប​ដែល​មានមុខ​ចូលរួម​ប្រកួត​ប្រកួត​ World Cup ២០១៨ នៅ​ប្រទេស​រុ​ស្ស៊ី​គិត​ត្រឹម​ថ្ងៃ​ទី​១៤ ខែមិថុនា ឆ្នាំ​២០១៨ ខាង​មុខ​ ៖

១-Daniel Arzani ​របស់​ក្រុម​ជម្រើសជាតិអូស្ត្រាលី មាន​វ័យ ១៩​ឆ្នាំ ៥​ខែ​១០​ថ្ងៃ

២-Kilyan Mbappe របស់​ក្រុម​ជម្រើសជាតិ​បារាំង មាន​វ័យ​១៩​ឆ្នាំ ៦​ខែ ៦​ថ្ងៃ

៣-Achraf Hakimi របស់​ក្រុម​ជម្រើសជាតិ​ម៉ា​រ៉ុ​ក មាន​វ័យ​១៩​ឆ្នាំ ៥​ខែ ៦​ថ្ងៃ

៤-Francis Uzoho អ្នកចាំទី​របស់​ក្រុម​ជម្រើសជាតិ​នី​ហ្សេ​រី​យ៉ា មាន​វ័យ​១៩​ឆ្នាំ ៤​ខែ ១៤​ថ្ងៃ

៥-Trent Alexander Arnold​ របស់​ក្រុមជម្រើសជាតិ​អង់គ្លេស មាន​វ័យ​១៩​ឆ្នាំ ៤​ខែ ២៣​ថ្ងៃ

៦-Moussa Wague របស់​ក្រុម​ជម្រើសជាតិ​នី​ហ្សេ​រី​យ៉ា មាន​វ័យ​១៩​ឆ្នាំ ៤​ខែ ២៨​ថ្ងៃ

៧-Jose Luis Rodriguez របស់​ក្រុមជម្រើសជាតិ​ប៉ា​ណា​ម៉ា មាន​វ័យ​១៩​ឆ្នាំ ៦​ខែ ៥​ថ្ងៃ

៨-Ian Smith របស់​ក្រុម​ជម្រើសជាតិកូ​ស្តា​រី​កា មាន​វ័យ​២០​ឆ្នាំ ៩​ខែ ២២​ថ្ងៃ

៩-Ismaila Sarr របស់​ក្រុម​ជម្រើសជាតិសេ​ណេ​ហ្គា​ល់ មាន​វ័យ​២០​ឆ្នាំ ៤​ខែ ១១​ថ្ងៃ

១០-Lee Seung-Woo ​របស់​ក្រុម​ជម្រើសជាតិ​កូរ៉េ​ខាងត្បូង មាន​វ័យ​២០​ឆ្នាំ ៥​ខែ ៨​ថ្ងៃ​

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

World Cup

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ