ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ពិសោធន៍​បង្ហាញ​ថា ​មេដឹកនាំដ៏​​ផ្ដាច់​ការ​​​​នេះ ពិតជា​ស្លា.ប់​នៅ​ឆ្នាំ​ណា

5 ឆ្នាំ មុន

AFP កាលពី​ពេល​ថ្មី​ៗកន្លង​មក​ផ្សាយ​ថា លោក​សាស្ត្រាចារ្យ​ហ៊្វី​លី​ប ឆា​លី​យេ (Philippe Charlier) បង្ហើប​ឲ្យ​ដឹង​ថា ​ធ្មេញ​របស់​លោក​អ៊ី​ទ្លែ​រ​ជា​របស់​ពិត ហើយ​លទ្ធផល​នៃ​ការ​ត្រួត​ពិនិត្យ​របស់​ក្រុមការងារ​បាន​រក​ឃើញ​ថា លោក​អ៊ីទ្លែ​រ​ស្លាប់​បាត់បង់​ជីវិត​នៅ​ឆ្នាំ​១៩៤៥​។…

AFP កាលពី​ពេល​ថ្មី​ៗកន្លង​មក​ផ្សាយ​ថា លោក​សាស្ត្រាចារ្យ​ហ៊្វី​លី​ប ឆា​លី​យេ (Philippe Charlier) បង្ហើប​ឲ្យ​ដឹង​ថា ​ធ្មេញ​របស់​លោក​អ៊ី​ទ្លែ​រ​ជា​របស់​ពិត ហើយ​លទ្ធផល​នៃ​ការ​ត្រួត​ពិនិត្យ​របស់​ក្រុមការងារ​បាន​រក​ឃើញ​ថា លោក​អ៊ីទ្លែ​រ​ស្លាប់​បាត់បង់​ជីវិត​នៅ​ឆ្នាំ​១៩៤៥​។ យើង​អាច​បញ្ចប់​ទ្រឹស្តី​នៃ​ការ​ប៉ាន់​ប្រមាណ​នានា​ថា អ៊ី​ទ្លែ​របា​ន​គេចខ្លួន​ទៅ​ប្រទេស​អា​ហ្ស​ង់​ទី​ន​ដោយ​ជិះ​នាវាមុជទឹក លោក​មិន​បាន​លាក់ខ្លួន​នៅ​តំបន់​ប៉ូ​ល​ខាងត្បូង ឬ​លាក់ខ្លួន​នៅ​ជ្រុង​ដ៏​តូច​មួយ​នៃ​ទី​អាថ៌​កំបាំង​ទេ ។

តាម​ការ​ត្រួតពិនិត្យ​លើ​ធ្មេញ​ពុក ឬ​ធ្មេញ​សិប្បនិមិត្ត​ជា​ច្រើន​របស់​លោក​អ៊ី​ទ្លែ​របា​ន​ប្រទះ​ឃើញ​កំបោរ​ដោយ​គ្មាន​ស្លាកស្នាម​ទទួលទាន​សាច់​ជា​អាហារ ព្រោះ​លោក​ជា​មេដឹកនាំ​ផ្ដាច់​ការ​ពិសា​អាហារ​បួស ។

លោក​សាស្ត្រាចារ្យ​រូប​នោះ​បញ្ជាក់​ទៀត​ថា​នៅ​ខែមីនា និង​កក្កដា ២០១៧ អង្គភាព​ផ្នែក​ចារកម្ម​FSB​របស់​រុ​ស្ស៊ី​បាន​អនុញ្ញាត​ឲ្យ​ក្រុម​អ្នក​ស្រាវជ្រាវ​បារាំង​ត្រួតពិនិត្យ​ធ្មេញ​របស់​អ៊ី​ទ្លែ​រ និង​ជា​លើក​ដំបូង​ចាប់តាំងពី​ឆ្នាំ​១៩៤៦ ដែល​អ្នក​ស្រាវជ្រាវ​បាន​ត្រួតពិនិត្យ​លលាដ៍​ក្បាល ដោយ​មាន​ស្នាម​រន្ធ​នៅ​ផ្នែក​ខាងឆ្វេង​កើតឡើង​ដោយសារ​គ្រាប់ ។

លទ្ធផល​នៃ​ការ​សិក្សា​លើក​ចុង​ក្រោយ​នេះ​បញ្ជាក់​ឲ្យ​ដឹង​ថា លោក​អ៊ី​ទ្លែ​របា​ន​ស្លាប់​បាត់​បង់​ជីវិត​នៅ​ថ្ងៃ​ទី​៣០ មេ​សា ១៩៤៥ នៅ​ក្នុង​លេណដ្ឋាន​ក្រោម​ដី​មួយ​នៅ​ក្រុង​ប៊ែ​រ​ឡាំង ជាមួយ​លោកស្រី​អេ​វ៉ា ប្រោ​ណ​(Eva Braun) ជា​ប្រពន្ធ និង​ជា​គន្លឹះ​ថ្មី​មួយ​បង្ហាញ​ពី​ការ​ស្លាប់​របស់​លោក ។

លោក​ហ៊្វី​លី​ប ឆា​លី​យេ ឲ្យ​ដឹង​ទៀត​ថា​តាម​ការ​ត្រួតពិនិត្យ​ធ្មេញ​មិនឃើញ​មាន​ស្លាក​ស្នាម ឬ​ក្លិន​រំសេវ មាន​ន័យ​ថា​លោក​មិន​បាន​ប្រើ​កាំភ្លើង​របស់​ខ្លួន​ធ្វើ​អត្តឃាត​ទេ ប៉ុន្តែ​បាន​បាញ់​នៅ​ត្រង់​បំពង់ក ឬ​ថ្ងាស ។ ក្រៅពី​នេះ​ដុំ​កំណក​ពណ៌​ខៀវ​នៅ​លើ​ធ្មេញ​សិប្ប​និមិត្ត​របស់​អ៊ី​ទ្លែ​រអា​ច​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​ថា កើតឡើង​ដោយសារ​មាន​ប្រតិកម្ម​ផ្នែក​គីមី​រវាង​សារធាតុ​«Cyanide» និង​លោហៈ​របស់​ធ្មេញ​សិប្បនិមិត្ត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ