ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំណាព្យ (បំពេរអាជឿន) ដោយ ណុប ច័ន្ទតារា

13 ឆ្នាំ មុន

ជឿន​អើយ​ប្អូនស្រី​អ្នក​គេង​ទៅ យប់​កាន់តែ​ជ្រៅ​ណា​មាសមេ
ជឿន​អើយ​ភ្ញាក់​ឡើង​គិត​រិះរេ បង​នៅ​បំពេរ​ប្អូន​ជា​និច្ច​។


បំពេ​រអា​ជឿន

ជឿន​អើយ​ប្អូនស្រី​អ្នក​គេង​ទៅ            យប់​កាន់តែ​ជ្រៅ​ណា​មាសមេ
ជឿន​អើយ​ភ្ញាក់​ឡើង​គិត​រិះរេ            បង​នៅ​បំពេរ​ប្អូន​ជា​និច្ច​។
ជឿន​អើយ​រូប​បង​កាន់តែ​ចាស់            បង​គិត​ប្អូន​ណាស់​មិន​ដែល​ភ្លេច
ជឿន​អើយ​រាល់​យប់​ពេល​បង​ធ្មេច            បង​គិត​ឃើញ​ខ្ទេច​មក​ស្រុក​ខ្មែរ​។
ជឿន​អើយ​គេង​ទៅ​គេង​ឱ្យ​ស្កប់            ប្អូន​អើយ​កុំ​ស្អប់​ចំការ​ស្រែ
ពូជ​យើង​ជា​ពូជ​គ្មាន​ចិត្ដ​ប្រែ                        រស់នៅ​ជា​ខ្មែរ​ថែ​ដូនតា​។
ជឿន​អើយ​កុំ​គិត​ពិតជា​យល់            បង​សែន​អំពល់​ឮ​គេ​ថា
ជឿន​អើយ​កុំ​ឡើយ​ឆ្លើយ​អក្ខរា            យើង​កើត​ជាតិ​ណា​កើតជា​ខ្មែរ​។
ជឿន​អើយ​ប្អូន​គេង​ឱ្យ​លង់លក់            ប្អូន​ដុត​ភ្លើង​ភ្នក់​ហើយ​ប្អូន​ថែ
ជាតិ​នេះ​យើង​ស្ដាយ​គ្មាន​ពុក​ម៉ែ            ចូរ​ប្អូន​ខំ​ថែ​ខ្មែរ​ក្រៅ​ស្រុក​។
 

ពី​បង ណុ​ប ច័ន្ទ​តារា