ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចូល​ទៅ​ស្រួល​ម្តង​ញ៉ាម​មក​ទៀត បែកការ​ត្រង់​កាមេរ៉ា​​… ​ទាំង​សំបុក

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ចំនួន​៥​នាក់​បាន​ធ្វើ​សកម្មភាព​លួច​គាស់​យក​គ្រឿង​អលង្ការ​​​របស់​អ្នក​ជិតខាង​ដែល​ជា​អ្នកលក់​គ្រឿងសំណង់​ម្នាក់ ហើយ​នាំ​គ្នា​គេចខ្លួន​បាត់​អស់ ប៉ុន្តែ​អ្វី​ៗ​ត្រូវ​បែកការ​ដោយសារ​កាមេរ៉ា​សុវត្ថិភាព​ផ្ទះ​អ្នក​ជិតខាង ហេតុការណ៍​ចាប់​ខ្លួន​ជា​បន្តបន្ទាប់​នោះ​ធ្វើ​ឡើង​កាលពី​ម៉ោង​៥​និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​៩ និង​កាលពី​ម៉ោង​១០​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​១០ មិថុនា…

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ចំនួន​៥​នាក់​បាន​ធ្វើ​សកម្មភាព​លួច​គាស់​យក​គ្រឿង​អលង្ការ​​​របស់​អ្នក​ជិតខាង​ដែល​ជា​អ្នកលក់​គ្រឿងសំណង់​ម្នាក់ ហើយ​នាំ​គ្នា​គេចខ្លួន​បាត់​អស់ ប៉ុន្តែ​អ្វី​ៗ​ត្រូវ​បែកការ​ដោយសារ​កាមេរ៉ា​សុវត្ថិភាព​ផ្ទះ​អ្នក​ជិតខាង ហេតុការណ៍​ចាប់​ខ្លួន​ជា​បន្តបន្ទាប់​នោះ​ធ្វើ​ឡើង​កាលពី​ម៉ោង​៥​និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​៩ និង​កាលពី​ម៉ោង​១០​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​១០ មិថុនា ស្ថិត​ក្នុងភូមិ​តា​ឡី សង្កាត់​ដង្កោ ខណ្ឌដង្កោ និង​នៅ​ក្បែរ​គំនរ​សំរាម ក្នុងភូមិ​បា​គូ សង្កាត់​ដង្កោ ខណ្ឌដង្កោ ។

ជនសង្ស័យ​ទាំង​៥​នាក់​ខាងលើ​នោះ​មាន ១-​ឈ្មោះ សាន ជាតក់ ហៅ​តក់ អាយុ​២០​ឆ្នាំ មុខ​របរ​មិន​ពិតប្រាកដ ២-​ឈ្មោះ បូ សុខ​ហួ​ន អាយុ​២៣​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ៣-​ឈ្មោះ យុន បញ្ញា អាយុ​២៣​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ៤-​ឈ្មោះ ឌូ រតនា ហៅ​ហុយ អាយុ​​២៣​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ​ទាំង​៤​នាក់​នេះ​ស្នាក់​នៅ​ក្បែរ​គំនរ​សំរាម ក្នុងភូមិ​បា​គូ សង្កាត់​ដង្កោ ខណ្ឌដង្កោ និង​៥-​ឈ្មោះ នួន លី​ម អាយុ​២២​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ (​ជន​នេះ​ត្រូវ​ចាប់ខ្លួន​បាន​មុនគេ​) ស្នាក់​នៅ​ភូមិ​តា​ឡី សង្កាត់​ដង្កោ ខណ្ឌដង្កោ​។ ចំណែក​ជន​រង​គ្រោះ​ឈ្មោះ ឌិន ឡាំ ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ មុខរបរ​លក់​គ្រឿងសំណង់ មាន​ទី​លំនៅ​​ផ្ទះ​លេខ​D9 ផ្លូវលំ ស្ថិត​នៅ​ភូមិ​តា​ឡី សង្កាត់​ដង្កោ ខណ្ឌដង្កោ ។

នគរបាល​បាន​ឲ្យ​ដឹង​ថា កាលពី​ម៉ោង​៥​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​៦ មិថុនា ជន​រង​គ្រោះ​បាន​បិទទ្វារ​ផ្ទះ និង​ទ្វាររបង​ដោយ​ចាក់សោ​យ៉ាង​ត្រឹមត្រូវ រួច​នាំ​ក្រុម​គ្រួសារ​ចេញ​ទៅ​ធ្វើការ​រៀង​ៗ​ខ្លួន រហូត​ដល់​ម៉ោង​៦​និង​៣០​នាទី​យប់​ថ្ងៃ​ដដែល ទើប​វិល​ត្រឡប់​មក​ផ្ទះ​វិញ ស្រាប់​តែ​ភ្ញាក់​ព្រើត ព្រោះ​ឃើញ​បង្អួច​ផ្ទះ​មាន​ស្នាម​គាស់​ដាច់​ចម្រឹង​អស់ ហើយ​អីវ៉ាន់​មាន​សភាព​រប៉ាតរប៉ាយ និង​គ្រឿងអលង្ការ ខ្សែ​.​ក​ប្លា​ទី​ន​២​ខ្សែ​សរុប​ទម្ងន់​៤​ជី រួម​នឹង​សម្ភារ​​ផ្សេង​ៗ​មួយ​ចំនួន​ទៀត​ផង​ដែរ​។ បន្ទាប់​មក​ក្រុម​ចោរ​គេចខ្លួន​បាត់​អស់ ជន​រង​គ្រោះ​​បាន​ពឹង​អ្នក​ជិតខាង​សុំ​ឆែក​មើល​កាមេរ៉ា​សុវត្ថិភាព​ដែល​ដាក់​នៅ​ខាង​មុខ​ផ្ទះ ក៏​ឃើញ​​ជនសង្ស័យ នួន លី​ម ដែល​ជា​អ្នក​ភូមិ​ជាមួយ​គ្នា​ចូល​ទៅ​គាស់​ចម្រឹង បង្អួច ចូល​លួច​យក​ទ្រព្យសម្បត្តិ​របស់​ខ្លួន ប៉ុន្តែ​គាត់​មិន​បាន​ប្ដឹង ឡើយ​។

នគរបាល​បន្ត​ទៀត​ថា លុះ​ម៉ោង​៥​និង​៣០​នាទី​ល្ងាច​ថ្ងៃ​ទី​៩ មិថុនា ជនសង្ស័យ​ដដែល​នោះ​​ចូល​ទៅ​លួច​គាស់​យ​ប​ង្អូ​ច​ផ្ទះ​អ្នក​ភូមិ​ម្នាក់​ទៀត ប៉ុន្តែ​ម្ចាស់ផ្ទះ​នោះ​មិន​នៅឡើយ គឺ​បិទទ្វារ​ចាក់សោរ​ចោល​។ ភ្លាម​ៗ​នោះ​ដោយសារ​ដឹង​ថា ជនសង្ស័យ​គឺ​ចោរ​គាស់​ផ្ទះ​លក់​គ្រឿងសំណង់​តាម​រយៈ​កាមេរ៉ា​សុវត្ថិភាព ទើប​អ្នក​ភូមិ​រាយការណ៍​ជូន​នគរបាល​ខណ្ឌ​ដង្កោ​កំពុង​ល្បាត​ជិត​នោះ​ចាប់ខ្លួន​ភ្លាម​ៗ រួច​នាំ​ទៅ​ធ្វើការ​សាកសួរ រហូត​ដល់​ថ្ងៃ​ទី​១០ មិថុនា ទើប​ឈាន​ដល់​ការ​ចាប់ខ្លួន​បក្សពួក​៤​នាក់​ទៀត​ទាំង​សំបុក​តែ​ម្តង​។ ចំណែក​ជន​រង​គ្រោះ​បាន​ដាក់​ពាក្យ​បណ្ដឹងសុំ​ឲ្យ​ជួយ​ចាត់ការ​ជនសង្ស័យ​ទៅ​តាម​ផ្លូវច្បាប់​ហើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ