ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេឃ​កំពុង​តែ​មាន​ភ្លៀង​ធ្លាក់​ខ្លាំង ចៃដន្យ​រថយន្ត​…

5 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២​និង​៥​នាទី​ថ្ងៃត្រង់​ថ្ងៃ​ទី​៩ ខែមិថុនា ឆ្នាំ​២០១៨ នៅ​ផ្លូវបំបែក​វាង​ក្រុង​កំពត ស្ថិត​លើ​កំណាត់​ផ្លូវជាតិ​លេខ​៣៣​ចន្លោះ​គីឡូម៉ែត្រ​លេខ​២-៣ ស្ថិត​ក្នុងភូមិ​ជុំ​គ្រៀល ឃុំ​ជុំ​គ្រៀល ស្រុក​ទឹកឈូ…

ខេត្តកំពត ៖ គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២​និង​៥​នាទី​ថ្ងៃត្រង់​ថ្ងៃ​ទី​៩ ខែមិថុនា ឆ្នាំ​២០១៨ នៅ​ផ្លូវបំបែក​វាង​ក្រុង​កំពត ស្ថិត​លើ​កំណាត់​ផ្លូវជាតិ​លេខ​៣៣​ចន្លោះ​គីឡូម៉ែត្រ​លេខ​២-៣ ស្ថិត​ក្នុងភូមិ​ជុំ​គ្រៀល ឃុំ​ជុំ​គ្រៀល ស្រុក​ទឹកឈូ ខេត្តកំពត  ។​

 ក្នុងហេតុការណ៍​ខាងលើ​បង្ក​ឡើង​ដោយ​រថយន្ត​មួយ​គ្រឿង​ម៉ាក​សាំ​យ៉ុ​ង ពណ៌​សលាយ​លឿង ពាក់​ស្លាក​លេខ ភ្នំពេញ ២ R-៣១៩១ បើកបរ​ដោយ​ឈ្មោះ ចឹ​ម វាសនា ភេទ​ប្រុស អាយុ​២៨​ឆ្នាំ នៅ​ភូមិ​ពាក់​បង្អោង ឃុំ​ត្រពាំង​ធំ​ខាងជើង ស្រុក​ត្រាំកក់ ខេត្តតាកែវ ​។

នគរបាល​ចរាចរ​ខេត្ត​បាន​ឲ្យ​ដឹង​ថា បើ​តាម​អ្នកបើកបរ​បាន​និយាយ​ថា ពេល​បើកបរ​មក​ដល់​ចំណុច​កើតហេតុ មេឃ​កំពុង​តែ​មាន​ភ្លៀង​ធ្លាក់​ខ្លាំង ចៃដន្យ​រថយន្ត​ដាច់​រ៉ូ​ទីល ទើប​រេ​ចង្កូត​ឡើង​លើ​បុក​ខឿន​ចែក​ទ្រូងផ្លូវ​បណ្តាល​ឲ្យ​បុក​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ និង​បង្គោល​ស្លាក​ចរាចរណ៍​លើ​ទ្រូងផ្លូវ រួច​ក្រ​ឡាប់​ដោយ​ខ្លួនឯង​តែ​ម្តង​។

សមត្ថកិច្ច​ចរាចរ​ឲ្យ​ដឹង​ទៀត​ថា ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នេះ​ដែរ គឺ​បណ្តាល​ឲ្យ​រងការ​ខូចខាត​បង្គោល​ភ្លើង​មួយ​ដើម និង​បង្គោល​ស្លាក​ចរាចរណ៍​មួយ​ដើម រីឯ​រថយន្ត​រង​ការ​ខូចខាត ចំណែក​ទាំង​ពីរ​នាក់​ប្តី​ប្រពន្ធ​ដែលជិះ​ក្នុង​រថយន្ត​​ខាងលើនេះ​បាន​រង​របួសស្រាល​។

ក្រោយ​ពី​ពិនិត្យ​ហេតុការណ៍​រួច សមត្ថកិច្ច​បាន​ជួយ​អន្តរាគមន៍​ហៅ​រថយន្ត​ស្ទូច​មក​ស្ទូច​រថយន្ត​ដែល​ក្រឡាប់​នាំ​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត រង់ចាំ​ការ​ដោះ​ស្រាយ​តាម​ផ្លូវច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ