ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ភាព​ចម្លែកនៃ​ដើម​ស្រល់​អាយុជាង​១.២៣០​ឆ្នាំ​

5 ឆ្នាំ មុន

សារព័ត៌មាន​បរទេស​កាលពី​ពេលថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា ​ដើមឈើ​បុរាណ គឺ​ដើម​ស្រល់ «Heldreich’s pine» បាន​ប្រទះ​ឃើញ​នៅ​លើ​ភ្នំ​ដ៏​ខ្ពស់​ក្នុង​ឧទ្យាន «Pollino» ប្រទេស​អ៊ីតា​លី ។ ក្រុម​អ្នក​ស្រាវជ្រាវ​បាន​ប្រទះ​ឃើញ​ដើមឈើ​មួយ​ដើម​នោះ​មាន​អាយុ​ជាង​១.២៣០​ឆ្នាំ…

សារព័ត៌មាន​បរទេស​កាលពី​ពេលថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា ​ដើមឈើ​បុរាណ គឺ​ដើម​ស្រល់ «Heldreich’s pine» បាន​ប្រទះ​ឃើញ​នៅ​លើ​ភ្នំ​ដ៏​ខ្ពស់​ក្នុង​ឧទ្យាន «Pollino» ប្រទេស​អ៊ីតា​លី ។

ក្រុម​អ្នក​ស្រាវជ្រាវ​បាន​ប្រទះ​ឃើញ​ដើមឈើ​មួយ​ដើម​នោះ​មាន​អាយុ​ជាង​១.២៣០​ឆ្នាំ វ័យ​​ចំណាស់​ជាង​ដើម​ស្រល់​នៅ​ក្នុង​ប្រទេស​ក្រិ​ក ​អាយុ​១.០៧៥​ឆ្នាំ ធ្វើ​ឲ្យ​វា​ក្លាយជា​ដើម​ឈើ​ចំណាស់​បំផុត​នៅ​តំបន់​អឺរ៉ុប ។ លើស​ពី​នេះ ​ក៏​កាន់តែ​មាន​ភាព​ចម្លែក​បន្ថែម​ទៀត​វា​នៅ​​រីក​ដុះដាល​បន្ត អាច​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​ថា​ នៅ​បន្ត​ការ​រីក​លូតលាស់់​ជា​ប្រចាំ ទោះ​បី​ជា​មាន​អាយុ​ច្រើន​ក៏​ដោយ ។ ដើម​ស្រល់​បុរាណ​នោះ​ត្រូវ​បាន​ក្រុម​អ្នក​ស្រាវជ្រាវ​សន្និ​ដ្ឋាន​​ថា អាច​មាន​បរិស្ថាន​ល្អ​សំបូរ​ដោយ​ធម្មជាតិ និង​គុណសម្បត្តិ​របស់​វា មាន​លក្ខណៈ​ខុស​ប្លែក​ពី​ដើមឈើ​នានា​នៅ​ក្នុង​តំបន់​មេ​ឌី​ទែ​រ៉ា​ណេ​នេះ ។

របាយការណ៍​បាន​បញ្ជាក់​ថា​ក្នុងអំឡុងពេល​ប្រទេស​កំពុង​មានការ​អភិវឌ្ឍន៍​ផ្នែក​ឧស្សាហ​កម្ម បង្កើត​ឲ្យ​មាន​ទីប្រជុំជន​យ៉ាងច្រើន ហើយ​មានការ​ទន្ទ្រាន​លើ​ព្រៃឈើ និង​ទទួល​ការ​បំផ្លិចបំផ្លាញ​ដោយសារ​មនុស្ស ប៉ុន្តែ​នៅ​បរិវេណ​ព្រៃរបស់​ដើម​ស្រល់​នោះ ស្ថិត​នៅ​តំបន់​ឆ្ងាយ​ដាច់​ស្រយាល មិន​ទទួលផល​ប៉ះពាល់ ។ ក្រៅពី​នេះ​នៅ​ឧទ្យាន​ជាតិ​«Pollino» ក៏​មាន​ដើម​ស្រល់​ជា​ច្រើន​ពាន់​ដើម​ទៀត​មាន​អាយុ​ជាង​៥០០ ទៅ​៦០០​ឆ្នាំ និង​ឃើញ​មាន​ប្រហែល​៣​ដើម​រំពឹង​ថា​មាន​អាយុ​ជាង​មួយ​ពាន់​ឆ្នាំ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ