ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​នៅ​ឃុំ​ព្រៃ​កន្លោង​៥៦៥​នាក់ ទទួល​បានការ​ពិនិត្យ​ព្យាបាល​ជំងឺ​ដោយ​ឥត​គិតថ្លៃ

5 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ កាលពី​ព្រឹក​ថ្ងៃ​ទី​៩ មិថុនា កន្លង​ទៅ ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​របស់​សម្តេច​ក្រឡាហោម ស ខេ​ង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​ចុះ​ទៅ​ជួយ​ពិនិត្យ…

ខេត្តព្រៃវែង ៖ កាលពី​ព្រឹក​ថ្ងៃ​ទី​៩ មិថុនា កន្លង​ទៅ ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​របស់​សម្តេច​ក្រឡាហោម ស ខេ​ង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​ចុះ​ទៅ​ជួយ​ពិនិត្យ និង​ព្យាបាល​ជំងឺ​ផ្នែក​ភ្នែក និង​ជំងឺ​មាត់​ធ្មេញ​ដោយ​ឥត​គិតថ្លៃ ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ជាង​៥០០​នាក់ នៅ​ក្នុង​ឃុំ​ព្រៃ​កន្លោង ស្រុក​ពោធិ៍​រៀង ខេត្តព្រៃវែង​។ ការ​ពិនិត្យ និង​ព្យាបាល​ជំងឺ​នេះ ធ្វើ​ឡើង​នៅ​ក្នុង​បរិវេណ​វត្តស​ត្ថា​រាម ដែល​ស្ថិត​ក្នុងភូមិ​ព​ពឹ​ស ឃុំ​ព្រៃ​កន្លោង ស្រុក​ពោធិ៍​រៀង និង​ព្យាបាល​ដោយ​ក្រុម​គ្រូពេទ្យ​ជា​ច្រើន​រូប ដែល​មានបទពិសោធន៍ និង​ជំនាញ​ខ្ពស់​ខាង​ផ្នែក​ជំងឺ​ភ្នែក និង​ជំងឺ​មាត់​ធ្មេញ ក្រោម​ការ​ដឹកនាំ​ដោយ​ឯកឧត្តម ឧត្តមសេនីយ៍ទោ ទន្ត​បណ្ឌិត លីវ ផេង អនុប្រធាន​នាយកដ្ឋាន​សុខាភិបាល​។

ឯកឧត្តម លីវ ផេង បាន​មាន​ប្រសា​ស៍​ថា សកម្មភាព​ចុះ​ជួយ​ពិនិត្យ និង​ព្យាបាល​ជំងឺ​ផ្នែក​ភ្នែក និង​ជំងឺ​មាត់​ធ្មេញ​នេះ មិនមែន​ទើប​ជា​លើក​ទី​១​នោះ​ទេ​សម្រាប់​ឃុំ​ព្រៃ​កន្លោង នេះ​គឺជា​លើក​ទី​៣​ហើយ ហើយ​បើ​គិត​នៅ​ក្នុងស្រុក​ពោធិ៍​រៀង ទាំងមូល នេះ​គឺជា​លើក​ទី​១៥​ហើយ ដែល​ក្រុម​គ្រូពេទ្យ​ស្ម​គ្រ័​ចិត្ត​សម្តេច​ក្រឡាហោម ស ខេ​ង បាន​ចុះ​ជួយ​ពិនិត្យ និង​ព្យាបាល​ជំងឺ​ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដោយ​ឥត​គិតថ្លៃ​បែប​នេះ​។ ឯកឧត្តម​បាន​បញ្ជាក់​ថា ជា​និច្ចកាល​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី និង​សម្តេច​ក្រឡាហោម ស ខេ​ង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ លោក​តែងតែ​យកចិត្ត​ទុក្ខ​ដាក់ និង​គិតគូរ​យ៉ាង​ខ្លាំង​ចំពោះ​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ​គ្រប់​ៗ​រូប ជា​ពិសេស​បងប្អូន​ដែល​រស់នៅ​តាម​ទី​ជនបទ​ដាច់​ស្រយាល ហើយ​ការ​រៀបចំ​ឲ្យ​ក្រុម​គ្រូពេទ្យ​ស្ម​គ្រ័​ចិត្ត ចុះ​មក​ជួយ​ពិនិត្យ និង​ព្យាបាល​ជំងឺ​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ផ្ទាល់​ក្នុង​មូលដ្ឋាន​បែប​នេះ គឺ​ដើម្បី​រួមចំណែក​កាត់​បន្ថយ​ការ​លំបាក​របស់​បងប្អូន និង​ស្រប​ទៅ​តាម​គោលនយោបាយ​កាត់​បន្ថយ​ភាព​ក្រីក្រ ដែល​រដ្ឋាភិបាល​បាន​ដាក់​ចេញ​នោះ​ផង​ដែរ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា នៅ​ក្នុង​ការ​ពិនិត្យ​ព្យាបាល​ជំងឺ​ជូន​បងប្អូន​ប្រជាពលរដ្ឋ នៅ​ក្នុង​វត្តស​ត្ថា​រាម រយៈពេល​មួយ​ថ្ងៃ​ពេញ​នោះ ក្រុម​គ្រូពេទ្យ​បាន​ជួយ​ពិនិត្យ និង​ព្យាបាល​ផ្នែក​ជំងឺ​ភ្នែក​បាន​ចំនួន​២៧០​នាក់ ផ្នែក​ជំងឺ​មាត់​ធ្មេញ​បាន​ចំនួន​២៩៥​នាក់ ជាមួយ​គ្នា​នោះ​ក្រុម​គ្រូពេទ្យ​ក៏​បាន​ចែក​សម្ភារ​ប្រើប្រាស់ និង​ថ្នាំសង្កូវ​មួយ​ចំនួន​ទៀត ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​មក​ទទួល​សេវា​ព្យាបាល​នេះ​ដែរ ដែល​ក្នុង​នោះ​រួម​មាន ថ្នាំដុះធ្មេញ និង​ច្រាស​ដុះធ្មេញ វ៉ែនតា សាប៊ូ​សម្អាតខ្លួន ប្រេងខ្យល់ ប្រេងកូឡា ថ្នាំ​ថែរក្សា​ភ្នែក និង​ថ្នាំពេទ្យ​មួយ​ចំនួន​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ