ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តំបន់​ទេសចរ​ធម្មជាតិ​រលុះ​ធំ​ទាក់ទាញ​ភ្ញៀវ​ក្នុង និង​ក្រៅប្រទេស​មក​ទស្សនា​កម្សាន្ត​(​មាន​វី​ដេ​អូ​)

5 ឆ្នាំ មុន
  • ឧត្តរមានជ័យ

ខេត្តឧត្តរមានជ័យ ៖ នា​ពេល​ថ្មី​ៗ​នេះ​តំបន់​រមណី​ដ្ឋា​ន​ធម្មជាតិ​រលុះ​ធំ ដែល​គេ​តែងតែ​ហៅ​ថា ជា​តំបន់​ដី​ច្រោះ​មាន​ទំហំ​លើ​ផ្ទៃដី​៤​គីឡូម៉ែត្រ​បួន​ជ្រុង នា​ពេល​ប​ច្ចប្ប​ន្ន​កំពុង​តែ​ទាក់ទាញ​ភ្ញៀវ​នៅ​ក្នុង​តំបន់​នឹង​នៅ​ក្រៅ​តំបន់​ចូល​លេង​កម្សាន្ត​ដោយ​ខុស​ប្លែក​ពី​សព្វដង ហើយ​តំបន់​រលុះ​ធំ ស្ថិត​នៅ​តាម​ខ្សែបន្ទាត់​ព្រំដែន​ជួរ​ភ្នំ​ដងរ៉ែក កម្ពុជា​- ថៃ​ក្នុងភូមិ​សាស្ត្រ​ក្រុង​សំរោង…

ខេត្តឧត្តរមានជ័យ ៖ នា​ពេល​ថ្មី​ៗ​នេះ​តំបន់​រមណី​ដ្ឋា​ន​ធម្មជាតិ​រលុះ​ធំ ដែល​គេ​តែងតែ​ហៅ​ថា ជា​តំបន់​ដី​ច្រោះ​មាន​ទំហំ​លើ​ផ្ទៃដី​៤​គីឡូម៉ែត្រ​បួន​ជ្រុង នា​ពេល​ប​ច្ចប្ប​ន្ន​កំពុង​តែ​ទាក់ទាញ​ភ្ញៀវ​នៅ​ក្នុង​តំបន់​នឹង​នៅ​ក្រៅ​តំបន់​ចូល​លេង​កម្សាន្ត​ដោយ​ខុស​ប្លែក​ពី​សព្វដង ហើយ​តំបន់​រលុះ​ធំ ស្ថិត​នៅ​តាម​ខ្សែបន្ទាត់​ព្រំដែន​ជួរ​ភ្នំ​ដងរ៉ែក កម្ពុជា​- ថៃ​ក្នុងភូមិ​សាស្ត្រ​ក្រុង​សំរោង ខេត្តឧត្តរមានជ័យ ។

យោង​តាម​សម្តី​ព្រឹទ្ធ​ចា​រ្យ​ចាស់ទុំ​ដែល​មាន​វ័យ​៨០​ឆ្នាំ រស់នៅ​ក្នុង​តំបន់​នេះ​បាន​រៀបរាប់​ថា នៅ​តំបន់​ទេសចរ​រលុះ​ធំ ឬ​ដែល​គេ​ហៅ​ថា តំបន់​ដី​ច្រោះ ដោយឡែក​អ្នក​ភូមិ​គេ​ហៅ​ថា តំបន់​ដី​ច្រាប​ធំ ដោយ​ពពួកសត្វ​ព្រៃ​គ្រប់​ប្រភេទ​នាំ​គ្នា​ចូល​ទៅ​ស៊ី​កន្លែង​ដី​នោះ ដែល​មាន​រស់ជាតិ​ប្រៃ ហើយ​តំបន់​រលុះ​ធំ​នេះ មិនមែន​ទើបតែ​កើត​មាន​ទេ គឺ​កើត​មាន​តាំងពី​យូរណាស់​មក​ហើយ ប្រជាពលរដ្ឋ​នៅ​ក្នុង​តំបន់​នេះ​នៅ​ពេល​នូវ​រដូវ​បុណ្យ​ទាន សែនព្រេន ឡើងអ្នកតា​បាន​នាំ​គ្នា​ទៅ​ជួបជុំ​គ្នា​បន់ស្រន់ បួងសួង សុំ​សេចក្តីសុខ​សប្បាយ​ជា​រៀង​រាល់​ឆ្នាំ ។

ទន្ទឹម​នឹង​មានការ​ចាប់អារម្មណ៍​ពី​សំណាក់​ភ្ញៀវ​នៅ​ក្នុង​តំបន់​ខាងលើ នៅ​ក្រៅ​តំបន់​នេះ លោកស្រី​ធិ​ន​នី មន្នី​រស្មី ប្រធាន​មន្ទីរ​ទេសចរ​ខេត្តឧត្តរមានជ័យ នៅ​រសៀល​ថ្ងៃ​ទី​១០ មិថុនា ២០១៨ បានឱ្យ​ដឹង​តាម​រយៈ​លេខ​ទូរស័ព្ទ​ថា ផ្ទៃដី​តំបន់​ទេសចរ​រលុះ​ធំ ដែល​ត្រូវ​បាន​គ្រប់គ្រង​លើ​ផ្ទៃដី​៤​គីឡូ​បួន​ជ្រុង តែ​នៅ​ពេល​សម្តេច​ធ្វើការ​អភិវឌ្ឍន៍​ផ្លូវ​យុទ្ធសាស្ត្រ​មួយ​ខ្សែ​នៅ​តាម​ខ្សែបន្ទាត់​ព្រំដែន ត្រូវ​បាន​ពលរដ្ឋ​មួយ​ចំនួន​ចូល​ទៅ​រស់នៅ​តាម​បណ្តោយ​ផ្លូវ​យុទ្ធសាស្ត្រ ក្រោយមក​ក្រុម​អាជ្ញាធរ​មូលរ​ដ្ឋា​ន​បាន​ស្នើ​សុំ​កាត់​ផ្ទៃដី​អស់​មួយ​ចំនួន ប​ច្ច​ប្បុ​ន្ន​នៅ​សល់​៣០០​ហិ​កតា​ដែល​ត្រូវ​រក្សា​ទុក្ខ ។

លោកស្រី​បាន​បញ្ចា​ក់ថា នៅ​ក្នុង​ខេត្តឧត្តរមានជ័យ​មាន​តំបន់​ទេសចរ​ធម្មជាតិ​ចំនួន​៧​កន្លែង តំបន់​ទេសចរ​ទីទួល​បូរាណ តំបន់​ទេសចរ​ប្រាសាទ និង​តំបន់​ទេសចរ​ប្រវត្តិសាស្ត្រ ដំណាក់​ការ​ចុង​ក្រោយ​នូវ​របប​ខ្មែ​ក្រហម​សរុប​ទាំងអស់​១៤៥​កន្លែង ដោយឡែក​នៅ​តំបន់​ខ្លះ​មាន​ភ្ញៀវ​ជាតិ និង​ភ្ញៀវ​អន្តរជាតិ​បាន​ចូល​ទៅ​លេង​កម្សាន្ត​បាន​នឹង​កន្លែង​ផ្សេង​ៗ​ទៀត ដោយ​មិន​អាច​ចូល​ទៅ​ទស្សនា​បាន​នោះ​ទេ ដោយសារ​តែ​មិន​ទាន់​បាន​ធ្វើការ​អភិវឌ្ឍន៍ ។

ទាក់ទិន​តំបន់​ទេសចរ​ធម្មជាតិ​រលុះ​ធំ​នៅ​រសៀល​ថ្ងៃ​ទី​១០ មិថុនា ២០១៨ នេះ​លោក​ស ថា​វី អភិបាលខេត្ត​ឧត្តរមានជ័យ​បានឱ្យ​ដឹង​តាម​រយៈ​លេខ​ទូរស័ព្ទ​ថា តំបន់​ទេសចរ​រលុះ​ធំ​ដែល​មានការ​ចាប់អារម្មណ៍​ពី​ភ្ញៀវ​នៅ​ក្នុង​តំបន់ និង​ក្រៅ​តំបន់​អាជ្ញាធរ​ខេត្ត​បាន​គ្រោង​លើ​គម្រោង​មួយ​ធ្វើការ​អភិវឌ្ឍ​ដូច​ជា សាងសង់​ព្រះ​ដ៏​ធំ​មួយ​អង្គ​ដែល​ស្ថិត​នៅ​លើ​កំពូលភ្នំ​ដងរ៉ែក ជីក​ស្រះ​ទឹក និង​អាង​ស្តុ​ប​ទឹក បន្ទប់ទឹក ទីកន្លែង​បង្គន់​អនាម័យ​សម្រាប់​ភ្ញៀវ លើ​ពី​នោះ​ទីកន្លែង​ចត​រថយន្ត រួម​ទាំង​ទីកន្លែង​លក់ដូរ​ម្ហូបអាហារ​ឱ្យ​មាន​អនាម័យ និង​តម្លៃ​សម​រ្យ ៕

 

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ