ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​សុំ​ទៅ​សួរសុខទុក្ខ​ឪពុក​ម្ដាយ​ កាន់​ពូថៅកា.ប់​ឥត​ប្រណី

5 ឆ្នាំ មុន

សារព័ត៌មាន​របស់​ឥណ្ឌា​កាលពី​ពេល​ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា ​ស្ត្រី​ឥណ្ឌា​អាយុ​៤៥​ឆ្នាំ​ម្នាក់ បាន​​ទាស់​សំដី និង​វាយតប់​ជាមួយ​ប្ដី​អាយុ​៤៨​ឆ្នាំ ព្រោះ​នាង​ចង់ទៅ​ផ្ទះ​ដើម្បី​បាន​សួរ​សុខ​​ទុក្ខ​ឪពុក​ម្ដាយ ប៉ុន្តែ​ប្ដី​មិន​ព្រម​ក៏​យក​ពូថៅ​ទៅ​កាប់​លើ​ដងខ្លួន​របស់​នាង ​បណ្ដាល​ឲ្យ​ស្លាប់ ខណៈ​ពេល​នាង​កំពុង​គេង​លក់​ជាមួយ​កូនស្រី ។ ប៉ូលិស​ឲ្យ​ដឹង​ថា…

សារព័ត៌មាន​របស់​ឥណ្ឌា​កាលពី​ពេល​ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា ​ស្ត្រី​ឥណ្ឌា​អាយុ​៤៥​ឆ្នាំ​ម្នាក់ បាន​​ទាស់​សំដី និង​វាយតប់​ជាមួយ​ប្ដី​អាយុ​៤៨​ឆ្នាំ ព្រោះ​នាង​ចង់ទៅ​ផ្ទះ​ដើម្បី​បាន​សួរ​សុខ​​ទុក្ខ​ឪពុក​ម្ដាយ ប៉ុន្តែ​ប្ដី​មិន​ព្រម​ក៏​យក​ពូថៅ​ទៅ​កាប់​លើ​ដងខ្លួន​របស់​នាង ​បណ្ដាល​ឲ្យ​ស្លាប់ ខណៈ​ពេល​នាង​កំពុង​គេង​លក់​ជាមួយ​កូនស្រី ។

ប៉ូលិស​ឲ្យ​ដឹង​ថា ​ហេតុការណ៍​បាន​កើតឡើង​នៅ​យប់​ថ្ងៃ​ទី​១៦ ឧសភា​ ២០១៨ នៅ​ភូមិ​Kherkheda រដ្ឋ​រ៉ា​ច​សា​ថា​នភា​គ​ខាងលិច ​ប្រទេស​ឥណ្ឌា ។ នារី​ដែល​ស្លាប់​បាត់បង់​ជីវិត​ឈ្មោះ​ Guddi Kanwar Rajput មានកូន​ស្រី​២​នាក់ ចំណែក​ប្ដី​ឈ្មោះ​Chain Singh​។

ក្រោយ​ពី​បង្កហេតុ​រូបគេ​ក៏​បាន​គេចខ្លួន បច្ចុប្បន្ន​ប៉ូលិស​កំពុង​តាម​ ដើម្បី​ដំណើរការ​តាម​ផ្លូវច្បាប់ ។

លោក Islam Ali ​ប៉ូលិស​ជាន់ខ្ពស់​មួយ​រូប​បាន​បញ្ជាក់​ថា​ នៅ​ក្នុង​ថ្ងៃ​កើតហេតុ​នារី​រង​គ្រោះ​​ចង់ទៅ​ផ្ទះ​ ដើម្បី​បាន​សួរសុខទុក្ខ​ឪពុក​ម្ដាយ​របស់​ខ្លួន ប៉ុន្តែ​ប្ដី​មិន​អនុញ្ញាត​ឲ្យ​ទៅ​ក្រោយ​មក​ពួក​គេ​ក៏​ទាស់​សំដី​គ្នា ក្រោយ​ពី​ពិសា​អាហារ​ពេល​ល្ងាច​រួច អ្នក​នៅ​ក្នុងផ្ទះ​ក៏​ចូល​គេង រីឯ​ប្ដី​ក៏​កាន់​ពូថៅ​ចូល​ក្នុង​បន្ទប់​គេង ហើយ​ក៏​កាប់​តែ​ម្ដង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ