ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាត់​ពី​ផ្ទះ​៣​ថ្ងៃ ស្រាប់តែ​ឃើញ​សាកសព​អណ្តែត​ទឹក

5 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្ដាល ៖ មាន​សេចក្តីរាយការណ៍ កាលពី​វេលា​ម៉ោង​៣ និង​៤០​នាទី​រសៀល ថ្ងៃ​ទី​១០ មិថុនា ២០១៨ មាន​គេ​ប្រទះ​ឃើញ​សាកសព​អណ្តែត​ទឹក កើតឡើង​នៅ​ចំណុច​ទឹកអូរ​ខ្លិ​ត…

ខេត្តកណ្ដាល ៖ មាន​សេចក្តីរាយការណ៍ កាលពី​វេលា​ម៉ោង​៣ និង​៤០​នាទី​រសៀល ថ្ងៃ​ទី​១០ មិថុនា ២០១៨ មាន​គេ​ប្រទះ​ឃើញ​សាកសព​អណ្តែត​ទឹក កើតឡើង​នៅ​ចំណុច​ទឹកអូរ​ខ្លិ​ត ស្ថិត​ក្នុងភូមិ​តា​ប៉ា​ង ឃុំ​សំរោង​លើ ស្រុក​អង្គស្នួល ខេត្តកណ្តាល ប្រហែល​១២០០​ម៉ែត្រ​។ ជន​រង​គ្រោះ​ឈ្មោះ រ៉ៃ រ៉ា ភេទ​ប្រុស អាយុ​៥២​ឆ្នាំ មុខរបរ​មិន​ពិត រស់នៅ​ជាមួយ​ក្មួយ (​ជា​ជន​មាន​សតិ​មិន​គ្រប់គ្រាន់​)​។ តាម​សាក្សី​ឈ្មោះ ទឹម សុ​ខុន ភេទ​ស្រី អាយុ​៣៨​ឆ្នាំ មុខរប​កម្មករ​រោងចក្រ នៅ​ភូមិ​ត្រពាំង​ត្បែង ឃុំ​សំរោង​លើ ស្រុក​អង្គស្នួល ខេត្តកណ្តាល បាន​រៀបរាប់​ប្រាប់​សមត្ថកិច្ច​ឲ្យ​ដឹង​ថា៖

មុន​ពេល​ស្លាប់​ជន​រង​គ្រោះ បាន​បាត់​ពី​ផ្ទះ​៣​ថ្ងៃ​ហើយ ហើយ​ក្រុម​គ្រួសារ ក៏​បាន​ដើរ​រក​មិនឃើញ ស្រាប់តែ​ឮ​គេ​និយាយ​ថា មាន​សាកសព​មនុស្ស​ម្នាក់ អណ្តែត​នៅ​ទឹកអូរ​ខ្លិ​ត នៅ​ភូមិ​តា​ប៉ា​ង ឃុំ​សំរោង​លើ ស្រុក​អង្គស្នួល ខេត្តកណ្តាល​នេះ​។ ពេល​នោះ​ឈ្មោះ ទឹម សុ​ខុន ក៏​ដើរទៅ​មើល​សាកសព ស្រាប់តែ​ឃើញ​សព​នោះ​ជា​ពូ​របស់​គាត់​។ ក្រោយមក​ក៏​មាន​សមត្ថកិច្ច​នគរបាល ចុះ​ទៅ​ពិនិត្យ​សាកសព ថា​ពិតជា​ជា​ត្រូវ​លង់ទឹក​ស្លាប់​មែន រួច​បាន​ប្រគល់​ឲ្យ​បងប្អូន កូនក្មួយ និង ក្រុម​គ្រួសារ​ដើម្បី​នាំ​យក​ទៅ​ធ្វើ​តាម​ប្រពៃណី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ