ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ប្រកាស​ពី​បទ​ឈប់​បា.ញ់​គ្នា​រយៈពេល​៣​ថ្ងៃ

5 ឆ្នាំ មុន

ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន ​៖ ​បណ្ដា​សារព័ត៌មាន​ក្នុងស្រុក​រាយការណ៍​នា​ថ្ងៃ​ទី​៩​ មិថុនា​ថា កងកម្លាំង​តា​លី​បង់​បាន​ប្រកាស​ពី​បទ​ឈប់​បាញ់​គ្នារយៈពេល​៣​ថ្ងៃ​ជាមួយ​រដ្ឋាភិបាល​អាហ្វ​ហ្គា​នី​ស្ថាន នា​ឱកាស​បុណ្យ​សាសនា​ប្រចាំឆ្នាំ AID-EL-FITR ។ យោង​តាម​ទូរទស្សន៍ 1TV…

ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន ​៖ ​បណ្ដា​សារព័ត៌មាន​ក្នុងស្រុក​រាយការណ៍​នា​ថ្ងៃ​ទី​៩​ មិថុនា​ថា កងកម្លាំង​តា​លី​បង់​បាន​ប្រកាស​ពី​បទ​ឈប់​បាញ់​គ្នារយៈពេល​៣​ថ្ងៃ​ជាមួយ​រដ្ឋាភិបាល​អាហ្វ​ហ្គា​នី​ស្ថាន នា​ឱកាស​បុណ្យ​សាសនា​ប្រចាំឆ្នាំ AID-EL-FITR ។

យោង​តាម​ទូរទស្សន៍ 1TV ថា​ ក្រុម​តា​លី​បង់​បាន​ចេញ​បញ្ជា​ដល់​យុទ្ធ​ជន​របស់​ខ្លួន កុំ​ឲ្យ​វាយ​ប្រហារ​លើ​កងកម្លាំង​សន្តិសុខ​អា​ហ្វ​ហ្គា​នី​ស្ថាន ​អំឡុង​ពេល​បុណ្យ AID-EL-FITR​ដែល​​ចាប់ផ្ដើម​នា​ដំណាច់ខែ​រ៉ា​ម៉ា​ដាន គឺ​អាច​នា​ថ្ងៃ​ទី​១៤​ ឬ​១៥ ​មិថុនា​។​ ទោះបី​យ៉ាងណា​ក្នុង​​សេចក្ដី​ប្រកាស​មួយ​របស់​ខ្លួន ពួក​តា​លី​បង់​បាន​ផាត់​ចេញ​កងកម្លាំង​បរទេស​ដែល​មាន​​វត្ត​មាននៅ​អា​ហ្វ​ហ្គា​នី​ស្ថាន ហើយ​និយាយ​ថា យុទ្ធ​ជន​របស់​ពួក​គេ​នឹង​វាយប្រហារ ពួក​​ទាហាន​បរទេស​នៅ​ប្រទេស​នេះ​។

ជា​លើ​ដំបូង​ហើយ​ដែល​ពួក​តា​លី​បង់​ ប្រកាស​ពី​បទ​ឈប់​បាញ់​គ្នា​មួយ​នា​ឱកាស​បុណ្យ​បញ្ចប់​ខែ​រ៉ា​ម៉ា​ដាន​។ ​មុន​នេះ​ប្រធានាធិបតី​អា​ហ្វ​ហ្គា​នី​ស្ថាន ក៏​បាន​ស្នើ​បទ​ឈប់​បាញ់​គ្នា​មួយ​ជាមួយ​ពួក​តា​លី​បង់​ នា​ឱកាស​បញ្ចប់​ខែ​រ៉ា​ម៉ា​ដាន​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ