ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស៊ែរ​ចេញ​ភ្លាម​ឆ្នាំ​គ្រោះ​ទាំង​៥​មាន​អមនុស្ស​ចាំ​យាយី​នៅ​ល្ងាច​នេះ

5 ឆ្នាំ មុន

ជំនឿ​ក៏​ជា​ហេតុ​នាំ​ឱ្យ​យើង​បាន​សុខ មុន​នេះ​បន្តិច​គ្រូ​ហោរ​ចិន​សែ​បាន​ទស្សន៍​ទាយ​ថា ថ្ងៃនេះ​(​ទី​១០ មិថុនា​) ចន្លោះ​ពី​ម៉ោង​៦​ល្ងាច​រហូត​ដល់​ម៉ោង​៩​និង​១៧​នាទី​យប់ ឆ្នាំ​គ្រោះ​ទាំង​៥​គឺ រកា ច ខាល រោង…

ជំនឿ​ក៏​ជា​ហេតុ​នាំ​ឱ្យ​យើង​បាន​សុខ មុន​នេះ​បន្តិច​គ្រូ​ហោរ​ចិន​សែ​បាន​ទស្សន៍​ទាយ​ថា ថ្ងៃនេះ​(​ទី​១០ មិថុនា​) ចន្លោះ​ពី​ម៉ោង​៦​ល្ងាច​រហូត​ដល់​ម៉ោង​៩​និង​១៧​នាទី​យប់ ឆ្នាំ​គ្រោះ​ទាំង​៥​គឺ រកា ច ខាល រោង វក មាន​ពួក​អមនុស្ស​ប៉ង​យាយី​អាយុជីវិត​របស់​លោក​អ្នក ។ បើ​អាច​គួរ​លោក​អ្នក​ធ្វើបុណ្យ​ដាក់​ទាន​ខ្លះ ព្រោះ​ចិត្តជា​កុសល​ហ្នឹងហើយ​ដែល​ជួយ​យើង​ឱ្យ​បាន​សុខ ហើយ​ប្រញាប់​ស៊ែរ​ផ្តាច់​គ្រោះ​ចង្រៃ ដាច់​ទុក្ខ​កង្វល់​ទាំងអស់​ចេញពី​ជីវិត ជំនួស​មក​វិញ​តែ​នឹង​សុខ​ចម្រើន រកស៊ី​មានបាន លាភ​ធំ សំណាង​ធំ មាន​លុយ​វាល់​លាន​ចូល​មក​ក្នុង​ជីវិត និង​ជួប​តែ​រឿង​ល្អ​ៗ​ស្ថិត​ជាប់​ជីវិត មានជោគ​ជ័យ​លុយ​ចូល​ហូរហៀរ​ណែន​ៗ​ហោប៉ៅ ។

ឆ្នាំរកា Cmt 32៤ រាសី​ស្រុត​ចុះ​ខ្លាំង ប្រញាប់​ស៊ែរ​លើករាសី​បន្ទាន់​។ នៅ​ថ្ងៃនេះ​កិច្ចការ​ទាំងឡាយ​មិនសូវ​ផ្តល់​ផល​ល្អ​សម្រាប់​លោក​អ្នក​ទេ យក​ល្អ​ការងារ​ណា​ដែល​សំខាន់​គួរ​កុំ​អាល​ធ្វើ បង្អង់​បន្តិច​សិន​ក៏​មិន​ហួសពេល​ដែរ ព្រោះថា​ផល​អាក្រក់​នោះ​ងាយ​នឹង​កើតឡើង​ខ្លាំង​ណាស់​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ ទោះ​ជួញ​ទី​ជិត​ទី​ឆ្ងាយ​គឺ​ច្រើន​ជួប​ឧបសគ្គ មាន​អ្នក​តាម​យាយី ដូច្នេះ​លោក​អ្នក​ត្រូវ​បន្ថែម​ការ​ប្រុង​ប្រយ័ត្ន​បន្តិច​ទើប​ប្រសើរ​។ បញ្ហា​ស្នេហា​គូ​ស្វាមីភរិយា កំលោះ​ក្រមុំ​ជួន​ត្រូវរ៉ូវ​គ្នា ជួន​រកាំចិត្ត​មិនសូវ​ទៀងទាត់​ឡើយ ។

ឆ្នាំច Cmt 1៧1 រាសី​ស្រុត​ចុះ​ខ្លាំង ហេតុនេះ​គួរ​លោក​អ្នក​កែកុន​រាសី​ឡើង​វិញ​ដោយ​ការ​ស៊ែរ បួងសួង ដើម្បី​លើក​យីអ៊ុន​ឱ្យ​បាន​ប្រសើរ​ឡើង ។ ថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោក​អ្នក​មិនល្អ​ប្រសើរ​ទាល់តែ​សោះ ដូច្នេះ​គប្បី​មានការ​ប្រយ័ត្នប្រយែង​បន្តិច​ទើប​គេច​ពី​បញ្ហា​បាន​។ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ ថ្ងៃនេះ​មុខ​ជំនួញ​របស់​លោក​អ្នក​ហុច​ផល​ផ្លែផ្កា​មក​វិញ​ស្តួចស្តើង​ណាស់ ព្រោះហេតុនោះ ចូរ​ប្រយ័ត្ន​ក្រុម​បាបមិត្ត​បង្ក​បញ្ហា​ណាមួយ​។ ការ​ធ្វើ​ដំណើរ​ទៅ​ទី​ជិត​ឆ្ងាយ​ច្រើន​ជួប​បញ្ហា​ប្រទាំង​ប្រទូស្ត គប្បី​បន្ថែម​ការ​ប្រុង​ប្រយ័ត្ន​ឱ្យ​បាន​ខ្លាំង​។ ចំណែក​បញ្ហា​ស្នេហា​គូ​ស្វាមីភរិយា កំលោះ​ក្រមុំ​ច្រើន​មានការ​សោះអង្គើយ​ដាក់​គ្នា​។

ឆ្នាំខាល យីអ៊ុន​ស្រុត​ចុះ​ខ្លាំង នៅ​ថ្ងៃនេះ​មិន​ផ្តល់​ផល​ល្អ​ទេ​សម្រាប់​លោក​អ្នក​ដែល​ប្រកបការងារ​ណាមួយ ព្រោះថា ផល​អាក្រក់​ងាយ​នឹង​កើតឡើង​ធ្វើ​ឱ្យ​ខាតបង់​ធ្ងន់ធ្ងរ​។ ចំណែក​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ មិនសូវ​បាន​ចំណូល​ច្រើន​ប៉ុន្មាន​ទេ និង​ជួប​រឿង​រកាំរ​កុះ​ជា​ច្រើន ពិសេស​មាន​អ្នក​ចាំ​ប៉ែង​ជើង​ដើម្បី​ប្រជែង​យក​លាភ​។ រីឯ​ការ​ធ្វើ​ដំណើរ​ទៅ​ទី​ជិត​ឆ្ងាយ​គប្បី​បន្ថែម​ការ​ប្រុង​ប្រយ័ត្ន​បន្តិច ព្រោះ​មាន​ពួក​អមនុស្ស​នៅ​រាយ​តាម​ផ្លូវ​ចាំ​យាយី​អាយុជីវិត​អ្នក ។ ចំណែក​សម្ព័ន្ធភាព​ស្នេហា​គូ​ស្វាមីភរិយា កំលោះ​ក្រមុំ​ច្រើន​តែ​រកាំ​ចិត្តនឹង​គ្នា​ជា​និច្ច ។ លេខ​ហុងស៊ុយ ៥៥៧ ។

ឆ្នាំ រោង នៅ​ថ្ងៃនេះ​យីអ៊ុន​របស់​លោក​អ្នក​មិន​គាប់ប្រសើរ​ទេ ចូរ​ប្រយ័ត្ន​ពាក្យ​សម្តី តាំង​អារម្មណ៍​ឱ្យ​មាំ កុំ​ឆេវឆាវ​មួម៉ៅ​ក្តៅក្រហាយ​ដោយ​មិនដឹង​មុខក្រោយ​ឱ្យ​សោះ​នាំ​ឱ្យ​កើតរឿង ជះ​ឥទ្ធិពល​អាក្រក់​មក​លើ​ខ្លួន​។ ក្នុង​ការងារ​លោក​អ្នក​អាច​ជួប​រឿង​អាក្រក់​កើតឡើង ដូច្នេះ​គប្បី​ប្រយ័ត្នប្រយែង​បំផុត បើ​ចេះ​ធ្វើ​គ​ធ្វើ​ថ្លង់​ខ្លះ​ក៏​ជា​ការ​ប្រសើរ​។ សម្រាប់​អ្នក​រកស៊ី​ជួញដូរ​ទី​ជិត​ឆ្ងាយ​លាភ​លុយ​ច្រើន​តែ​បោល​ហួស និង​ច្រើន​ជួប​ការ​ចាញ់បោក​គេ​។ រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​ច្រើន​មានការ​ប្រចណ្ឌ និង​ចាំ​មើល​ទោស​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក​មិន​ប្រពៃ​ទាល់តែ​សោះ ។ លេខ​ហុងស៊ុយ ១៦២ ។

 

ឆ្នាំវក នៅ​ថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោក​អ្នក​មិនល្អ ធ្វើ​អ្វី​ក៏​ដោយ​គប្បី​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ទើប​ពុំ​មាន​បញ្ហា​ចោទ​ឡើង​។ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិន​ថា​ជួញ​ទី​ជិត​ឆ្ងាយ​តែង​មិនសូវ​ហុច​ផល​មក​វិញ​ឡើយ ។ ការ​ធ្វើ​ដំណើរ​ទៅ​ទី​ឆ្ងាយ​ជិត​ច្រើន​ជួប​បញ្ហា​តាម​ផ្លូវ​គប្បី​ប្រយ័ត្នប្រយែង​ខ្ពស់ ។ ចំពោះ​រឿង​ស្នេហា​គូ​ស្វាមីភរិយា កំលោះ​ក្រមុំ​ច្រើន​តែ​ខ្វែងគំនិត​គ្នា ។ លេខ​ហុងស៊ុយ ១៨៩

 

ក្នុង​ឱកាស​នេះ​កោះ​សាសនា​សូម​បួងសួង​ដល់​វត្ថុ​ស័ក្តិសិទ្ធិ​ក្នុង​លោក ទេវតា​រក្សា​ភព​ផែនដី ទេវតា​ទ្រព្យ ព្រះ​អង្គ​មាស លោកយាយ​ដូនពេញ ជួយ​លើករាសី​ដល់​ឆ្នាំ​លាភ​ទាំង​៥​នេះ ឲ្យ​ជួប​តែ​សុខ​សប្បាយ ចម្រុងចម្រើន ទទួល​បាន​ហេង​ហេង មាន​លាភ មាន​ជ័យ និង​ចៀស​ផុត​ពី​ជំងឺ​គ្រោះកាច​ចង្រៃ​ជា​រៀង​រហូត ។