ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មនុស្ស​ស្លា.ប់​ភ្លាម កើត​ភ្លាម ឬ​ក៏​មិន​ទាន់​កើត ?

5 ឆ្នាំ មុន

យោង​តាម​ទ្រឹស្តី​ព្រះពុទ្ធ​បាន​អះអាង​ថា មនុស្ស​សត្វ​ក្នុង​លោក​ស្លាប់​ភ្លាម នឹង​បាន​ទៅ​ចាប់បដិសន្ធិ​​ភ្លាម មិន​អាច​បង្អង់​ថា ពេល​នេះ ឬ​ពេល​នោះ ចាំ​ឱកាសល្អ ចាំ​ថ្ងៃ​ល្អ​ទើប​ទៅ​ចាប់កំណើត​បាន​ឡើយ ។ ចំពោះ​សេចក្តី​នេះ…

យោង​តាម​ទ្រឹស្តី​ព្រះពុទ្ធ​បាន​អះអាង​ថា មនុស្ស​សត្វ​ក្នុង​លោក​ស្លាប់​ភ្លាម នឹង​បាន​ទៅ​ចាប់បដិសន្ធិ​​ភ្លាម មិន​អាច​បង្អង់​ថា ពេល​នេះ ឬ​ពេល​នោះ ចាំ​ឱកាសល្អ ចាំ​ថ្ងៃ​ល្អ​ទើប​ទៅ​ចាប់កំណើត​បាន​ឡើយ ។

ចំពោះ​សេចក្តី​នេះ លោក​ប្រៀប​បដិសន្ធិ​របស់​មនុស្ស​ទៅ​នឹង​ដង្កូវបាក់ខ្នង ។ តាម​ធម្មតា​ដង្កូវបាក់ខ្នង​មុន​នឹង​លែង​ជើង​ក្រោយ គឺ​ជើង​មុខរប​ស់វា​ចាប់​តោង​វត្ថុ​អ្វីមួយ​ជាប់​រួច​ទៅ​ហើយ ។ យ៉ាងណាមិញ​បដិសន្ធិ​របស់​មនុស្ស​យើង​ក៏​ដូច្នោះ​ដែរ គ្រាន់តែ​ដាច់ខ្យល់​ភ្លាម កំណើត​របស់​សត្វ​នោះ​ក៏​កើតឡើង​ភ្លាម​ដែរ មិន​អាច​រង់ចាំ​បន្តិចទៀត​បាន​ឡើយ ។

ការ​កើតឡើង​របស់​សត្វ​ទៅ​តាម​យថាកម្ម ឬ​បុព្វកម្ម គឺ​កម្ម​ដែល​ខ្លួន​បាន​ធ្វើ​ពី​មុន​មក បើ​ធ្វើ​កម្ម​អាក្រក់ នឹង​បាន​ទៅ​បដិសន្ធិ​ក្នុង​អបាយភូមិ​មាន នរក ប្រេត តិរច្ឆាន អសុរកាយ តែបើ​ធ្វើ​កុសលកម្ម ក៏​ទៅ​កើត​នៅ​សុគតិភព​មាន ត្រកូល​មនុស្ស​ខ្ពង់ខ្ពស់ ទេវតា ព្រះឥន្ទ្រ ព្រះព្រហ្ម​ជាដើម ។

បើ​យ៉ាងនេះ​មែន​គួរ​មនុស្ស​គ្រប់​រូប​ធ្វើអំពើ​ណា ជា​អំពើ​ល្អ បានជា​ប្រយោជន៍​ដល់​ខ្លួន និង​អ្នក​ដទៃ ។