ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យល់​ដឹង​កាន់​តែ​ច្បាស់ពី​ជំងឺ​អ៊ុត​ស្វាយកូន​របស់​អ្នក

5 ឆ្នាំ មុន

ផលវិបាក​អាច​មាន ហើយ​ក៏​កើតឡើង​ដែរ​ក្រោយ​ពី​មាន​ជំងឺ​អ៊ុត​ស្វាយ ហើយ​វា​ប្រហែល​ជា​ប៉ះពាល់​ដល់​អាយុជីវិត​ទៀត​ផង​។ ការ​បង្ក​រោគ​ទៅ​លើ​ដំបៅ​បើកមុខ​ដោយសារ​តែ​បាក់តេរី អាច​បង្ក​បញ្ហា​លើ​ស្បែក​ដែរ ពេល​ខ្លះ​ធ្វើ​ឲ្យ​ទៅ​ជា​សម្លាក ជា​ពិសេស​បើសិនជា​អ្នក​ជំងឺ​អេស​នៅ​កន្លែង​ដែល​រលាក​នោះ​។ ការ​បង្ក​រោគ​ដោយ​បាក់តេរី​លើ​ស្បែក ជា​មួយ​នឹង Streptococcus…

ផលវិបាក​អាច​មាន ហើយ​ក៏​កើតឡើង​ដែរ​ក្រោយ​ពី​មាន​ជំងឺ​អ៊ុត​ស្វាយ ហើយ​វា​ប្រហែល​ជា​ប៉ះពាល់​ដល់​អាយុជីវិត​ទៀត​ផង​។ ការ​បង្ក​រោគ​ទៅ​លើ​ដំបៅ​បើកមុខ​ដោយសារ​តែ​បាក់តេរី អាច​បង្ក​បញ្ហា​លើ​ស្បែក​ដែរ ពេល​ខ្លះ​ធ្វើ​ឲ្យ​ទៅ​ជា​សម្លាក ជា​ពិសេស​បើសិនជា​អ្នក​ជំងឺ​អេស​នៅ​កន្លែង​ដែល​រលាក​នោះ​។ ការ​បង្ក​រោគ​ដោយ​បាក់តេរី​លើ​ស្បែក ជា​មួយ​នឹង Streptococcus (Stretp ឬ Impetigo) គឺជា​ផលវិបាក​ញឹកញាប់​បំផុត​នៃ​ជំងឺ​អ៊ុត​ស្វាយ​​លើ​កុមារ​។

ផលវិបាក​ផ្សេង​ៗ​ទៀត​មិនសូវ​កើត​មាន​ជា​ញឹកញាប់​ឡើយ​។ សម្រាប់​ក្មេង ប្រព័ន្ធ​សរសៃ​ប្រសាទ​កណ្តាល​ប្រហែលជា​រង​ការ​ប៉ះពាល់​ដែរ​។ ការ​រលាក​ខួរក្បាល​ក្នុង​តំបន់​ធំ​ៗ ឬ​ហៅ​ថា Cerebelitis ប្រហែលជា​កើតឡើង​ជាមួយនឹង​ការ​វិលមុខ មិន​អាច​មាន​លំនឹង​​រាង​កាយ ញ័រ និង​ប្រែប្រួល​ការ​និយាយ​។ ការ​រលាក​ខួរក្បាល ប្រហែលជា​កើត​ឡើង​​​ជាមួយ​គ្នា​នឹង​ការ​ខូច​សរសៃប្រសាទ​ផង​។ ចង្កោម​រោគ​សញ្ញា Reye ដែល​ជា​ការ​ផ្សំ​​ចូល​គ្នា​មួយ​នៃ​ជំងឺ​ខួរក្បាល និង​ថ្លើម ទៅ​ជា​គ្រោះថ្នាក់​ដល់​អាយុជីវិត​ខ្លាំង​មួយ ក៏​ប្រហែល​ជា​កើតឡើង​លើ​ក្មេង​ដែល​លេបថ្នាំ​អាស្ពីរីន ឬ Salicylate ។ ផលវិបាក​ផ្សេង​ៗ​ទៀត​រួម​មាន ការ​បង្ក​រោគ​ក្នុង​ចរន្តឈាម និង​ការ​ខ្សោះ​ជាតិ​ទឹក​។ ការ​ស្លាប់​ដោយសារ​តែ​ជំងឺ​នេះ​ប្រហែលជា​អាច​កើតឡើង​លើ​កុមារ​ដែល​មាន​សុខភាព​ល្អ​ផង​ដែរ​។

ការ​រលាក​សួត ​គឺជា​ផលវិបាក​ញឹកញាប់​មួយ​លើ​យុវវ័យ ហើយ​អាច​គំរាម​កំ​ហែង​ដល់​អាយុជីវិត​បាន​។ មនុស្ស​ធំ​ភាគច្រើន​ដែល​ស្លាប់​ដោយសារ​តែ​ជំងឺ​អ៊ុត​ស្វាយ​ គឺ​ឆ្លង​ជំងឺ​នេះ​​ដោយ​មិន​បាន​ចាក់​វ៉ាក់សាំង​កាលពី​ក្មេង​។

ក្រោយ​ពី​ជំងឺ​នេះ​ជា​វិញ​ហើយ នៅ​ថ្ងៃក្រោយ ពេល​ប្រព័ន្ធ​ភាពស៊ាំ​ចុះ​ខ្សោយ វីរុស​បង្ក​ជំងឺ​នេះ​ប្រហែលជា​បង្ក​ជា​ជំងឺ​មួយ​ផ្សេង​ទៀត​ហៅ​ថា​រើម​វិញ ដែល​វា​មាន​ផលវិបាក​មួយ​ចំនួន​​កើតឡើង​ដែ​រ​។ អ្នក​ដែល​មាន​ជំងឺ​នេះ ​គឺ​ប្រឈម​កាន់តែ​ខ្ពស់​នឹង​ផលវិបាក​ធ្ងន់ធ្ងរ និង​ការ​ស្លាប់​ដូច​ជា​៖

• ជំងឺអេដស៍
• ជំងឺ Lupus និង​ជំងឺ​ប្រព័ន្ធ​ភាពស៊ាំ​ធ្វើការ​ខុស​ប្រក្រតី​ផ្សេង​ៗ​ទៀត
• ជំងឺមហារីក​គ្រាប់​ឈាមស និង​មហារីក​ផ្សេង​ៗ​ទៀត
• អ្នក​ដែល​លេបថ្នាំ​ទប់ស្កាត់​មុខងារ​ប្រព័ន្ធ​ភាពស៊ាំ​ដូច​ជា Cortisone, Tumor Necrosis Factor Inhibitors និង​ថ្នាំ​មហារីក

• អ្នក​ដែល​បាន​ផ្សាំ​សរីរាង្គ​ក្នុង​ខ្លួន
• អ្នកមាន​ផ្ទៃពោះ
• ទារក​ទើបនឹង​កើត យុវវ័យ និង​មនុស្ស​ធំ

ស្ត្រី​មាន​ផ្ទៃពោះ ដែល​មិន​ធ្លាប់​មាន​ជំងឺ​អ៊ុត​ស្វាយ ឬ​ចាក់​វ៉ាក់សាំង​ទេ គួរតែ​ចៀសវាង​ការ​ប៉ះ​ពាល់​អ្នក​ដែល​សង្ស័យ​ថា​ មាន​ជំងឺ​អ៊ុត​ស្វាយ ឬ​នរណា​ដែល​សង្ស័យ​ថា ​មាន​ជំងឺ​អ៊ុត​ស្វាយ​​ឡើយ​។ រឿង​នេះ​មិន​ត្រឹមតែ​ធ្វើ​ឲ្យ​នាង​ប្រឈម​នឹង​ជំងឺ​រលាក​សួត​ដោយសារ​តែ​ជំងឺ​​អ៊ុត​ស្វាយ​ទេ តែ​ទារក​ក្នុង​ផ្ទៃ​ក៏​ប្រឈម​នឹង​ការ​បង្ក​រោគ​ផង​ដែរ រហូត​ដល់​ស​ប្តា​ហ៍​ទី ២០​​នៃ​ការ​ពរ​ពោះ​។ ទារក​ដែល​ឆ្លង​ជំងឺ​អ៊ុត​ស្វាយ​តាំងពី​កំណើត​ប្រឈម​ខ្ពស់​នឹង​ការ​ខូច​អវៈយវៈ​ដូច​ជា សម្លាក​នៅ​ស្បែក និង​មាន​ដៃជើង​មិន​គ្រប់ តែ​សំណាង​ដែរ​ព្រោះ​វា​ជា​រឿង​​កម្រ​បំផុត​។ ទារក​ទាំងនេះ​ប្រហែលជា​ចេញ​ជា​រោគ​សញ្ញា​រយៈពេល ២​ស​ប្តា​ហ៍​នៃ​ការ​សម្រាល​។ នេះ​ដោយសារ​តែ មិន​មាន​ពេលវេលា​គ្រប់គ្រាន់​សម្រាប់​ម្តាយបង្កើត​ជា​អង់ទីគ័រ​ដើម្បី​បញ្ជូន​ទៅ​ឲ្យ​កូន​៕

ដក​ស្រង់​ចេញពីគេហ​ទំព័រ ៖ http://health.com.kh/
ប្រភព​៖ MedicineNet

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ