ពុទ្ធោ​! ស្លាប់​ទាំង​ពីរ​នាក់​នៅ​កន្លែង និង​មុខមាត់​ម្នាក់​ៗ​សុទ្ធតែ​ឈាម


ខេត្តកំពង់ឆ្នាំង ៖ មនុស្ស​ប្រុស​២​នាក់​បាន​ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ បន្ទាប់​ពី​ជិះ​ម៉ូតូ​បុក​គ្នា​ពេញទំហឹង ក្ន​ង​ទិស​ដៅ​បញ្ច្រស​គ្នា ។ ហេតុ​ការណ៍​គ្រោះថ្នាក់​នេះ​បាន​កើតឡើង​នៅ​ម៉ោង​៥​និង​២០​នាទី​ល្ងាច ​ថ្ងៃ​ទី​១០ ខែមិថុនា ឆ្នាំ​២០១៨ នៅ​តាម​ផ្លូវជាតិ​លេខ​៥ ក្នុងភូមិ​ត្រពាំង​អញ្ចាញ ឃុំ​ស្វាយ​ជុំ ស្រុក​រលាប្អៀរ ខេត្ត​កំពង់ ឆ្នាំង ខណៈ​ដែល​ភាគី​បង្ក​បាន​ជិះ​ម៉ូតូ​វ៉ា​ជែង​រថយន្ត​រំលោភ​ចំណែក​ផ្លូវ​ភាគី​ម្ខាង​ទៀត ។ 

សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា ៖ មុន​ពេល​កើតហេតុ​ជន​រង​គ្រោះ ឈ្មោះ ទី​ន សម្បត្តិ អាយុ​២៧​ឆ្នាំ រស់នៅ​ភូមិ​ទួន​ច្រេស ឃុំ​តា​លោ ស្រុក​បាកាន ខេត្តពោធិ៍សាត់ បាន​បើក​ម៉ូតូ​ម៉ាក​វេ​វ ពណ៌​ខ្មៅ​អត់​ស្លាក​លេខ ពី​ជើង​ទៅ​ត្បូង លុះ​ពេល​មក​ដល់​ចំណុច​កើតហេតុ​ស្រាប់តែ​មានឈ្មោះ សំណាង អាយុប្រមាណ​៣០​ឆ្នាំ រស់នៅ​ភូមិ​ត្រពាំង​អំពិល ឃុំ​ប្រ​ស្នឹ​ប ស្រុក​រលាប្អៀរ ជា​កម្មករ​ហាង​លក់​ត្រាក់ទ័រ​នៅ ជិត​ទីស្នាក់ការ​កាកបាទក្រហម​ខេត្ត​បាន​បើក​ម៉ូតូ​ម៉ា​កវី​វ៉ា ពណ៌​ស អត់​ស្លាក​លេខ​ពី​ត្បូង​ទៅ​ជើង ក្នុង​ល្បឿន​យ៉ាង​លឿន​វ៉ា​ជែង​រថយន្ត​នៅ​ពីមុខ​ខ្លួន តែ​វ៉ា​មិន​ផុត​ក៏​បាន​បុក​ម៉ូតូ​វេ​វ បើក​មក​ពីមុខ​នៅ​ខាងឆ្វេង​ដៃ​របស់​ខ្លួន​ពេញទំហឹង បណ្តាល​ឲ្យ​អ្នក​បើ​បរ​ម៉ូតូ​ទាំង​២​នាក់ ដែល​អត់​ពាក់មួក​សុវត្ថិភាព​ដូច​គ្នា​ដួល​បោក​ក្បាល និង​ផ្លូវជាតិ​ស្លាប់ នៅ​កន្លែង​កើតហេតុ​ភ្លាម​ៗ​តែ​ម្តង ។

ក្រោយ​ពេល​កើតហេតុ​សមត្ថកិច្ច​នគរបាល​មូលដ្ឋាន និង​នគរបាល​ចរាចរណ៍​ស្រុក​រលាប្អៀរ​បាន​ចុះ​មក​ពិនិត្យ និង​វាស់វែង​នៅ​កន្លែង​កើតហេតុ ដើម្បី​កសាង​សំណុំរឿង​តាម​នីតិវិធី ។ ចំណែក​សព​អ្នក​បើក​ម៉ូតូ​ទាំង​២ ត្រូវ​បាន​សមត្ថកិច្ច​ប្រគល់​ជូន​ក្រុម​គ្រួសារ​យក​ទៅ​មូលដ្ឋាន​រៀង​ៗ​ខ្លួន ធ្វើបុណ្យ​តាម​ប្រពៃណី ។

លោក​វរសេនីយ៍ទោ​ឈឹ​ម សា​រុន នាយការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​ខេត្តកំពង់ឆ្នាំង​បាន​ឲ្យ​ដឹង​ថា តាម​ផ្លូវច្បាប់​ក្រុម​គ្រួសារ​អ្នក​បង្ក​មាន​ប្រពន្ធ ឬ​ឪពុក​ម្តាយ​ត្រូវ​ចេញ​សំណង​ឲ្យ​ក្រុម​គ្រួសារ​របស់​ជន​រង​គ្រោះ ។

ចំណែក​ករណី​នេះ គឺ​ភាគី​អ្នក​បង្ក​បាន​បើក​ម៉ូតូ​វ៉ា​ជែង​រថយន្ត​ក្នុង​ស្ថានភាព​គ្រោះថ្នាក់ ដោយ​រំលោក​ចំណែក​ផ្លូវ​គេ និង​ទៅ​បុក​ភាគី​ជន​រង​គ្រោះ​ដែល​បើក​ម៉ូតូ​ក្នុង​គន្លង​ផ្លូវ​ខាងស្តាំ​ដៃ​របស់​ខ្លួន បណ្តាល​ឲ្យ​ដួល​បែកក្បាល​ស្លាប់​ទាំង​២​នាក់​ព្រោះ តែ​អត់​ពាក់​មួយ​សុវត្ថិភាព ។ ដែល​នេះ គឺជា​សារ​មួយ​ដាស់តឿន​ឲ្យ​អ្នក​បើក​ម៉ូតូ​ទាំងអស់​គួរ តែ​ពាក់មួក​សុវត្ថិភាព​ឲ្យ​បាន​គ្រប់​ៗ​គ្រប់ពេល ដើម្បី​ការពារ​អាយុជីវិត​របស់​ខ្លួន ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ចរាចរណ៍

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ