ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកនាំពាក្យ​CPP៖ អ្នក​ទាមទារ​ដោះ​លែង​លោក​កឹ​ម សុខា​ហើយ​ភ្ជាប់​នឹង​ការ​បោះ​ឆ្នោត​គ្រាន់តែ​ជា​ឧបាយកល​ប៉ុណ្ណោះ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក​សុខ ឥ​សាន​បាន​អះអាង​ថា អ្នក​ដែល​ទាមទារ​ឲ្យ​ដោះ​លែង​លោក​កឹ​ម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ហើយ​ភ្ជាប់​នឹង​ការ​បោះ​ឆ្នោត គឺជា​ឧបាយកល​តែ​ប៉ុណ្ណោះ ។…

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក​សុខ ឥ​សាន​បាន​អះអាង​ថា អ្នក​ដែល​ទាមទារ​ឲ្យ​ដោះ​លែង​លោក​កឹ​ម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ហើយ​ភ្ជាប់​នឹង​ការ​បោះ​ឆ្នោត គឺជា​ឧបាយកល​តែ​ប៉ុណ្ណោះ ។
ការ​អះអាង​នេះ បន្ទាប់​ក្រុម​អ្នកគាំទ្រ​រួម​ទាំង​មេធាវី​របស់​លោក​កឹ​ម សុខា​ទទូច​ស្នើ​ឲ្យ​មានការ​ដោះ​លែង​លោក​កឹ​ម សុខា​ដើម្បី​ឲ្យ​មាន​សេរីភាព​ជួបជុំ​ប្រពន្ធ​កូន​ខ្លួន​វិញ កាល​ពេល​ថ្មី​ៗ កន្លង​មកនេះ ។

យ៉ាងណា​ក្តី​លោក​សុខ ឥ​សាន​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១០ មិថុនា យ៉ាង​ដូច្នេះ​ថា ការ​ដែល​មានការ​ទាមទារ​ឲ្យ​ដោះ​លែង​ជន​ប្រព្រឹត្ត​ល្មើសច្បាប់​ធ្ងន់ធ្ងរ ហើយ​ទាមទារ​ឲ្យ​ដោះ​លែង​ថា ជា​ការ​ពង្រឹង​នីតិរដ្ឋ ។ បើ​ពង្រឹង​នីតិរដ្ឋ គឺ​ត្រូវ​ចាប់​អ្នក​ល្មើ ស​ច្បាប់ ដើម្បី​ឲ្យ​ទទួលខុសត្រូវ​ចំពោះ​មុខ​ច្បាប់ ហើយ​ហេតុ​អី​ទាមទារ​ឲ្យ​ដោះ​លែង​ទៅ​វិញ ។

លោក​បាន​បញ្ជាក់​ថា​«​ការ​ទាមទារ​ឲ្យ​ដោះ​លែង​អ្នក​ប្រព្រឹត្ត​ខុសច្បាប់ គឺជា​ការ​ដើរ​ផ្ទុយ​ពី​គោល​ការងារ​នីតិរដ្ឋ​យក​គោលការណ៍​ទណ្ឌ​ភាព​មក​អនុវត្ត​ជំនួស ។ បើ​យ៉ាង​ដូច្នេះ​ការ​ទាមទារ​ឲ្យ​ដោះ​លែង​អ្នក​ប្រព្រឹត្ត​ល្មើសច្បាប់ គ្រាន់តែ​ជា​ឧបាយកល​ប៉ុណ្ណោះ​» ។

លោក​សុខ ឥ​សាន​ក៏​បាន​លើក​ឡើង​ដែរ​ថា មាន​ជន​មួយ​ចំនួន​ចង់​ភ្ជាប់​រឿង​ក្តី​កឹ​ម សុខា​ជាមួយ​ការ​បោះ​ឆ្នោត​ចង់​ដាក់​លក្ខខណ្ឌ​ឲ្យ​មានការ​ដោះ​លែង​លោក​កឹ​ម សុខា ទើប​ការ​បោះ​ឆ្នោត​សេរី​ត្រឹមត្រូវ និង​យុ​ត្តិ​ធ៌​ម ។ ករណី​នេះ​វា​មិន​ដែល​ដាក់​អ្នក​ល្មើសច្បាប់​ធៀប​នឹង​ការ​បោះ​ឆ្នោត​ដោយ​ប្រជាធិបតេយ្យ​របស់​ប្រទេស​នោះ​ទេ ។ មិន​អាច​ទទួលយក​បាន​ឡើយ​កុំ​ចង់ ញុះញង់​ការ​យល់​ឃើញ​របស់​ប្រជាជន​ម្ចាស់​ឆ្នោត​ឲ្យ​យល់​ខុស អី ។

ចំណែក​លោក យ៉ែ​ម បុញ្ញា​ឬ​ទ្ធិ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​បាន​លើក​ឡើង​លើ​បណ្តាញ​សង្គម​ថា​២៥​ឆ្នាំ ក្រោយ​ពី​ការ​បោះ​ឆ្នោត​លើក​ទី​១ ឆ្នាំ​១៩៩៣ បន្ទាប់​ពី​មាន​កិច្ចព្រមព្រៀង​សន្តិភាព​ទី​ក្រុងប៉ារីស​២៣ តុលា ១៩៩១ ប្រទេស​យើង​ចាប់ផ្តើម​ព្យាយាម​ផ្សះផ្សា​ជាតិ​រៀបចំ​ផ្នែក​សិទ្ធិ​មនុស្ស និង​គោលការណ៍​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស​ក៏​ដូច​ជា ការ​ធ្វើ​កំណែទម្រង់រ ដ្ឋ​តាម​វិស័យ​នានា ក្រោយ​ពី​សង្គ្រាម ។

លោក​បន្ត​ថា ប្រជាពលរដ្ឋ​ខ្មែរ​អាច​ធ្វើការ​វាយតម្លៃ​ពី​កា​រវិ​វត្ត​ពី​បញ្ហា​ប្រឈម​ពី​ភាព​អសកម្ម​ពី​ការ​សម្រេច​បាន​ក៏​ដូច​ជា ការ​សម្រេច​មិន​បាន​នៅ​លើ​ផ្នែក​ខ្លះ​ៗ​ដូច​ជា ការ​គោរព​សិទ្ធិ​មនុស្ស​ការ​អនុវត្ត​គោលការណ៍​ប្រជាធិបតេយ្យ​ការ​ប្រកួតប្រជែង​នយោបាយ​ដែល​យុវជន​នៅ​ពេល​នេះ​បាន​ធ្វើការ​កត់​សម្គាល់ថា ហាក់ដូចជា ម្តង​ទៅ​មុខ ម្តង​ថយក្រោយ ។
លោក​បញ្ជាក់​ថា «២៥​ឆ្នាំ​ក្រោយមក បើ​គេ​លើក​តែ​ផ្នែក​មួយ​នៃ​ការ​ប្រកួតប្រជែង​នយោបាយ​មានការ​ចាប់​មេ​បក្ស​ប្រឆាំង សកម្មជន​ដាក់​ពន្ធនាគារ មានការ​រំលាយ​បក្ស​ប្រឆាំង​តែ​មួយ​ដែល​មាន​អាសនៈ​នៅ​រដ្ឋសភា​បិទ​សិទ្ធិ​នៃ​ការ​ជួបជុំ​មានការ​ប្រកាស​ឱ្យ​ប្រជាពលរដ្ឋ​ចេញ​ទៅ​បោះ​ឆ្នោត ឬ​មិន​ទៅ​បោះ​ឆ្នោត​ដែល​ធ្វើ​ឱ្យ​មាន​ភាព​ច្របូកច្របល់​ខុស​ពី​សព្វមួយដង ។ ជា​ការ​ពិត​ណាស់ យើង​ត្រូវ​គោរព​សិទ្ធិ​ទៅ ឬ​មិន​ទៅ ? ចូលរួម ឬ​មិន​ចូលរួម ? ក៏​ប៉ុន្តែ​តើ​បរិយាកាស​នយោបាយ​ដែល​រៀបរាប់​ខាងលើ​ពិតជា​មានការ​ប្រកួតប្រជែង​ដោយ​ស្មើមុខ ដោយ​ស្មើភាព​ដែល​ឬទេ ? ។

លោក​បន្ត​ថា ការ​បោះ​ឆ្នោត​លើក​នេះ​មាន​ភាព​ច​ម្លែ​ង​ព្រោះ​គ្មាន​ការ​ចូលរួម​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ព្រោះ គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​រំលាយ​ដោយ​តុលាការ​កំពូល​កាល​ពេល​ចុងឆ្នាំ​២០១៧ កន្លង​មក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ