ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្ងៃ​តែ​មួយ មូល​ហេតុតែ​មួយ ស្លា.ប់​ទាំង​២​នាក់ សង្វេគ​ណាស់​!

5 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ អាសូរ​ក្មេង​ប្រុស​ស្រី​ពី​នាក់​រស់នៅ​ស្រុក​ពីរ​ផ្សេង​គ្នា​តែ​ស្លាប់​ក្នុង​ថ្ងៃ​តែ​មួយ និង​មូល​ហេតុតែ​មួយ​ដូច​គ្នា ព្រោះតែ​ការ​ធ្វេស​ប្រហែល​របស់​ក្រុម​គ្រួសារ​ធ្វើ​ឱ្យ​ពួក​គេ​លង់ទឹក​ស្លាប់​យ៉ាង​អាណោចអាធ័ម ។ ករណី​ទី​១ កើតឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​៩ មិថុនា ម៉ោង​ប្រមាណ​១០​ព្រឹក…

ខេត្តព្រៃវែង ៖ អាសូរ​ក្មេង​ប្រុស​ស្រី​ពី​នាក់​រស់នៅ​ស្រុក​ពីរ​ផ្សេង​គ្នា​តែ​ស្លាប់​ក្នុង​ថ្ងៃ​តែ​មួយ និង​មូល​ហេតុតែ​មួយ​ដូច​គ្នា ព្រោះតែ​ការ​ធ្វេស​ប្រហែល​របស់​ក្រុម​គ្រួសារ​ធ្វើ​ឱ្យ​ពួក​គេ​លង់ទឹក​ស្លាប់​យ៉ាង​អាណោចអាធ័ម ។

ករណី​ទី​១ កើតឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​៩ មិថុនា ម៉ោង​ប្រមាណ​១០​ព្រឹក ត្រង់​ចំណុច​មាត់បឹង​ចាក់​ខ្លាញ់ ស្ថិត​នៅ​ភូមិ​ចាក់​ខ្លាញ់​ឃុំ​ពាម​រក៍ ស្រុក​ពាម​រក៍ ខេត្តព្រៃវែង ខាងក្រោយ​ផ្ទះ​របស់​ឈ្មោះ លាង ឆែម ចម្ងាយ​70​ម៉ែត្រ ដែល​ត្រូវជា​ជីតា​របស់​ជន​រង​គ្រោះ ។ ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ ខៀវ តុលា ភេទ​ប្រុស អាយុ​19​ខែ មាន​ឪពុក​ឈ្មោះ ខៀវ មក​រា អាយុ​19​ឆ្នាំ និង​ម្តាយ​ឈ្មោះ​គិត សុ​ជាតិ អាយុ​21​ឆ្នាំ រស់នៅ​ភូមិ​ចាក់​ខ្លាញ់ ឃុំ​ពាម​រក៍ ស្រុក​ពាម​រក៍ ។

សមត្ថកិច្ច​បានឱ្យ​ដឹង​ថា មុន​កើតហេតុ​ជន​រង​គ្រោះ​បាន​ដើរ​តាម​ក្រោយ​ជីតា ខណៈ​ដែល​គាត់​ទៅ​ចង​គោ​ក្រោយ​ផ្ទះ​ដោយ​ពុំ​ដឹង​ថា ចៅ​ដើរទៅ​តាម​ពីក្រោយ​នោះ​ទេ ធ្វើ​ឱ្យ​ជន​រង​គ្រោះ​​រអិល​ជើង​ធ្លាក់​ចូល​ទឹក​បឹង​លង់​ស្លាប់​តែ​ម្តង​។ លុះ​ម៉ោង​១​និង​10​នាទី​រសៀល ទើប​សព​ជន​រង​គ្រោះ​ផុស​អណ្តែត​ឡើង រួច​គ្រួសារ​ចុះ​ស្រង់​យក​ទៅ​ទុក​នៅផ្ទះ រហូត​ដល់​ម៉ោង​​២​រសៀល​ទើប​រាយការណ៍​ជូន​សមត្ថកិច្ច ។ ក្រោយ​ពី​ទទួល​ព័ត៌មាន​សមត្ថកិច្ច​ចុះ​ទៅ​កន្លែង​កើតហេតុ​រួច​ពិនិត្យ ព្រមទាំង​ធ្វើការ​បំភ្លឺ​ពី​ក្រុម​គ្រួសារ​ដោយ​ប្រាប់​ថា ជន​រង​គ្រោះ​ពិតជា​ស្លាប់​ដោយសារ​លង់ទឹក​ពិត​ប្រា​ដក​មែន ។ បច្ចុប្បន្ន​សព​ជន​រង​គ្រោះ​បាន​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ខ្មែរ​។

ដោយឡែក​ករណី​ទី​២ កើតឡើង​នៅ​ថ្ងៃ​ទី​៩ មិថុនា ម៉ោង​ប្រហែល​៦​និង​១២​នាទី​ល្ងាច នៅ​ចំណុច​រណ្តៅ​គេ​កាប់​យក​ដី​លក់ នៅ​ខាងលិច​ភូមិ​ប្រហែល​១០០​ម៉ែត្រ​ពី​ផ្លូវថ្នល់ ស្ថិត​ក្នុងភូមិ​បឹង​ព្រោះ ឃុំ​ក្រ​ញូ​ង ស្រុក​កំចាយមារ​។ កុមារី​រង​គ្រោះ​ឈ្មោះ ណៃ ចាន់​រ៉ា អាយុ​៧​ឆ្នាំ រស់នៅ​ភូមិ​កើតហេតុ ។

សមត្ថកិច្ច​ឱ្យ​ដឹង​ថា មុន​កើតហេតុ​ក្មេង​ស្រី​រង​គ្រោះ​ទៅ​លេង​ទឹក​រណ្តៅ​គេ​កាប់​យក​ដី​លក់​ជាមួយ​ក្មេង​ៗ​ជា​ច្រើន​នាក់​ទៀត​តាំងពី​មោង​២​រសៀល បន្ទាប់​មក​ក្មេង​ៗ​ទាំងនោះ​មក​ផ្ទះ​វិញ​អស់​នៅ​សល់​តែ​ក្មេង​រង​គ្រោះ​នៅ​លេង​ម្នាក់ឯង ។ ក្រោយមក​យាយ​បាត់​ចៅ​ក៏​ដើរ​រកតែ​មិនឃើញ ហើយ​ត្រូវ​ក្មេង​ៗ​ប្រាប់​ថា ក្មេង​រង​គ្រោះ​ទៅ​លេង​ទឹក​នៅ​ខាងលិច​ភូមិ លុះដល់​ម៉ោង​កើតហេតុ​ទើប​លោកយាយ​ពឹង​បងប្អូន​អ្នក​ភូមិ​ជួយ​ចុះ​រាវរក ស្រាប់តែ​ប្រទះ​ឃើញ​សព​ក្មេង​រង​គ្រោះ​នៅ​កន្លែង​រណ្តៅ​ដី​នោះ តែ​គួរ​ឱ្យ​ស្តាយ​ក្មេង​ស្រី​លង់ទឹក​ស្លាប់​បាត់បង់​ជីវិត​ទៅ​ហើយ​។ សូម​បញ្ជាក់​ផង​ដែរ​ថា ក្មេង​ស្រី​រង​គ្រោះ​រស់​ជាមួយ​ជីដូន ដោយ​ឪពុក​ម្តាយ​យក​មក​ផ្ញើ​ទុក​ឱ្យ​គាត់​មើល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ