ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រោះថ្នាក់​ចរាចរណ៍​រយៈពេល​២​ថ្ងៃ កើត​ឡើ​១៥​លើក​ស្លា.ប់​៩​នាក់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យោង​តាម​របាយការណ៍​នាយកដ្ឋាន​នគរបាល​ចរាចរណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​រយៈពេល​ពីរ​ថ្ងៃ​គិត​ពី​ថ្ងៃ​ទី​៩-១០ ខែមិថុនា ឆ្នាំ​២០១៨ កើត​ឡើ​១៥​លើក (​យប់​៦​លើក​) ស្លាប់​ប្រុស​៩​នាក់…

រាជធានី​ភ្នំពេញ ៖ យោង​តាម​របាយការណ៍​នាយកដ្ឋាន​នគរបាល​ចរាចរណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​រយៈពេល​ពីរ​ថ្ងៃ​គិត​ពី​ថ្ងៃ​ទី​៩-១០ ខែមិថុនា ឆ្នាំ​២០១៨ កើត​ឡើ​១៥​លើក (​យប់​៦​លើក​) ស្លាប់​ប្រុស​៩​នាក់ របួសធ្ងន់​១១​នាក់​(​ស្រី​២​នាក់​) របួសស្រាល​៥០​នាក់ (​ស្រី​៤៧​នាក់​)​។ មូលហេតុ​គ្រោះថ្នាក់ ល្បឿន​៥​លើក ស្លាប់​៣​នាក់​, មិន​គោរព​សិទ្ធ​១​លើក​, មិន​ប្រកាន់​ស្តាំ​៥​លើក ស្លាប់​៤​នាក់​,​ប្រជែង​១​លើក​,​បត់​គ្រោះថ្នាក់​៣​លើក ស្លាប់​២​នាក់​។

សរុប​ស្លាប់​៩​នាក់ ម៉ូត​៦​នាក់ (​មិន​ពាក់មួក​៦​នាក់​),​រថយន្ត​តូច​២​នាក់​,​ថ្មើរជើង​១​នាក់​។ គ្រោះថ្នាក់​ប៉ះទង្គិច ម៉ូតូ និង​ម៉ូតូ​៣​លើក​, ម៉ូតូ និង​រថយន្ត​តូច​៤​លើក ស្លាប់​៣​នាក់​, ម៉ូតូ និង​រថយន្ត​ធំ​២​លើក ស្លាប់​២​នាក់​, រថយន្ត​តូច និង​រថយន្ត​តូច​២​លើក​ស្លាប់​២​នាក់​,​រថយន្ត​តូច និង​ថ្មើរជើង​១​លើក ស្លាប់​១​នាក់​, រថយន្ត​តូច​ក្រឡាប់​១​លើក​,​រថយន្ត​តូច​បុក​របាំង​ថ្ម​១​លើក​,​រថយន្ត​ធំ និង​រថយន្ត​ធំ​១​លើក​។ បណ្តាល​ឲ្យ​ខូចខាត​យាន​២៩​គ្រឿងក្នុង​នោះ​មាន ម៉ូត​១៤​គ្រឿង​, រថយន្ត​តូច​៩​គ្រឿង​, រថយន្ត​ធំ​៦​គ្រឿង​,​ថ្មើរជើង​១​នាក់​។

យានយន្ត​បង្កហេតុ ម៉ូតូ​៧​លើក​,​រថយន្ត​តូច​៦​លើក​, រថយន្ត​ធំ​២​លើក ។ គ្រោះ​ថ្នាក់លើ​ផ្លូវ ផ្លូវជាតិ​៩​លើក ,​ផ្លូវ​ខេត្ត​៦​លើក​។ រាជធានី​-​ខេត្ត​មាន​គ្រោះថ្នាក់ និង​រង​គ្រោះ​ច្រើន ភ្នំពេញ​៥​លើក ស្លាប់​៣​នាក់ របួស​២​នាក់​, ក្រចេះ​១​លើក ស្លាប់​២​នាក់​, បាត់ដំបង​៣​លើក ស្លាប់​១​នាក់ របួស​៩​នាក់​,​កណ្តាល​១​លើក ស្លាប់​១​នាក់ និង​ខេត្ត​ព្រះ​សីហ​នុ​១​លើក ស្លាប់​២​នាក់ របួស​១​នាក់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ