ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ៅ ស៊ី​ណាត មិន​ស្រឡះ​ចិត្តនឹង​កេរ​អតីត​ស្វាមី​វ័យ​ចំណាស់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​លក់​ផ្ទះ​បាន​អ្នក​នាង​ម៉ៅ ស៊ី​ណាត នឹង​ចាត់ចែង​ផែនការ​ជា​ច្រើន​ដែល​គិត​ទុក ។ គម្រោង​ចង់​ទិញ​ផ្ទះ​ទើប​បុក​គ្រឹះ​ជា​ច្រើន​ល្វែង​ទុក​លក់​វិញ ប៉ុន្តែ​ការ​ពពាយ​នាយ​លក់​ផ្ទះ​នោះ គឺ​នៅ​មិន​ទាន់​បាន​ផល​នៅឡើយ​ធ្វើ​ឲ្យ​អ្នក​នាង​ស៊ីណាត មិន​ទាន់​ស្រឡះ​ចិត្ត…

រាជធានី​ភ្នំពេញ ៖ បើ​លក់​ផ្ទះ​បាន​អ្នក​នាង​ម៉ៅ ស៊ី​ណាត នឹង​ចាត់ចែង​ផែនការ​ជា​ច្រើន​ដែល​គិត​ទុក ។ គម្រោង​ចង់​ទិញ​ផ្ទះ​ទើប​បុក​គ្រឹះ​ជា​ច្រើន​ល្វែង​ទុក​លក់​វិញ ប៉ុន្តែ​ការ​ពពាយ​នាយ​លក់​ផ្ទះ​នោះ គឺ​នៅ​មិន​ទាន់​បាន​ផល​នៅឡើយ​ធ្វើ​ឲ្យ​អ្នក​នាង​ស៊ីណាត មិន​ទាន់​ស្រឡះ​ចិត្ត ។

តារាចម្រៀង​អ្នក​នាង​ម៉ៅ ស៊ី​ណាត បាន​ប្រកាស​លក់​ផ្ទះ​វីឡា​ដែល​ជា​កម្មសិទ្ធិ​របស់​អតីត​ស្វាមី ក្រោយ​ពេល​ទទួលមរណភាព ក្នុង​តម្លៃ​២​លាន​កន្លះ​ដុល្លារ ដោយ​នាង​ប្រកាស​ថា​នឹង​លក់​ដើម្បី​កែប្រែ​ខ្សែជីវិត ។ ទោះជា​យ៉ាងណា​ក្តី​ផ្ទះ​នោះ​មិនមែន​មាន​ចំណែក​តែ​នាង និង​កូនប្រុស​ទេ គឺ​ត្រូវ​បែងចែក​ជា​ច្រើន​ចំណែក ដោយសារ​តែ​លោក​កា សា​វុ​ធ អតីត​ស្វាមី​​នាង មាន​ភរិយា​ដើម និង​មានកូន​ប្រុស​ស្រី​ផង​ដែរ ។

 

 

កាលពី​ពេល ថ្មី​ៗ​កន្លង​មក​អ្នក​នាង​ម៉ៅ ស៊ី​ណាត បាន​បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​កថា នាង​ដាក់​លក់​ផ្ទះ​វីឡា​ដែល​ជា​ទ្រព្យ​សំណល់​ពី​អតីត​ស្វាមី​ច្រើន​ខែ​មក​ហើយ ពោល​គឺ​ចាប់តាំងពី​ភាគី​ខាង​តុលាការ​តម្រូវ​ឲ្យ​ចែក​ផ្ទះ​ជា​៦​ចំណែក ប៉ុន្តែ​បណ្ដាល​មក​ពី​ផ្ទះ​នោះ​នៅ​មិន​ទាន់​លក់ដាច់ ទើប​នាង​សម្រេចចិត្ត​ដាក់​លក់​ជា​សាធារណៈ​នៅ​លើ​ហ្វេ​ស​ប៊ុ​ក​តែ​ម្ដង ។ ផ្ទះ​នោះ គឺជា​វីឡា ដែល​លោក​កា សា​វុ​ធ បាន​សាងសង់​ក្រោយ​ពេល​លែងលះ​ភរិយា​មុន និង​ក្រោយ​រួមរស់​ជាមួយ​នាង​ជា​ប្ដី​ប្រពន្ធ ។ ប៉ុន្តែ​បណ្ដាល​មក​ពី​នាង​មិន​ដែល​នឹកនា​ចុះ​សំបុត្រ​អាពាហ៍ពិពាហ៍ ទើប​ក្រោយ​ពេល​លោក​កា សា​វុ​ធ ទទួលមរណភាព ក៏​ត្រូវ កូន​ៗ​មុន​របស់​លោក​ទាមទារ​ចំណែក ហើយ​នាំ​ឲ្យ​ផ្ទះ​ទាំងមូល​ត្រូវ​ចែក​ជា​៦​ចម្រៀក ទោះបី​ផ្ទះ​វីឡា​នោះ គឺជា​ទ្រព្យ​កើត​ក្រោយ​លោក​កា សា​វុ​ធ ដាច់ស្រេច​ជាមួយ​ភរិយា​មុន ហើយ​រួមរស់​ជាមួយ​នាង​ក្តី ។

 

អ្នក​នាង​ម៉ៅ ស៊ី​ណាត ថា នាង​មិន​ចង់បាន​ទ្រព្យ​នោះ​ផ្ដាច់មុខ​ទេ ទើប​សម្រេចចិត្ត​មិន​តតាំង​​ក្ដី ហើយ​ទទួលយក​ការ​សម្រេចចិត្ត​ឲ្យ​តុលាការ​បែងចែក​ផ្ទះ​ជា​៦​ចំណែក ដោយ​នាង និង​កូនប្រុស​ទទួល​បាន​តែ​មួយ​ចំណែក​ប៉ុណ្ណោះ ក្នុង​តម្លៃ​ផ្ទះ​ដែល​គ្រោង​លក់​ប្រមាណ​​២,៥​លាន​ដុល្លារ ។

អ្នក​នាង​ម៉ៅ ស៊ី​ណាត និយាយ​ថា បើ​នាង​មាន​លុយ​នាង​នឹង​ចេញ​លុយ​យក​ផ្ទះ​នោះ​ទាំង​មូល​ដើម្បី​ទុកជា​កេរ​កម្សត់ ប៉ុន្តែ​ដោយសារ​តម្លៃ​ផ្ទះ​ខ្ពស់​ខ្លាំង ហើយ​នាង​ក៏​ត្រូវការ​លុយ​ឲ្យ​ដាច់ស្រេច​ពី​ចំណែក​ដែល​ត្រូវ​ចែក​គ្នា ក៏​ប្រកាស​លក់​ផ្ទះ​នោះ​តែ​ម្ដង ដោយ​នាង​រំពឹង​ថា​វីឡា​នៅ​ម្ដុំ​ទួល​សង្កែ ហើយ​ស្ថិត​លើ​ដី​ធំ​នោះ​នឹង​លក់ដាច់​ក្នុង​ពេល ឆាប់​ៗ ។

 

អ្នក​នាង​ម៉ៅ ស៊ី​ណាត ថា​នាង​ទទួល​បាន​តែ​ប្រាក់​មួយ​ចំណែក​ក្នុង​ចំណោម​៦​ភាគ​ប៉ុណ្ណោះ ដូច្នេះ​លុយ​បាន​មក នាង​ទុក​រៀបចំ​អនាគត​ឲ្យ​កូនប្រុស​ដែល​ជា​តំណក់ឈាម​របស់​លោក​កា សា​វុ​ធ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ