ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាង​ស្មាន​តែ​មនុស្ស​ធម្មតា មានអី​ប៉ះ​គ្នានាង​ស្រែក​ផ្អើល​តែ​ម្តង

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​កម្លាំង​ប្រជា​ការពារ​ភូមិ និង​ប្រជាពលរដ្ឋ​ភូមិ​ប៉ប្រក​ខាងជើង ដេញ​តាម​ចាប់​បាន​ភ្លាម​ៗ ក្រោយ​ពី​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ដៃ​ពី​និស្សិត​ស្រី​ម្នាក់ ។ ប៉ុ​ន្ត​គួរ​ឲ្យ​ស្ដាយ​បក្ខពួក​ម្នាក់​ទៀត​បាន​រត់គេច​ខ្លួន​បាត់​ស្រមោល ។ បន្ទាប់​មក​ជនសង្ស័យ​ម្នាក់​ដែល​ត្រូវ​ចាប់ខ្លួន​នោះ​ត្រូវ​បាន​ប្រគល់​ជូន​នគរបាល​ប៉ុស្តិ៍​កា​កាប​១…

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​កម្លាំង​ប្រជា​ការពារ​ភូមិ និង​ប្រជាពលរដ្ឋ​ភូមិ​ប៉ប្រក​ខាងជើង ដេញ​តាម​ចាប់​បាន​ភ្លាម​ៗ ក្រោយ​ពី​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ដៃ​ពី​និស្សិត​ស្រី​ម្នាក់ ។ ប៉ុ​ន្ត​គួរ​ឲ្យ​ស្ដាយ​បក្ខពួក​ម្នាក់​ទៀត​បាន​រត់គេច​ខ្លួន​បាត់​ស្រមោល ។ បន្ទាប់​មក​ជនសង្ស័យ​ម្នាក់​ដែល​ត្រូវ​ចាប់ខ្លួន​នោះ​ត្រូវ​បាន​ប្រគល់​ជូន​នគរបាល​ប៉ុស្តិ៍​កា​កាប​១ ចាត់ការ​តាម​ច្បាប់ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៦​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១០ ខែមិថុនា ឆ្នាំ​២០១៨ នៅ​តាម​ផ្លូវ​បេតុង ស្ថិត​នៅ​ក្នុងភូមិ​ប៉​ប្រ៉​កជើង សង្កាត់​កា​កាប​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

នគរបាល​បាន​ប្រាប់​ថា ជនសង្ស័យ​ម្នាក់​នោះ​ឈ្មោះ​សេរី ចំណាន អាយុ​១៨​ឆ្នាំ មាន​ទីលំនៅ​ក្នុង​សង្កាត់​ទំនប់​ទឹក ខណ្ឌចំការមន ។ ដោយឡែក​គូកន​ម្នាក់​ទៀត​ដែល​ជិះ​ម៉ូតូ​គេចខ្លួន​បាត់ឈ្មោះ ថន អាយុ​ជិត​២០​ឆ្នាំ ។ ពួក​គេ​បាន​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ដៃ​ម៉ាក I Phone 6 និង​ដុំ​សម្រាប់​សាក​ថ្ម​ទូរស័ព្ទ (Power Bank) ពី​ស្ត្រី​ម្នាក់​ឈ្មោះ ផូង អ៊ិ​ច​ឆេ​ង​ឡាំង អាយុ​១៨​ឆ្នាំ ជា​និស្សិត​ឆ្នាំ​ទី​១ មាន​ទីលំនៅ​ក្នុងភូមិ​ប៉​ប្រ៉​កជើង សង្កាត់​កា​កាប​១ ខណ្ឌ​ពោធិ​សែន​ជ័យ ។

នារី​រង​គ្រោះ​បាន​និយាយ​ថា នៅ​មុន​ពេល​កើតហេតុ​នាង​បាន​ជិះ​ម៉ូតូ​ម៉ាក​ស៊ុ​យ​ហ្ស៊ុ​យ​គី​និ​ច​១​គ្រឿង ចេញពី​ផ្សារ​ស៊ិ​ន​ជូ​រី​ផ្លា​ហ្សា​រ​ទៅ​យក​សាច់​ជ្រូក នៅ​ក្នុងភូមិ​ប៉​ប្រ៉​កជើង ដោយ​នាង​ជិះ​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង ។ ខណៈនោះ​នាង​បាន​សាក​ថ្ម​ទូរស័ព្ទ និង​បាន​ទុក​ទាំង​ទូរស័ព្ទ និង​ដុំ​សម្រាប់​សាក​ថ្ម​នៅ​ក្នុង​ឃ្លុប​ម៉ូតូ ខាង​មុខ ។ លុះ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​កើតហេតុ​ស្រាប់តែ​លេចមុខ​ជនសង្ស័យ​២​នាក់ ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥ ស៊េរី​ឆ្នាំ​២០១៨ ពណ៌​ខ្មៅ មិន​ចាំ​ស្លាក​លេខ តាម​ពីក្រោយ ។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ខណៈនោះ​នាង​មិន​បាន​ចាប់អារម្មណ៍​ថា ពួក​នោះ គឺជា​ចោរ​ឡើយ ដោយ​ស្មានថា ជា​អ្នកដំណើរ​តាម​ផ្លូវ​ធម្មតា​ដូច​ជា នាង​ដែរ ។ លុះ​ពេល​ជិះ​ដល់​ទន្ទឹម​នាង ស្រាប់តែ​ជន​ទាំងនោះ​ធ្វើ​សកម្មភាព​ឆក់​យក​ទូរស័ព្ទ និង​ដុំ​សាក​ថ្ម (Power Bank) របស់​នាង រួច​ជិះ​ម៉ូតូ​គេចខ្លួន​យ៉ាង​លឿន ។ នាង​ក៏​បាន​ស្រែ​កថា ចោរ​ៗ​បង្ក​ការ​ភ្ញាក់ផ្អើល​ទើប​ប្រជា​ការ​ភូមិ និង​ប្រជាពលរដ្ឋ​នាំ​គ្នា​ជួយ​ដេញចាប់​បាន​ម្នាក់ ចំណែក​ម្នាក់​ទៀត​គេចខ្លួន​បាត់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ