ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ត្រាំ​ និង​លោក​គី​ម ​មក​កាន់​សិង្ហ​បុរី​ពោរពេញ​ដោយ​សុទិដ្ឋិនិយម

5 ឆ្នាំ មុន

សហរដ្ឋអាមេរិក ​និង​កូរ៉េ​ខាងជើង​ ៖​ ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់ ​ត្រាំ កាលពី​ថ្ងៃ​ទី​៩ ​មិថុនា ​បាន​ធ្វើ​ដំណើរ​ពោរពេញ​ដោយ​សុទិដ្ឋិនិយម មក​កាន់​សិង្ហ​បុរី​ ដើម្បី​ជួប​ជា​មួយ​​មេដឹកនាំ​កូរ៉េ​ខាងជើង…

សហរដ្ឋអាមេរិក ​និង​កូរ៉េ​ខាងជើង​ ៖​ ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់ ​ត្រាំ កាលពី​ថ្ងៃ​ទី​៩ ​មិថុនា ​បាន​ធ្វើ​ដំណើរ​ពោរពេញ​ដោយ​សុទិដ្ឋិនិយម មក​កាន់​សិង្ហ​បុរី​ ដើម្បី​ជួប​ជា​មួយ​​មេដឹកនាំ​កូរ៉េ​ខាងជើង លោក​គី​ម ​ជុង​អ៊ុ​ន​។​ នេះ​ជា​ឱកាស​តែ​មួយ​គត់​ដើម្បី​ដោះ​ស្រាយ​​បញ្ហា​នុយក្លេអ៊ែរ​កូរ៉េ​ខាងជើង ដែល​បញ្ហា​នោះ​អ្នក​កាន់​អំណាច​មុន​ៗ​លោក សុទ្ធ​តែ​ទទួល​បរាជ័យ​។

ចំណែក​លោក​គី​ម​ ជុង​អ៊ុ​ន​វិញ មក​កាន់​សិង្ហ​បុរី​នា​ថ្ងៃ​ទី​១០​ មិថុនា ២​ថ្ងៃមុន​ការ​ជួប​គ្នា​កំពូល​​ជា​ប្រវត្តិសាស្ត្រ​នោះ​ជាមួយ​លោក​ត្រាំ​។ ​យោង​តាម​រ៉​យ​ទ័​រថា លោក​គី​ម ​ជុង​អ៊ុ​ន​មក​កាន់​សិង្ហ​បុរី ដោយ​យន្តហោះ​លោក​ជិះ​ចុះ​នៅ​ព្រ​លាន​យន្តហោះ CHANGI ។​

ម្យ៉ាងវិញទៀត​រដ្ឋមន្ត្រី​ការ​បរទេស​កូរ៉េ​ខាងជើង​លោក RI YONG HO បាន​ជួប​ពិភាក្សា​នៅ​​ទីក្រុង​ព្យុ​ង​យ៉ាង ជាមួយ​សម​ភាគី​សិង្ហ​បុរី​លោក VIVIAN BALAKRISHNAN ពី​ការ​រៀប​ចំ​ការ​ជួប​គ្នា​កំពូល​នេះ ព្រមទាំង​ពី​ការ​ពង្រីក​ទំនាក់ទំនង​ទ្វេភាគី​។

ប្រធានាធិបតី​អា​មេ​រិ​ក ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​កា​ណា​ដា ជា​កន្លែង​លោក​ចូល​រួម​កិច្ចប្រជុំ​កំពូល G7 នៅ​ទីក្រុង MALBAIE ថ្លែង​ថា ខ្ញុំ​មាន​អារម្មណ៍​ថា​ លោក​គី​ម​ ជុង​អ៊ុន ​ចង់​ធ្វើ​រឿង​អ្វីមួយ​ដែល​សំខាន់ សម្រាប់​ប្រជាជន​លោក​។​ នេះ​ជា​ឱកាស​តែ​មួយ​គត់។ ​បន្ទាប់​មក​លោក​ត្រាំ ​ជិះ​យន្តហោះ​ប្រធានាធិបតី​មក​កាន់​សិង្ហ​បុរី ដែល​លោក​ត្រូវ​ទៅ​​ដល់ទី​នោះ​នា​យប់​ថ្ងៃ​ទី​១០ ​មិថុនា​។ ​ការ​ជួប​គ្នា​កំពូល​នឹង​ប្រព្រឹត្ត​ទៅ​ក្នុង​សណ្ឋាគារ​ទំនើប​មួយ នា​ព្រឹក​ថ្ងៃ​ទី​១២ ​មិថុនា​។

នោះ​ជា​ការ​ជួប​គ្នា​កំពូល​លើក​ដំបូង​បំផុត ដែល​ពុំ​មាន​ប្រធានាធិបតី​អា​មេ​រិ​ក​កំពុង​កាន់​អំណាច​ណា​ម្នាក់ ជួប​ចរចា​ដោយ​ផ្ទាល់​ជាមួយ​មេដឹកនាំ​កូរ៉េ​ខាងជើង លើ​បញ្ហា​រំសាយ​នុយ​ក្លេអ៊ែរ​ប្រទេស​នេះ​ឡើយ​។​ លោក​ត្រាំ​មាន​ប្រសាសន៍​ថា ​ខ្ញុំ​កំពុង​បំពេញបេសកកម្ម​សន្តិភាព​មួយ ហើយ​យើង​នឹង​ធ្វើ​ឲ្យ​មនុស្ស​ច្រើន​លាន​នាក់ ​និង​ពិភពលោក​ទាំងមូល ធូរ​ស្បើយ​អារម្មណ៍​។​ យើង​ត្រូវ​ទទួល​បានការ​រំសាយ​នុយក្លេអ៊ែរ​។ ​យើង​ជឿជាក់​ច្បាស់​ថា  កូរ៉េ​ខាងជើង​នឹង​ជា​កន្លែង​ទាក់ទាញ​មួយ​ក្នុង​ពេល​ដ៏​ឆាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ