ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ត្រាំ​បំផ្លាញ​កិច្ចប្រជុំ​កំពូល ​G7​

5 ឆ្នាំ មុន

សហរដ្ឋអាមេរិក​ ៖​ ក្រោយ​សញ្ញា​នៃ​ការ​បង្រួបបង្រួម​នានា កំណត់​ឃើញ​កាលពី​ថ្ងៃ​ទី​៩​មិថុនា ​នៅ​មុខ​កាមេរ៉ា ភាព​តានតឹង​រវាង​ប្រធានាធិបតី​អា​មេ​រិ​ក លោក​ដូ​ណា​ល​ ត្រាំ់​ និង​សមាជិក​៦​ទៀត​របស់ G7…

សហរដ្ឋអាមេរិក​ ៖​ ក្រោយ​សញ្ញា​នៃ​ការ​បង្រួបបង្រួម​នានា កំណត់​ឃើញ​កាលពី​ថ្ងៃ​ទី​៩​មិថុនា ​នៅ​មុខ​កាមេរ៉ា ភាព​តានតឹង​រវាង​ប្រធានាធិបតី​អា​មេ​រិ​ក លោក​ដូ​ណា​ល​ ត្រាំ់​ និង​សមាជិក​៦​ទៀត​របស់ G7 ត្រូវ​បាន​បង្ហាញ​យ៉ាង​ច្បាស់​ក្រោយ​បញ្ចប់​កិច្ចប្រជុំ​កំពូល​នេះ។

នា​ថ្ងៃ​ទី​១០ ​មិថុនា ​គេ​​មានការ​ភ្ញាក់ផ្អើល ចំពោះ​ឥរិយាបថ​របស់​លោក​ត្រាំ ដែល​ប្រកាស​ពី​​ការ​ដកខ្លួន​ថយ​របស់​អា​មេ​រិ​ក ពី​សេចក្ដី​ប្រកាស​ចុង​ក្រោយ​នៃ​កិច្ចប្រជុំ​កំពូល ​G7 រយៈ​ពេល​ពីរ​ថ្ងៃ​ នៅ​ទីក្រុង MALBAIC តំបន់​កេ​បិ​ច​កា​ណា​ដា​។ ​មុន​នេះ​ដោយសារ​ការ​ខិតខំ​ប្រឹង​ប្រែង​របស់​ប្រធានាធិបតី​បារាំង លោក​ EMMANUEL MACRON លោក​ត្រាំ​យល់​ព្រម​ចុះហត្ថលេខា​លើ​សេចក្ដី​ប្រកាស​ចុង​ក្រោយ​នៃ​ការ​ជួប​គ្នា​កំពូល G7​។

ប្រាកដ​​ហើយ​​មានការ​សម្របសម្រួល​គ្នា​តឹងតែង​បំផុត​លើ​បញ្ហា​ពាណិជ្ជកម្ម​។​ គណៈ​ប្រតិភូ​​អា​មេ​រិ​ក ទីបំផុត​បាន​យល់ព្រម​លើ​ឯកសារ​មាន​២៨​ចំណុច ​ដែល​ចរចា​គ្នា​យ៉ាង​តឹងតែង​ដោយ​មេដឹកនាំ​ក្រុម​ G7​ ។​ តែ​ឧប្បត្តិហេតុ​នឹក​ស្មាន​មិន​ដល់​មួយ​បាន​ផ្ទុះ​ឡើង​។

ប៉ុន្មាន​ម៉ោង​ក្រោយ​សន្និសីទ​សារព័ត៌មាន​របស់​នាយក​រដ្ឋកា​ណា​ដា​លោក JUSTIN TRUDEAU លោក​ត្រាំ​ បាន​ចេញ​សារ​មួយ​តាម TWITTER ពីលើ​យន្តហោះ AIR FORCE ONE ថា ​លោក​បាន​បញ្ជា​ដល់​បណ្ដា​តំណាង​របស់​លោក ឲ្យ​អា​មេ​រិ​ក​ដកខ្លួន​ថយ​​ចេញពី​សេចក្ដី​ប្រកាស​ចុង​ក្រោយ​នេះ​។ ​លោក​រហូត​ដល់​ហៅ​នាយក​រដ្ឋមន្ត្រី​កាណា​ដា​ថា ​ជា​មនុស្ស​ទុច្ចរិត ​និង​ទន់ខ្សោយ​ទៀត​ផង​។​

នាយក​រដ្ឋមន្ត្រី​កា​ណា​ដា ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ថ្លែង​ថា​ ពលរដ្ឋ​កា​ណា​ដា​មាន​សីល​ធម៌​ល្អ ហើយ​មានការ​គិតគូរ​សម​ហេតុ​សម​ផល​បំផុត​។ ប៉ុន្តែ​យើង​មិន​បណ្ដោយ​ឲ្យ​គេ​​ច្រាន​យើង​ឡើយ​។ ​ចំពោះ​ពាក្យពេចន៍​នេះ របស់​លោក TRUDEAU លោក​ត្រាំ​នៅ​បាន​​រំលឹក​ជា​ថ្មី​ពី​ការ​គំរាមកំហែង​របស់​លោក លើ​ការ​យកពន្ធ​លើ​រថយន្ត​របស់​ពួក​អឺរ៉ុប​និង​បរទេស​ដែល​នាំ​ចូល​សហរដ្ឋអាមេរិក​ទៀត​ផង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ