ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើក​ម៉ូតូ​បុក​រថយន្ត​របួសធ្ងន់​ខ្លួនឯង

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បើក​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម សេ​១២៥ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១៦ បើក​ក្នុង​ល្បឿន​យ៉ាង​លឿន ទំនងជា​ស្រវឹង​បានជា​មក​ដល់​ផ្លូវកែងបំ​​បែក​ជា​បួន​ហើយ​មិនឃើញ​រថយន្ត​កាម​រី​ ហា​យ​​ប្រ៊ី​តដែល​បើក​ត្រង់​ឆ្លងផ្លូវនោះ​​ក៏​បុក​ចំ​ក្បាល​រថយន្ត​ពីមុខ​បណ្តាល​អោយ​រង​របួសធ្ងន់ ។…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បើក​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម សេ​១២៥ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១៦ បើក​ក្នុង​ល្បឿន​យ៉ាង​លឿន ទំនងជា​ស្រវឹង​បានជា​មក​ដល់​ផ្លូវកែងបំ​​បែក​ជា​បួន​ហើយ​មិនឃើញ​រថយន្ត​កាម​រី​
ហា​យ​​ប្រ៊ី​តដែល​បើក​ត្រង់​ឆ្លងផ្លូវនោះ​​ក៏​បុក​ចំ​ក្បាល​រថយន្ត​ពីមុខ​បណ្តាល​អោយ​រង​របួសធ្ងន់ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១០ ខែមិថុនា ឆ្នាំ​២០១៨ តាម​បណ្តោយ​ផ្លូវ​១៤៣​កែង​ផ្លូវ​២៤២ នៅ​ចំណុច​ម្តុំ​រង្វង់​មូល​សំពៅ​មាស ស្ថិត​នៅ​ក្នុង​សង្កាត់​បឹង​ព្រលឹត ខណ្ឌ​៧​មក​រា ។

 តាម​ប្រភព​ព័ត៌មាន​ពី​សាក្សី​ដែល​ឃើញ​ហេតុការណ៍​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​បានឃើញ
បុរស​ម្នាក់​បើករថយន្ត​មួយ​គ្រឿង​ម៉ាក​កាម​រី​ហា​យ​ប្រ៊ី​ត ពណ៌​ស្ករ ពាក់​ស្លាក​លេខ ភ្នំពេញ ២AB-២២៣០ បើកបរ​តាម​បណ្តោយ​ផ្លូវ​១៤៣ ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង ពេល​បើក​មក​ដល់​ចំណុច​កើតហេតុ​ជា​ផ្លូវកែង​បំបែក​ជា​បួន រថយន្ត​កាម​រី​ហា​យ​ប្រ៊ី​ត បើក​ឆ្លងផ្លូវ​ទៅ​ត្រង់​បាន​ពាក់​កណ្តាលផ្លូវ ក៏​ស្រាប់តែ​មាន​បុរស​ម្នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម សេ​១២៥ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១៦ បើកបរ​មក​តាម​បណ្តោយ​ផ្លូវ​២៤២ ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​ក្នុង​ល្បឿន​យ៉ាង​លឿន​ទំនងជា​ស្រវឹងស្រា មិន​បាន​បន្ថយល្បឿន​នៅ​ពេល​ដែល​ដល់​ផ្លូវបំបែក​ជា​បួន​នោះ​ក៏​ជ្រុល​ទៅ​បុក​ចំ​ក្បាល​រថយន្ត​ផ្នែក​ខាងស្តាំ បណ្តាល​អោយ​ក្រពឹត​រថយន្ត រីឯ​ម៉ូតូ​ហុងដា​ឌ្រី​ម​វិញ​រង​ការ​ខូចខាត​បាក់​ក្បាំង​​ខាងស្តាំ ចំណែកឯ​ម្ចាស់​ម៉ូតូ​វិញ​បាន​រង​របួសធ្ងន់ ភ្លាម​ៗ​នោះ​ដែរ​រថយន្ត​សង្គ្រោះ​របស់​គ្លីនិក​ឯកជន​បាន​មក​ដឹក​យក​ជន​រង​គ្រោះ​យក​ទៅ​ព្យាបាល តែ​ដោយសារ​ស្ថានភាព​របួស​ធ្ងន់ធ្ងរ​ពេក​ក៏​បញ្ជូន​បន្ត​ទៅ​កាន់​មន្ទីរពេទ្យ​កាល​់​ម៉ែ​ត​តែ​ម្តង ។

ក្រោយ​ពេល​កើតហេតុ រថយន្ត​កាម​រី​ហា​យ​ប្រ៊ី​ត និង​ម៉ូតូ​ហុងដា​ឌ្រី​ម​ត្រូវ​បាន​សមត្ថកិច្ច​ធ្វើការ​វាស់​វែង
យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ