ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផែន​សណ្តាប់ធ្នាប់​នៃ​ស្នងការដ្ឋាន​នគរបាល​ចុះ​ធ្វើ​សណ្តាប់ធ្នាប់​តាម​ផ្លូវ​សាធារណៈ

5 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ ក្រុម​ប្រជាពលរដ្ឋ និង​ភ្ញៀវ​ទេសចរ​ដែល​បាន​មក​កំសាន្ត​នៅ​ខេត្ត​ព្រះ​សីហ​នុ ដែល​កន្លង​មក​មានការ​រអ៊ូរទាំ​នឹង​ការ​កកស្ទះ​ចរាចរ​ណ៍​ ពេល​នេះ​បាន​សម្តែង​ការ​សាទរ​យ៉ាង​ខ្លាំង​ទៅ​នឹង​សកម្មភាព​របស់​មន្ត្រី​សណ្តាប់ធ្នាប់ ដែល​បាន​ចុះ​រៀបចំ​សណ្តាប់ធ្នាប់ កាលពី​ថ្ងៃ​ទី​១០ មិថុនា​កន្លងទៅ​នេះ ។…

ខេត្ត​ព្រះ​សីហ​នុ ៖ ក្រុម​ប្រជាពលរដ្ឋ និង​ភ្ញៀវ​ទេសចរ​ដែល​បាន​មក​កំសាន្ត​នៅ​ខេត្ត​ព្រះ​សីហ​នុ ដែល​កន្លង​មក​មានការ​រអ៊ូរទាំ​នឹង​ការ​កកស្ទះ​ចរាចរ​ណ៍​ ពេល​នេះ​បាន​សម្តែង​ការ​សាទរ​យ៉ាង​ខ្លាំង​ទៅ​នឹង​សកម្មភាព​របស់​មន្ត្រី​សណ្តាប់ធ្នាប់ ដែល​បាន​ចុះ​រៀបចំ​សណ្តាប់ធ្នាប់ កាលពី​ថ្ងៃ​ទី​១០ មិថុនា​កន្លងទៅ​នេះ ។

     ថ្លែង​ក្នុង​ឱកាស​ចុះ​រៀបចំ​សណ្តាប់ធ្នាប់​នោះ​ដែរ លោក​វរសេនីយ៍ទោ ញាន សា​រឿ​ន នាយការិយាល័យ នគរបាល សណ្តាប់ធ្នាប់​សាធារណៈ​នៃ​ស្នងការ​រ​ដ្ឋា​ន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ បាន​ឲ្យ​ដឹង​ថា ដើម្បី​កាត់​បន្ថយ​ការ​កកស្ទះ​ចរាចរណ៍ ក៏​ដូច​ជា​ការ​ចូលរួម​ចំណែក​ក្នុង​ការ​កែ​លម្អ ថែរក្សា​បាន​នូវ​សណ្តាប់ធ្នាប់​តាម​វិ​ថី​នានា តាម​ទីផ្សារ​នៅ​ក្នុង​ក្រុង និង​ដើម្បី​លើកកម្ពស់​សោ​ភ័​ណ្ឌ​ភាព​សក្តិ​សមជា​ទីក្រុង​ទេសចរណ៍ ដោយ​អនុវត្ត​ទៅ​តាម​ការ​ណែនាំ​បទបញ្ជា​ដ៏​ម៉ឺងម៉ាត់​របស់​លោក​ឧត្តមសេនីយ៍ទោ​ជួន ណា​រិ​ន្ទ ស្នងការ​នគរ​ខេត្ត​ព្រះ​សីហ​នុ តែងតែ​ក្រើនរំលឹក​ជា​ប្រចាំ​ឲ្យ​សមត្ថកិច្ច​នគរបាល​ការិយាល័យ​ជំនាញ យកចិត្តទុកដាក់​ខ្ពស់ ដោយ​អនុវត្ត​ជា​ប្រចាំ​ដូចភ្លៀងរលឹម​អំពី​ការ​រៀបចំ​សណ្តាប់ធ្នាប់​សាធារណៈ​ឲ្យ​មាន​របៀបរៀបរយ​នៅ​តាម​វិ​ថី​នានា​នៅ​ក្នុង​ខេត្ត​ព្រះ​សីហ​នុ ដើម្បី​កាត់​បន្ថយ​ការ​កកស្ទះ​ចរាចរណ៍​ក្នុង​ខេត្ត​ព្រះ​សីហ​នុ​។

លោក​វរសេនីយ៍ទោ ញាន សា​រឿ​ន សំណូមពរ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​មាន​លំនៅ​ដ្ឋា​ន ភោជនីយដ្ឋាន ធនាគារ សណ្ឋាគារ ផ្ទះសំណាក់ ផ្សារ​ទំនើប កន្លែង​ជួសជុល​រថយន្ត ប៉ះ​កង់​បូម​កង់​រថយន្ត ជាប់​តាម​ដង​វិ​ថី​នានា​ក្នុង​ខេត្ត អាជីវករ ពាណិជ្ជករ ម្ចាស់​ផ្សារ និង​បងប្អូន​ដែល​ដាក់​តាំង​លក់ទំនិញ​គ្រប់​ប្រភេទ​នៅ​ខាង​មុខ ឬ​ជុំវិញ​គ្រឹះស្ថានសិក្សា​ទាំង​រដ្ឋ និង​ឯកជន សូមកុំ​ដាក់​សម្ភារៈ និង​ទំនិញ​គ្រប់​ប្រភេទ​តាំង​លក់​រំលោភ​មក​លើ​ចំណី​( វិ​ថី )​ផ្លូវ​សាធារណៈ ដែល​ជា​ហេតុ​បង្ក​ឲ្យ​មានការ​កកស្ទះ​ចរាចរណ៍ និង​បណ្តាល​ឲ្យ​បាត់បង់​សោ​ភ័​ណ្ឌ​ភាព​ទីក្រុង​ទេសចរណ៍ ។ លោកក៏​បាន​​សំណូមពរ​ដល់​ម្ចាស់​ក្រុមហ៊ុន​រថយន្ត​ដឹក​ជញ្ជូន​ទំនិញ​ធំ​ៗ ឲ្យ​ចូលរួម​គោរព​ច្បាប់​ដែល​បាន​កំណត់​ឲ្យ​ដឹក​ទំនិញ​ចេញ​និង​ចូល​មក​ក្នុង​ក្រុង​ទៅ​តាម​ពេលវេលា​ដែល​ច្បាប់​បាន​កំណត់​រួច ហើយ​រថយន្ត​ដឹក​ដី​ត្រូវ​គ្រប​តង លាង​កង់ និង​លាង​តួ​រថយន្ត​មុន​នឹង​ឡើង​លើ​ផ្លូវជាតិ ដើម្បី​ជៀសវាង​ការ​ថ្នាំងថ្នាក់​ក្នុង​ចិត្ត​នៅ​ពេល​សមត្ថកិច្ច​នគរបាល​អនុវត្ត​ច្បាប់​ធ្វើការ​ផាកពិន័យ​។

ជាក់ស្តែង​យោង​តាម​បទ​បញ្ជា ក៏​ដូច​ជា​លិខិត​ជូនដំណឹង​របស់​រដ្ឋបាល​ខេត្ត ហាម​មិន​អោយ​រថយន្ត​ធុន​ធំ​ធ្វើ​ចរាចរ​ណ៍​នៅ​លើ​ដងផ្លូវ​ក្នុង​ក្រុង​ចាប់ពី​ម៉ោង​៦​ព្រឹក​ដល់​ម៉ោង​៦​ល្ងាច ប៉ុន្តែ​ជា​ញឹកញាប់​គេ​សង្កេត​រថយន្ត​ធុន​ធំ​បើក​ចេញ-ចូល​ឆ្លងកាត់​ប៉ុស្តិ៍​មន្ត្រី​សណ្តាប់ធ្នាប់​ដោយ​សេរី ក្នុង​ម៉ោង​ហាមឃាត់​ទៅ​វិញ ៕