ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​កូន​ខ្ចី​បន្សល់​សំបុត្រ​១ច្បាប់ «​ម៉ាក់ ប្តី​ដ៏​កំសត់ កូនប្រុស​អភ័ព្វ ខ្ញុំ​​…»

5 ឆ្នាំ មុន
  • កំពង់ចាម

ខេត្ត​ត្បូងឃ្មុំ ៖ ពិតជា​គួរ​ឲ្យ​អាណិតអាសូរ​ណាស់​ដោយ​ស្ត្រី​កូនខ្ចី​ម្នាក់​បាន​យក​ក្រ​ម៉ា​មក​ចង​.​ក​ធ្វើ​អត្តឃាត​នៅ​ក្នុង​បន្ទប់ទឹក ហេតុការណ៍​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​សមត្ថ​កិច្ច កាលពី​ម៉ោង​៨​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​១០ មិថុនា ស្ថិត​ក្នុង​រស់នៅ​ភូមិ​អណ្តូង​ជា ឃុំ​ជី​រោ​ទ៏​ទី​២ ស្រុក​ត្បូងឃ្មុំ…

ខេត្ត​ត្បូងឃ្មុំ ៖ ពិតជា​គួរ​ឲ្យ​អាណិតអាសូរ​ណាស់​ដោយ​ស្ត្រី​កូនខ្ចី​ម្នាក់​បាន​យក​ក្រ​ម៉ា​មក​ចង​.​ក​ធ្វើ​អត្តឃាត​នៅ​ក្នុង​បន្ទប់ទឹក ហេតុការណ៍​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​សមត្ថ​កិច្ច កាលពី​ម៉ោង​៨​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​១០ មិថុនា ស្ថិត​ក្នុង​រស់នៅ​ភូមិ​អណ្តូង​ជា ឃុំ​ជី​រោ​ទ៏​ទី​២ ស្រុក​ត្បូងឃ្មុំ ។

លោក​វរសេនីយ៍ត្រី សេង ម៉ិ អធិការរង​នគរបាល​ស្រុក​ត្បូងឃ្មុំ ប្រាប់​ថា ស្ត្រី​រង​គ្រោះ​ខាង​លើ​ឈ្មោះ អ៊ឹ​ង តុង​ហ៊ា​ង អាយុ​២៦​ឆ្នាំ រស់នៅ​ភូមិ​អណ្តូង​ជា ឃុំ​ជី​រោ​ទ៏​ទី​២ ស្រុក​ត្បូងឃ្មុំ ហើយ​បាន​សរសេរ​សំបុត្រ​ទុកជា​បណ្តាំ​មួយ​ច្បាប់​ធ្វើ​ឲ្យ​ប្តី និង​ក្រុម​គ្រួសារ​ទួញ​សោក​សង្វេគ​គ្រប់​ៗ​គ្នា​ផង​ដែរ​។

លោក​អធិការរង​បន្ត​ថា មុន​កើតហេតុ​បុរស​ជា​ប្តី​បាន​អង្គុយ​លាងចាន​ឆ្នាំង ចំណែក​ស្ត្រី​ជា​ប្រពន្ធ​បាន​អង្គុយ​និយាយ​លេង​នៅ​លើ​គ្រែ​ក្រោមផ្ទះ​ធម្មតា បន្ទាប់​មក​បាត់​ប្រពន្ធ​មិន​ឃើញ ប្តី​ស្ទុះរ​ត់ទៅ​មើល​ក្នុងផ្ទះ​មិនឃើញ លុះ​ពេល​បើកទ្វារ​បន្ទប់ទឹក ស្រាប់តែ​ឃើញ​ប្រពន្ធ​ចងក​បាត់​ទៅ​ហើយ ។ ភ្លាម​ៗ​នោះ បុរស​ជា​ប្តី​បាន​ស្រាយចំណង​ក្រ​ម៉ា​ចេញ និង​លើក​ប្រពន្ធ​មក​ដាក់​លើ​ដី តែ​អកុសល​នាង​បាន​ស្លាប់​បាត់​ទៅ​ហើយ ហើយ​បង្ក​ឲ្យ​ការ​ភ្ញាក់ផ្អើល​ដល់​អ្នក​ជិតខាង និង​សមត្ថកិច្ច​ចុះ​មក​ពិនិត្យ​សព​។

បើ​តាម​ម្តាយ​ស្ត្រី​រង​គ្រោះ​បាន​បំភ្លឺ​ថា កូនស្រី​របស់​គាត់​កើតរោគ​សរសៃប្រសាទ​៥​ឆ្នាំ​មក​ហើយ មាន​ពេល​មួយ​ធ្លាប់​នៅ​ធ្វើការ​ជា​កម្មការិនី​នៅ​ខេត្តកំពង់ចាម ធ្លាប់​ប៉ង​ចង​.​ក​ធ្វើ​អត្តឃាត​ម្តង​ហើយ តែ​ត្រូវ​សាច់ញាតិ​ដឹង​ទាន់​សង្គ្រោះ​បាន​ផុត​ពី​គ្រោះថ្នាក់​ដល់​អាយុ​ជីវិត ។

ក្រោយ​ពី​ពិនិត្យ​សព​រួច សមត្ថកិច្ច​បាន​សន្និដ្ឋាន ស្ត្រី​រង​គ្រោះ​ពិតជា​បាន​ស្លាប់​ដោយសារ​ចង​.​ក​ធ្វើ​អត្តឃាត​ពិតប្រាកដ​មែន ហើយ​ជាមួយ​នោះ​មាន​បន្សល់​ទុក​នូវ​លិខិត​បណ្តាំ​មួយ​​ច្បាប់​ដែល​សរសេរ​មុន​ពេល​ស្លាប់​ថា «​ម៉ាក់ អ៊ុំ ប្អូនប្រុស ប្តី​ដ៏​កំសត់ កូនប្រុស​អភ័ព្វ ខ្ញុំ​លា​អ្នក​ទាំងអស់​គ្នា​សិន​ហើយ​…» ។ ក្រោយមក​សព​ស្ត្រី​រង​គ្រោះ​ត្រូវ​សមត្ថកិច្ច​ប្រគល់​ជូន​សាច់ញាតិ ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ